The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចង់​ឲ្យ​កូន​កើតមក​សុខភាព​ល្អ បុរសៗ​គួរ​ស្រូត​បង្កើត​គ្រួសារ​មុន​វ័យ ៣៥ ឆ្នាំ

ចង់​ឲ្យ​កូន​កើតមក​សុខភាព​ល្អ បុរសៗ​គួរ​ស្រូត​បង្កើត​គ្រួសារ​មុន​វ័យ ៣៥ ឆ្នាំ

Content image - Phnom Penh Post
ការ​ស្រាវជ្រាវ​នៅ​អង់គ្លេស​ជំរុញ​ឲ្យបុរស​យក​កូន​មុនអាយុ​ ៣៥ ឆ្នាំ​។

ចង់​ឲ្យ​កូន​កើតមក​សុខភាព​ល្អ បុរសៗ​គួរ​ស្រូត​បង្កើត​គ្រួសារ​មុន​វ័យ ៣៥ ឆ្នាំ

ក្រុង​ប៉េកាំង: ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ព្រមាន​ថា បុរស​គួរ​ចាប់ផ្ដើម​បង្កើត​គ្រួសារ​មុន​ពេល​ឈាន​ដល់​វ័យ ៣៥ ឆ្នាំ ដើម្បី​បញ្ចៀស​ហានិភ័យ​ចំពោះ​កូន​ក្នុង​ផ្ទៃ។ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ស្ដ្រី​តែង​រង​នូវ​ពាក្យ​ថា បើ​រវល់​តែ​ការងារ បណ្ដែត​បណ្ដោយ​ឲ្យ​វ័យ​ជ្រេ បាន​យក​កូន នោះ​ទារក​ងាយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់។

ប៉ុន្ដែ ការសិក្សា​ថ្មី ដែល​ចុះផ្សាយ​ក្នុង​ព្រឹ​ត្ដិ​ប​ត្រ​វេជ្ជសាស្ដ្រ​ចក្រភព​អង់គ្លេស បាន​បង្ហាញថា បុរស​ក៏​គួរតែ​ឆាប់​រៀបការ និង​បង្កើត​កូន​ចៅ​ភ្លាមៗ​ដែរ។

សាស្ដ្រាចារ្យ មី​ឆែ​ល អេ​សេនប៊ឺ​ក មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ដ្រ​ស្ដេ​ន​ហ្វ​ដ បាន​ឲ្យ​ដឹង​ថា៖ «ការ​សិក្សា​នេះ​បង្ហាញ​ថា មាន​កូន​សុខភាព​ល្អ​គឺជា​កិច្ចការ​រួម​គ្នា ហើយ​អាយុ​របស់​ឪពុក​ក៏​រួម​ចំណែក​ស្ទួយ​សុខភាព​ទារក​ផង​ដែរ»។

លោក​បាន​បន្ដថា ពេល​បុរស​ក្លាយជា​ឪពុក​គេ​នៅ​វ័យ​មុន ៣៥ ឆ្នាំ វា​ប៉ះពាល់​តិចតួច​ចំពោះ​កាយ​សម្បទា​ទារក តែ​ហានិភ័យ​នេះ​នឹង​កើន​ឡើង​ខ្លាំង​ពេល​បុរស​ឈាន​ដល់​វ័យ​ខ្ទង់ ៤០ និង ៥០ ឆ្នាំ។

នេះ​ក៏ដោយ​សារ​ក្នុង ១ ឆ្នាំ​មនុស្ស​ប្រុស​ក៏មាន​ការផ្លាស់ប្ដូរថ្មីៗចំនួន ២ ក្នុង​គំរូ DNA មេជី​វិត។ បើ​ធៀប​នឹង​ឪពុក​អាយុ​ចន្លោះ​ពី ២៥ ទៅ ៣៤ ឆ្នាំ ទារក​របស់​ឪពុក អាយុ​ចន្លោះ​ពី ៣៥ ទៅ ៤៤ ឆ្នាំ អាច​ប្រសូត​មិន​គ្រប់​ខែ ឬ​ទម្ងន់​ខ្លួន​ទាប​ប្រមាណ ៥ ភាគរយ។

សម្រាប់​បុរស​អាយុ ៤៥ ឆ្នាំ ឬ​ចាស់​ជាង​នេះ ពួកគេ​ជួប​នូវ​បញ្ហា​បញ្ជូន​កូន​ចូល​បន្ទប់​ថែទាំ​ពិសេស ១៤ ភាគរយ កើត​មិន​គ្រប់​ខែ ១៤ ភាគរយ ស្លាប់​ក្នុង​គភ៌ ១៨ ភាគរយ និង​ទម្ងន់​ខ្លួន​ទាប ១៤ ភាគរយ។

បើ​ឪពុក​អាយុ​ចាប់ពី ៥០ ឆ្នាំ​ឡើង ទារក​អាច​ប្រឈម​នឹង​ការបញ្ចូល​ខ្យល់​អុក​ស៊ី​ហ្ស៊ែន​តាំង​ពី​កើត​ដល់ ១០ ភាគរយ និង​ជួប​រឿងរ៉ាវ​ចម្លែកៗ ដែល​ពួកគេ​ត្រូវយក​ចិត្ដ​ទុក​ដាក់​ថែទាំ​ខ្ពស់​រហូត​ទៅ​ដល់ ២៨ ភាគរយ៕

HR

អត្ថបទគួរចាប់អារម្មណ៍