ក្រុង​កូឡុំបូ៖ បវរកញ្ញា​ស្ត្រីមេផ្ទះ (Mrs Sri Lanka) អ្នកស្រី Caroline Jurie ដែល​បានដោះមកុដ​ ម្ចាស់​ពាន​បវរកញ្ញា​ស្ដ្រី​មេផ្ទះ​​ស្រីលង្កា ដោយសារ​តែ​ជម្លោះ​លើ​ឆាក​ ត្រូវបានប៉ូលិស​ចាប់ខ្លួន ក្រោយពី​ម្ចាស់ពានរង្វាន់ ត្រូវបាន​​ប្រគលល់​មកុដ និង​ប្រកាស​​ជ័យ​លាភី​ឡើង​វិញ​។

​អ្នកស្រី ភូសពីកា ដេ​ ស៊ីវ៉ា ដែល​ត្រូវ​ចូ​លពេទ្យ​ក្រោយ​ពី​ឧប្បត្ដិហេតុ​ព្រឹត្ដិការណ៍​ប្រកួត​បវរកញ្ញា​ស្ដ្រី​មេផ្ទះ​​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​គ្រង​ «​​Mrs Sri Lanka» ជា​ថ្មី​ម្ដង​ទៀត​នៅ​ព្រឹត្ដិការណ៍​តូច​តាច​ជាង​មុន​កាលពី​ថ្ងៃ​អង្គារ។

ស្ថិត​ក្នុង​ទឹក​មុខ​ក្ដុក​ក្ដួល អ្នកស្រី ដេ ស៊ីលវ៉ា បាន​ប្រាប់​ក្រុម​អ្ន​កសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ខ្ញុំ​អនុគ្រោះ​ដល់​អ្នក​រាល់​គ្នា​ដែល​ពាក់​ព័ន្ធ​ក្នុង​ព្រឹត្ដិការណ៍​នេះ។ បើ​មាន​អ្នក​គិត​ថា ពួកគេ​អាច​បង្អាក់​ខ្ញុំ​ពី​ទង្វើ​បែប​នេះ ពួកគេ​នឹង​មិន​ទទួល​ជោគជ័យ​ឡើយ។ ខ្ញុំ​ជា​ស្ដ្រី​ដែក​ថែប​»។

យ៉ាងណាមិញ អ្នក​ស្រី​និយាយ​ថា អ្នកស្រី​គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អ្នក​វាយ​ប្រហារ​លើ​រូប​អ្នក​ស្រី​ ដោយ​ផ្ដួល​ម្ចាស់​ពាន​ Caroline Jurie។

អ្នកស្រី Caroline Jurie ត្រូវ​បង្ខំ​ចិត្ដ​ចាប់​ដោះ​មកុដ​ពី​អ្នក​ស្រី ដេ ស៊ីលវ៉ា នៅ​លើ​ឆាក​ ដោយ​បាន​និយាយ​ថា អ្នកស្រី ដេ ស៊ីលវ៉ា បាន​លែង​លះ​ដែល​មិន​ស័ក្ដិសម​ក្នុង​ការ​គ្រង​មកុដ​នេះ​ឡើយ។

ដើម្បី​មាន​សិទ្ធិ​គ្រង​មកុដ បេក្ខភាព​ត្រូវ​ជា​ស្ដ្រី​រៀបការ។ អ្នកស្រី ដេ ស៊ីលវ៉ា លែង​រួម​រស់​ជាមួយ​ស្វាមី​ តែ​ពួកគេ​នៅ​មាន​ឈ្មោះ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់។ ក្រុម​អ្នក​រៀបចំ​ព្រឹត្ដិការណ៍​ប្រកួត បាន​ឱ្យ​ដឹងថា ពួកគេ​បាន​ទាម​ទារ​សំណង​​​ពី​ Jurie ចំពោះ​ការ​ខូច​ខាត​នៅ​លើ​ឆាក និង​បន្ទប់​សម្លៀកបំពាក់​ដោយ​មានការ​បែក​បាក់​កញ្ចក់​ជា​ច្រើន​ផ្ទាំង។

ចាន់ឌីម៉ាល់ ចាយ៉ាស៊ីញ៉េ ក្រុមហ៊ុន​ដែល​រៀបចំ​ព្រឹត្ដិការណ៍​ប្រកួត បាន​និយាយថា​៖ «​យើង​ក៏​កំពុង​រៀបចំ​សាក​សួរ​អំពី​បញ្ហា​នេះ​ផង​ដែរ​»។

អ្នកស្រី Jurie ដែល​នឹង​ក្លាយ​ជា​បេក្ខភាព​ប្រកួត «​Mrs World» ក៏​បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពីសំណាក់​ក្រុម​អ្នក​រៀបចំ​កម្មវិធី​ពី​បទ​មិន​គោរព​ដ៏​ព្រឹត្ដិការណ៍​ប្រកួត។ វា​ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ផង​ដែរ៕ AFP/HR