ក្រុងតៃប៉ិៈ ថ្មីៗនេះតារាចម្រៀងប្រុសតៃវ៉ាន់ត្រៀមខ្លួនចូលរោងការ លោក ចាយ ជូ ដែលមានទ្រព្យសម្បត្តិមិនក្រោម២០៨លានដុល្លារ ត្រូវបានគេទម្លាយឲ្យដឹងថា មិនមានគម្រោងចុះកិច្ចព្រមព្រៀងការពារកម្មសិទ្ធិទ្រព្យសម្បត្តិរបស់ខ្លួនមុនថ្ងៃរៀបការឡើយ។
តារាចម្រៀងវ័យ៣៥ឆ្នាំរូបនេះតែងនិយាយថា លោក និងគូដណ្តឹងស្រី កន្លងមកបានចាយលុយរៀងៗខ្លួន។ តារាចម្រៀងប្រុសតៃវ៉ាន់ នឹងរៀបការជាមួយនាង ហានណា គ្វីនលីវ៉ាន់ នៅថ្ងៃទី១៨ខែមករា ឆ្នាំ២០១៥នេះ ដែលចំខួបវ័យ៣៦ឆ្នាំរបស់ខ្លួនតែម្តង ហើយពួកគេគ្រោងអញ្ជើញភ្ញៀវតែ ៥០ នាក់ ចូលរួមមង្គលការនៅអឺរ៉ុប ដែលនឹងត្រូវចំណាយប្រាក់ជិត៤២ម៉ឺនដុល្លារក្នុងការរៀបចំ៕ PR