The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​កាន់​ទុក្ខ​មរណភាព ឆ្មា​​គ្រូ​ទស្សទាយ​ World Cup ​រោម​​ទឹក​ក្រូច​

ចិន​កាន់​ទុក្ខ​មរណភាព ឆ្មា​​គ្រូ​ទស្សទាយ​ World Cup ​រោម​​ទឹក​ក្រូច​

Content image - Phnom Penh Post

ចិន​កាន់​ទុក្ខ​មរណភាព ឆ្មា​​គ្រូ​ទស្សទាយ​ World Cup ​រោម​​ទឹក​ក្រូច​

ក្រុង​ប៉េកាំង : ឆ្មា​មាន​សមត្ថភាព​ពិសេស​​មួយ​ក្បាល​ក្នុង​ប្រទេស​ចិន ដែល​ទស្សទាយ​លទ្ធផល ៦ ​ប្រកួត​ World Cup ត្រឹម​ត្រូវ​ បាន​លា​ចាក​ចោល​​នៅ​មុន​ការ​ប្រកួត​បាន​បញ្ចប់​ ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​នាំ​គ្នា​សម្ដែង ​មតិ​លើ​បណ្ដាញ​សង្គម​ចិន​ ព្រោង​ព្រាត។

ឆ្មា​ស្រោម​ទឹក​ក្រូច​ឈ្មោះ Baidian'er ដែល​មាន​ន័យ​ថា «​ខ្នៅ​ពណ៌ស​» ជា​សត្វ​ឆ្មា​អនាថា ដែល​តែងតែ​មក​កង្វែល​សារមន្ទីរ​រាជ​វាំង​ ក្នុង​ទីក្រុង​​ចំណាស់ Forbidden City នៃ​ក្រុង​ប៉េកាំង​។

ឆ្មា​ឈ្មោល​នេះ​ត្រូវ​បាន​ផ្ដល់​អាហារ​ពីរ​ចាន​ ដោយ​ដោត​ទង់​ជាតិ​ក្រុម​ប្រកួត World Cup នៅ​ក្បែរ​នោះ​។ Baidian'er បាន​ទស្ស​ទាយ​លទ្ធផល​ត្រឹម​ត្រូវ​ការ​ប្រកួត ៦ គូ​។ វា​ល្បី​ឈ្មោះ​រហូត​ដល់​មាន​គេ​បង្កើត​គណនី​ Weibo។ ជា​អកុសល ការ​ទស្សទាយ​របស់​ឆ្មា Baidian'er អាហ្សង់ទីន​ឈ្នះ​នីហ្សេរីយ៉ា ដែល​ប្រែ​ជា​ការ​ទស្សទាយ​ចុង​ក្រោយ​របស់​ឆ្មា​។

សារ​មន្ទីរ បាន​ឲ្យ​ដឹង​ថា ឆ្មា​នេះ បាន​ធ្លាក់​ខ្លួន​ឈឺ និង​ងាប់​នៅ​ថ្ងៃ​ចន្ទ ដែល​បន្សល់​នូវ​សំណេរ​ជិត ១ ម៉ឺន​លើ​ Weibo។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចិន​បាន​សរសេរ​ថា​៖ «​រៀង​រាល់​ពេល​ ខ្ញុំ​ធ្វើ​ដំណើរ​ទៅកាន់​ Forbidden City ខ្ញុំ​តែងតែ​ទៅ​ជួប Baidian'er ថតរូប​សែលហ្វី​ និង​ប្រឡែង​លេង​ជាមួយ​វា​មួយ​ភ្លែត​»។

ម្នាក់​ទៀត​បន្ដ​ថា​៖ «​សុំ​ទៅកាន់​ឋាន​សួគ៌​ឆ្មា​ដោយ​សុគតិ​ភព​ចុះ​។ ជួប​គ្នា​លើក​ក្រោយ​»។

Content image - Phnom Penh Post

លើស​ពី​នេះ នៅ​ជប៉ុន​ មឹក​មួយ​ក្បាល​នៅ​តំបន់​ភាគ​ខាង​ជើង​កោះ​ហុកកៃដូ បាន​ទស្សទាយ​លទ្ធផល​ការ​ប្រកួត​ World Cup របស់​ក្រុម​ជប៉ុន​ត្រឹម​ត្រូវ ៣ ប្រកួត​ តែ​មិន​ខុស​ទេ សាមុរ៉ៃ​ខៀវ បាន​ជួប​​បរាជ័យ​ប្រាកដ​មែន​។

នៅ​មុន​ជប៉ុន​ជាប់​វគ្គ​ជម្រុះ ១៦ ក្រុម មឹក ឈ្មោះ រ៉ាប៊ីយ៉ូ ត្រូវបាន​លក់ និង​ប្រែ​ក្លាយ​ជា​សាស៊ីមិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​។ រ៉ាប៊ីយ៉ូ ដើរ​តាម​ដាន​មឹក​ដ៏​ជោគ​ជ័យ​បំផុត​ឈ្មោះ ផូល ដែល​បាន​ទទួល​ឈ្មោះ​ល្បី​ទូទាំង​សកល​លោក​ដោយ​ការ​ទស្សទាយ​ព្រឹត្ដិការណ៍​ប្រកួត World Cup ឆ្នាំ​២០១០ ត្រូវ ៨ គូ​ពី​សួន​ទឹក​អាល្លឺម៉ង់​។

ផូល បាន​ក្លាយ​ជា​តារា​ល្បី​ តែ​វាឆុត​ពេក​រហូត​ដល់​​ធ្វើ​ឲ្យ​ម្ចាស់​ស្រុកអាល្លឺម៉ង់​ចាញ់​ក្រុម​អេស្ប៉ាញ​។ ម្ចាស់​សួន​សត្វ​បាន​ទទួល​សំបុត្រ​គំរាម​ចាប់​អាមឹក​ចេះ​យល់​កាលៈ​ទេសៈ​នេះ​ចម្អីន​ជា​ម្ហូប​។

កិត្ដិយស​របស់​ម្ដាយ​ ផូល បាន​រង្គោះ​រង្គើល ហើយ​​មហាជន​មើល​ផ្ទាំង​សំពត់​ស​យក្ស​ក្នុង​ក្រុង​ប៊ែរឡាំង​ខ្លះ​ បាន​នាំ​គ្នា​ច្រៀង​ចម្រៀង​ប្រឆាំង​មឹក ផូល៕ AFP/HR

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍