The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចុងភៅ​បង្អែម​ជយលាភី​ពិភពលោក​ ផ្ដោត​លើ​រសជាតិ​ជា​ជាង​សម្រស់​អាហារ

ចុងភៅ​បង្អែម​ជយលាភី​ពិភពលោក​ ផ្ដោត​លើ​រសជាតិ​ជា​ជាង​សម្រស់​អាហារ

Content image - Phnom Penh Post
អ្នកនាង ជេស៊ីកា ជយលាភី​ចុងភៅ​បង្អែម​លំដាប់​ពិភពលោក​។ រូបថត AFP

ចុងភៅ​បង្អែម​ជយលាភី​ពិភពលោក​ ផ្ដោត​លើ​រសជាតិ​ជា​ជាង​សម្រស់​អាហារ

ក្រុងប៉ារីស: បង្អែម​របស់​នាង​ជាទូទៅ​មិន​មាន​រសជាតិ​ផ្អែម​មុត ហើយ​ក៏​មិនមាន​សោភណភាព​ស្អាត​ទាក់ចិត្ត​អ្នក​លេង​អ៊ីនស្តាក្រាម​ដែរ​។

ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​អ្នកនាង ជេស៊ីកា ព្រាលប៉ាតូ ឈ្នះ​ពាន​រង្វាន់​ជា​ចុងភៅ​បង្អែម​ដ៏ឆ្នើម​បំផុត​ក្នុង​លោក​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​គឺ​ដោយសារ​តែ​ភាពពិសេស​ប្លែក​ខុស​គេ​នៃ​ស្នាដៃ​ចម្អិន​របស់​អ្នកនាង​។

មេចុងភៅ​វ័យ ៣២ ​ឆ្នាំ ​ដែល​ជា​ស្ត្រី​ដំបូង​ទទួល​ពានរង្វាន់​ពី​ការបោះឆ្នោត​ភោជនីយដ្ឋាន​លំដាប់​កំពូល​ទាំង ៥០ ក្នុង​ពិភពលោក​បាន​បង្ហាញ​ថា​បង្អែម​របស់​អ្នកនាង​ធ្វើឲ្យ​អ្នក​ញ៉ាំ​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ មិន​ភ័យខ្លាច​លើស​ជាតិ​ស្ករ​ធាត់​ឡើង​ទម្ងន់ ឬ​ខូច​សុខភាព​។

ម្យ៉ាង​វិញ​ទៀត​អ្នកនាង ជេស៊ីកា មិន​សូវ​ផ្ដោត​សំខាន់​លើ​រូប​សម្រស់​អាហារ​ឡើយ​ដោយ​អ្វី​ដែល​សំខាន់​គឺ​អារម្មណ៍​ក្រោយពី​បាន​ដាក់​បង្អែម​នោះ​ចូល​ក្នុង​មាត់​ទំពា​។

រសជាតិ​ដ៏ពិសេស​ដែល​ពិបាក​យក​ពាក្យពេចន៍​មក​បរិយាយ​គឺជា​អត្តសញ្ញាណ​របស់​អ្នកនាង ជេស៊ីកា នៅ​ភោជនីយដ្ឋាន​មីឆែលលីន​ផ្កាយ​៣ Plaza Athenee ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។

យ៉ាង​ណា​មិញ​ស្នាដៃ​បង្អែម​របស់​អ្នកនាង​មិន​អាច​តម្រូវ​ចិត្ត​ឪពុក​ខ្លួនឯង ដែល​ជា​ចុងភៅ​ប្រពៃណី​បារាំង​ទេ ដោយ​លោក​មាន​បែបបទ​និយម​បង្អែម​ប្រើ​ស្ករ​ច្រើនៗ​។

ម្ចាស់​ជយលាភី​ចុងភៅ​ផ្នែក​បង្អែម​រូប​នេះ​ក៏​ល្បី​ខាង​ច្នៃ​បង្អែម​ពី​គ្រឿងផ្សំ​ប្លែកៗ​មាន​ស្ត្រប៊ឺរី ស្រូវ​បាឡេរោយ​នំក្រូច​ឆ្មារ ផ្លែ​អូលីវ ផ្លែ​ស្រស់ ផ្សិត​ត្រាហ្វហ្វល និង​បន្លែ​ផ្សេងៗ​នោះ​ក៏​បាន​បន្លឺ​ឡើង​ដែរ​ថា​៖ «​សូម្បី​តែ​ឪពុក​ខ្ញុំ ក៏​គាត់​មិន​យល់​ពី​រូបមន្ត​បង្អែម​ដ៏ប្លែក​របស់​ខ្ញុំ​ដែរ​»៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ (WWF) និង​រដ្ឋបាល​ជលផល​ដែល​បាន​រកឃើញថា ត្រី​គល់រាំង ត្រី​ត្រសក់​ក្រហម ត្រី​ខ្លា ត្រី​ក្របី ត្រី​ត្រចៀកដំរី និង​បបែល​យក្ស​ទឹកសាប កំពុង​ត្រូវ​បាន​គេ​ដាក់លក់​នៅ​តាម​ទីផ្សារ​ត្រី​នានា ហើយ​ខ្លះ​បាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ទាមទារ​ឲ្យ​មាន​ការរឹតបន្តឹង​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាង​ពេលណាៗ​ទាំងអស់ ដើម្បី​ការពារ​ត្រី​ជិត​ផុត​ពូជ​ទាំងនោះ​។

  • ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) ដែល​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) បាន​រាយការណ៍​អំពី​ភាពប្រសើរ​ឡើង​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​នេះ ទោះបី​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​ពិភពលោក​ក៏ដោយ​។

  • ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​ជម្រះក្ដី​កំបាំងមុខ​លើ​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ​​ ១០ ​នាក់ ​ដែលជា​សមាជិក​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ជាប់ចោទ​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​កាលពី​ចុង​ឆ្នាំ​ ២០១៩ ខណៈ​ដែល​ពួកគេ​កំពុង​នៅ​ក្រៅ​ឃុំ​។

  • ភ្នំពេញ: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ពី​ម្សិលមិញ​បាន​កោះហៅ​ម្ចាស់​ផលិតកម្ម​មរតក​មេឌៀ​ (Morodok Media) ​ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​ការផលិត​វីដេអូ​ចម្រៀង​មាន​ខ្លឹមសារ​ប្រមាថ​ពលរដ្ឋ​ខេត្តព្រៃវែង​តាម​ការស្នើសុំ​របស់​លោក ជា សុមេធី អភិបាលខេត្ត​ព្រៃវែង ប៉ុន្ដែ​អ្នកគ្រប់គ្រង​ផលិតកម្ម​នេះ​ថា វីដេអូ​នោះ​គ្រាន់តែ​ចង់​អប់រំ​កុំឲ្យ​រើសអើង​អ្នក​ព្រៃវែង​ប៉ុណ្ណោះ​។

  • ព្រះសីហនុៈ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​កាប់បំផ្លាញ​ព្រៃ​កោងកាង​ដើម្បី​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ខុសច្បាប់​។

  • ត្បូងឃ្មុំ: អ្នកកាប់ជ្រូក​លក់​ចំនួន​ ៧៤ ​គ្រួសារ​នៅ​ផ្សារសួង ខេត្ត​ត្បូងឃ្មុំ​បាន​កំពុង​ទាមទារ​ដល់​អាជ្ញាធរខេត្ត​បញ្ឈប់​ការយក​ពន្ធ​លើ​អាជីវកម្ម​របស់​ពួកគេ​ច្រើន​ហួសហេតុ និង​ផ្ទុយ​ពី​​សេចក្ដី​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្តែ​អាជ្ញាធរ​បាន​អះអាង​លើ​ហេតុផល​ផ្សេង​ក្នុង​ការប្រមូល​ពន្ធ​នេះ​។