The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឆាយ នីតា ​ហ៊ាន​បង្ហើប​មុខ​​គូស្នេហ៍​ជា​និស្សិត​យោធា

ឆាយ នីតា ​ហ៊ាន​បង្ហើប​មុខ​​គូស្នេហ៍​ជា​និស្សិត​យោធា

Content image - Phnom Penh Post
លោក ប៉ែន សេរីរតនៈ ជាគូស្នេហ៍​របស់​តារា​សម្តែង​ស្រី​ស្រស់​ អតីត​ជា​បវរ​​កញ្ញា​​កម្ពុជា​ឆ្នាំ​ ២០១៦ កញ្ញា ឆាយ នីតា​​។ រូបថត ហ្វេសប៊ុក

ឆាយ នីតា ​ហ៊ាន​បង្ហើប​មុខ​​គូស្នេហ៍​ជា​និស្សិត​យោធា

ភ្នំពេញ៖ ខណៈ​ទើប​តែ​​​ផ្ទុះ​នូវ​​ការ​គាំទ្រ​​​ក្នុង​កុន​ដំបូង​​​គឺ​រឿង ​«កុំ​ងាក​ក្រោយ​» ដែល​ចាក់​បញ្ចាំង​​ចុង​ឆ្នាំ ​២០១៩​ សោះ​ ស្រាប់​តែ​តារា​ស្រី​អតីត​បវរកញ្ញា​កម្ពុជា ឆ្នាំ ​២០១៦​​​ កញ្ញា ឆាយ នីតា ក៏​បង្កើត​​ភាព​​ភ្ញាក់​ផ្អើល​​បន្ថែម​នៅ​ដើម​ឆ្នាំ ​២០២០ ​ហ៊ាន​បង្ហាញ​មុខ​​ពិត​​​​​គូស្នេហ៍​មាន​សាវតារ​ជា​និស្សិត​​​យោធា​ ​ពុំ​​​​ខ្លាច​​ប៉ះពាល់​​​ប្រជាប្រិយភាព​នៅ​លើ​វិថី​សិល្បៈ​ឡើយ​។

ទោះបី​ជា​ភ្លើង​ស្នេហ៍​​បាន​ប្រើ​រយៈពេល​ស្គាល់​គ្នា​ត្រឹម​តែ ​៦ ខែ មែន​ក្តី ក៏​អតីត​បវរកញ្ញា​កម្ពុជា​កញ្ញា ឆាយ នីតា ហ៊ាន​បង្ហាញ​មុខ​មាត់​​គូស្នេហ៍​នាង ​ជា​សាធារណៈ​ដោយ​​​មិន​ខ្លាច​បាត់បង់​ប្រជាប្រិយភាព​ដែល​ជា​​​​ឆ្នាំង​បាយ​នៃ​វិស័យ​សិល្បៈ​​នោះ​ទេ​ ​ខណៈ​កញ្ញា​ក៏​​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ទំនាក់ទំនង​ស្នេហា​រវាង​ខ្លួន​ និង​គូ​ស្នេហ៍​​ថា​៖​ «​​ខ្ញុំ​ទើប​តែ​ចាប់​ផ្តើម​ទាក់ទង​គ្នា​​ជា​គូ​សង្សារ​​​បាន​ប្រមាណ​​ ២-៣​ ខែ​ប៉ុណ្ណោះ។

ខ្ញុំ​​បង្ហាញ​​​គាត់​ឲ្យ​គេ​បាន​​ដឹង​នេះ​​ ដោយសារ​​ពួក​យើង​នៅ​ឆ្ងាយ​គ្នា ណា​មួយ​​ទង្វើ​គាត់​ក៏​មើល​ទៅ​​ដូច​ជា​ពិត​​ប្រាកដ​​ជាមួយ​ខ្ញុំ ហើយ​​ក៏​ខ្លាច​​​​អ្នក​ផ្សេង​តាម​ស្រឡាញ់​ខ្ញុំ​ទៀត​ ទើប​គាត់​ចង់​បង្ហាញ​ឲ្យ​គេ​​ដឹង​គ្រប់​​គ្នា​ថា ​ខ្ញុំ​មាន​គាត់​ជាគូ​ឲ្យ​ហើយ​នោះ​​​»។

គួរ​បញ្ជាក់​ថា​ គូ​ស្នេហ៍​របស់​​កញ្ញា​ ឆាយ​ នីតា ​​គឺ​ជា​គ្រួសារ​​​​មន្រ្តី​រាជការ​ ចំណែក​ឯ​លោក​ ប៉ែន សេរីរតនៈ​ គឺ​​​ជា​​និស្សិត​​ ឆ្នាំ​ទី ​៤ ផ្នែក​បណ្ឌិត្យ​​សភា​​​យោធា​ នៅ​ឯ​ប្រទេស​​ ​ជប៉ុន​​ ខណៈ​នៅ​​​ត្រឹម​ ១ ឆ្នាំ​ទៀត​នឹង​បញ្ចប់​​​​ការ​សិក្សា​​។

Content image - Phnom Penh Post

ខណៈ​នារី​​​មាន​​​​រូប​សម្រស់​ស្រស់​ស្អាត​ ​រួស​រាយ​រាក់​ទាក់​ មិន​ត្រឹម​​ជា​ក្តី​ប៉ង​ប្រា​ថ្នា​​​ចង់​បាន​​​ពី​សំណាក់​​​បុរស​​គ្រប់​រូប​​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​ធ្វើ​​​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ភ័យ​ខ្លាច​ថា​​មាន​​​​ក្រុម​​កន្លង់​​​តាម​ចោមរោម​​សុំ​ស្នេហ៍​​ទៀត​ផង​​ ហេតុ​នេះ​​​​ទើប​កញ្ញា​ ឆាយ នីតា ​​​​បង្ហើប​​ថា​​៖ ​«​ទោះបី​ជា​​​​ទើប​​​ស្រឡាញ់​គ្នា​​ពិត​មែន ប៉ុន្តែ​គ្រួសារ​ទាំង​សង​ខាង​​ដឹង​ឮ​អស់​ហើយ​ដែរ។ គ្រាន់​តែ​ពួក​យើង​មិន​ទាន់​បាន​​គិត​​​គូរ​រឿង​អនាគត ​(រៀបការ) ព្រោះ​​​គាត់​រៀន​មិន​ទាន់​ចប់​ ហើយ​​​គាត់ ​(ប៉ែន សេរីរតនៈ) នៅ​​តែ​ចង់​ឲ្យ​គេ​ដឹង​ ព្រោះ​ខ្លាច​ខ្ញុំ​មាន​អ្នក​ផ្សេង​ទៀត​​»។

ថ្វី​ដ្បិត​ខ្លួន​ជា​​តារា​សម្តែង​​ ដែល​​​ទើប​ទទួល​បាន​ការ​គាំទ្រ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​​សម្តែង​​ខ្សែ​​ភាពយន្ត​​ដំបូង​រឿង ​«កុំ​ងាក​ក្រោយ​» កាល​ពី​​ចុង​ឆ្នាំ​ ២០១៩ កន្លង​មក​​ថ្មីៗ​នេះ​មែន​​ក្តី​​​ តែ​​សមត្ថភាព​​សម្តែង​របស់​កញ្ញា ឆាយ នីតា មិន​ចាញ់​ទេពកោសល្យ​តារា​ជើង​ចាស់​ទេ។ ​​​

កញ្ញា ឆាយ នីតា ក៏​​​រៀបរាប់​ពី​ការ​​​​ពិបាក​​​​រវាង​ការងារ ​និង​ការ​ផ្គាប់​ចិត្ត​គូស្នេហ៍​ថា​៖​ «​ពិបាក​​ដែរ​ ព្រោះ​ថា​ យើង​ជា​​អ្នក​សិល្បៈ ហើយ​តែងតែ​មាន​​ឈុត​ឱប​ថើប​​ ខណៈ​ពេល​​​ខ្លះ​​គាត់​​ក៏​ប្រចណ្ឌ​​ដែរ។​ ​គាត់​ក៏​យល់​​ពី​​ខ្ញុំ​​ ដោយសារ​​​​អ្នក​​​សិល្បៈ​ត្រូវ​ធ្វើ​​​អ្វីខ្លះ​ ហើយ​រឿង​ប្រចណ្ឌ​ហ្នឹង​​គឺ​តាំង​ពី​ដំបូង​មក​ម្ល៉េះ​​ ខណៈ​នាង​ខ្ញុំ​​ក៏​ព្យាយាម​​មិន​ថត​ឈុត​ឱប​ថើប ឬ​ឈុត​សិចស៊ី​​ហួស​​ហេតុ​ពេក​នោះ​ដែរ​»៕​

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។