ភ្នំពេញ៖ ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ មជ្ឈដ្ឋាន​​មហាជន​តែង​សង្កេត​ឃើញ​ថា តារា​ចម្រៀង​ និង​សម្តែង​​ស្រី​ ធ្លាប់​ល្បី​ដោយសារ​ការ​បញ្ចេញ​ភាព​សិចស៊ី​ខ្លាំង​ អ្នកនាង ឆ័យ​លី ដាឡែន​ ឧស្សាហ៍​បង្ហោះ​​​សារ​​​ពី​ស្ថានភាព​ខ្លួន​ក្នុង​ការ​ខំ​តស៊ូ​រស់នៅ​​​ដោយ​ខ្លួន​​ឯង​​​​ ជា​ពិសេស​រឿង​វិល​ត្រឡប់​ទៅ​រក​ឆ្នាំង​​បាយ​ចាស់​វិញ​ ​ជា​តារា​​ចម្រៀង​ដូច​​កាល​នៅ​លីវ ក្រោយ​​ពី​​លែងលះ​​ស្វាមី​​ថ្មីថ្មោង​មក​​​នោះ។

តារា​ចម្រៀង​​​ស្រី​យេយេ​ ឆ័យលី ដាឡែន ​និង​ស្វាមី​ បាន​​​បញ្ចប់​ផ្លូវ​​ស្នេហា​ជា​ប្តី​ប្រពន្ធ​ ក្រោម​​ហេតុផល​​​​រស់នៅ​​មិន​ចុះ​​សម្រុង​គ្នា ចំណែក​​ឯ​កូន​​​ប្រុស​ពួក​គេ​​វិញ​ ​​​គឺ​មាន​សិទ្ធិ​​​មើល​​ថែ​រួម​គ្នា តែ​ត្រូវ​​​សា្វមី​​នាង​​​លោក រិទ្ធី ឧត្តម​​ស៊ីដារ៉ា ជា​អ្នក​ទទួល​​​បន្ទុក​​មើល​ផ្ទាល់​​។

តារា​​​​​ស្រី​​សាច់​ទ្រលុក​​ទ្រលន់ ​អ្នកនាង ឆ័យលី ដាឡែន បង្ហោះសារ​​តាម​ហ្វេសប៊ុក​​​ថា​​៖ «​​​​​កូន​ហ្នឹង​​​ចូល​ចិត្ត ​ប្លង់​ក្នុង​បន្ទប់​ទឹក! ​ទោះ​ឈឺ ​​ក៏​មក​ធ្វើ​ការ​ ដែល​​ព្រោះ​តែ..! ​អរគុណ​​​ ​The drum pub ផ្តល់​ការងារ​​ឲ្យ​អូន​​​មាន​មក​លេង​អូន​ផង​ចា៎ ​នៅ​លើ​ដង​ផ្លូវ ជា​ សុផារ៉ា ទល់​មុខ​ស្នងការ​នគរបាល។ ​អរគុណ​​ សោភ័ណ្ឌផាណា សាឡន​ ផាត់​មុខ​ធ្វើ​សក់​ឲ្យ​ជា​ម៉ូដ​សក់​ ពី​បិសាច​សក់​ពស់​លើ​ថ្ងាស​ ​So Phana»។​

ទោះជា​យ៉ាង​ណា​ ភ្នំពេញ​ប៉ុស្តិ៍​ ក៏​មិន​បាន​ការ​បក​​​ស្រាយ​​លម្អិត​ជុំវិញ​ រឿង​ការ​វិល​ត្រឡប់​ទៅ​ប្រឡូក​​នៅ​ក្នុង​ពិភព​ចម្រៀង​វិញ​របស់​អ្នក​មេម៉ាយ​​សាច់​ខ្ចី​​ សម្រស់់​នៅ​​​​តែ​​​​ស្អាត​ ​ឆ័យ​លី ដាឡែន​ ​ឡើយ​​ដោយសារ​តែ​​​ប្រព័ន្ធ​​ទូរស័ព្ទ​របស់​នាង​ធ្លាប់​ទំនាក់ទំនង​​​ពី​មុន ខណៈ​នា​ពេល​នេះ​​មិន​អាច​ទាក់ទង​​បាន។​

ចំពោះ​​សម្ព័ន្ធភាព​​ប្តី​ និង​ប្រពន្ធ ដែល​​​​​​បន្សល់​ទុក​​​ចំណង​​​ស្នេហ៍​​​​កូន​​​ប្រុស​មួយ​បាន​​​​មក​ដល់​​ផ្លូវ​បំបែក​រវាង​​​តារា​ចម្រៀង និង​សម្តែង​ស្រី​អ្នកនាង ឆ័យលី ដាឡែន ក៏​​ទម្លាយ​​ឲ្យ​ដឹង​​​ពេល​​ថ្មីៗ​នេះ ក្រោម​ហេតុ​ផល​​រស់នៅ​មិន​ចុះ​​សម្រុង​នឹង​​​គ្នា​ ជាមួយ​​ស្វាមី​​ដែល​មាន​​វ័យ​ក្មេង​ជាង​​ខ្លួន​។​

នៅ​ក្នុង​កម្មវិធី Lovely Night ការ​ហែហម​​​ខុស​ពី​ទម្លាប់​​នោះ ក៏​ត្រូវ​​​ក្រុម​​អ្នក​សារព័ត៌មាន​បាន​សួរ​នាំ ហើយ​ក៏​​ត្រូវ​​បាន​តារា​ចម្រៀង​ស្រី​​ទម្លាយ​ថា ​ស្នេហា​​រវាង​​នាង និង​ស្វាមី​ សម្រេច​ចិត្ត​ចែក​ផ្លូវ​ដើរ​ផ្សេង​​គ្នា​ ​គឺ​​​​ចេញ​​ពី​ការ​ព្រមព្រៀង​រវាង​ភាគី​​ទាំង ​២។ អ្នកនាង ឆ័យលី ​ដាឡែន​ ធ្លាប់​បង្ហើប​ឲ្យ​​ដឹង​ថា៖ ​«​រវាង​ពួក​ខ្ញុំ​ គឺ​​អត់​មាន​អ្នក​​ណា ​បែក​ចិត្ត​មាន​ថ្មី មាន​អ្នក​ចាស់​អី​នោះ​​ទេ ​ហើយ​ក៏​អត់​​ឈ្លោះ​​​ទាស់​ទែង​គ្នា​អី​ដែរ​។ តែ​អាច​​​​​និយាយ​បាន​ថា ​ដោយសារ​​អស់​​និស្ស័យ​​​ជា​ប្ដី​ប្រពន្ធ​ទើប​​​​​បាន​សម្រេច​​ចិត្ត​ចែក​ផ្លូវ​គ្នា​»។

ឆ័យលី ដាឡែន ធ្លាប់​បង្ហើប​តាម​ហ្វេសប៊ុក​​ថា៖ «​ខ្ជិល​​និយាយ​​ច្រើន​ ទោះបី​និយាយ​ទៀត​ក៏​​​គ្មាន​​ប្រយោជន៍! ​មនុស្ស​ធំៗ​​អស់​ហើយ​ គួរ​តែ​​យល់​ថា​អ្វី​ល្អ​ អ្វី​អាក្រក់​ អ្វី​​ដែល​គួរ​ធ្វើ​ អ្វី​ដែល​មិន​​គួរ​ធ្វើ​។ អ្នក​ណាៗ ក៏​មាន​រឿង​ដូច​គ្នា​ អ្វី​សំខាន់​ខ្លួន​ឯង ​​ត្រូវ​តែ​រឹងមាំ​​ ហើយ​​ដើរ​​ទៅ​មុខ​​ទៀត​ ​មិន​​ថា​ពិបាក​​​​ប៉ុនណា។ ​ត្រូវ​ស៊ូ​ទ្រាំ​ដើម្បី​​ឲ្យ​​ជីវិត​​ខ្លួន​​ឯង​។ ទោះបី​ជា​អត់​មនុស្ស​ម្នាក់​ហ្នឹង ក៏​នៅ​មាន​មនុស្ស​ជុំវិញ​ខ្លួន​​ជា​ច្រើន ចាំ​ផ្តល់​កម្លាំង​​ចិត្ត​ដល់​យើង​​ដែរ​»៕​