ភ្នំពេញ៖ ទើប​តែ​ពញ្ញាក់​អារម្មណ៍​មហាជន​រឿង​វិល​ត្រឡប់​ទៅ​កាន់​សង្វៀន​អាជីព​ដំបូង​ជា​តារា​ចម្រៀង​មុន​នេះ​សោះ​ ស្រាប់​តែ​តារា​សម្តែង​ស្រី​សាច់​សខ្ចី ​ទ្រលុក​​ទ្រលន់ ​អ្នកនាង ឆ័យលី ដាឡែន មក​បែក​ធ្លាយ​រូបភាព​បង្ហាញ​​ភាព​ស្និទ្ធស្នាល​​ខ្លាំង​ជាមួយ​បុរស​ក្មេង​ បង្កើត​ភាព​មន្ទិល​សង្ស័យ​ថា អ្នកនាង​កំពុង​តែ​បង្កាត់​ភ្លើង​ស្នេហ៍​ថ្មី​មួយ​​រំពេច​តែ​ម្តង​។​

បណ្តុំ​​រូបភាព​​កៀក​កើយ​ជាមួយ​ប្រុស​សង្ហា​វ័យ​ក្មេង​​​​ម្នាក់​​ ដែល​មើល​ទៅ​ពិបាក​សន្និដ្ឋាន​​ថា​ជា​មិត្ត​​​នោះ ក៏​ត្រូវ​បាន​មហាជន​ និង​តារា​​រួម​អាជីព​លាន់​មាត់​ថា៖ «អីយ៉ា! ​​អ្នក​មេម៉ាយ​ ឆ័យលី ដាឡែន បង្ហាញ​រូប​​ឱបរឹត​គ្នា​ស្អិត​ល្មួត​ជាង​ស្ករ​តាំង​​ម៉ែ​ទៅ​ទៀត ពិត​ជា​មិន​ធម្មតា​មែន! ព្រោះ​គាត់​ទើប​តែ​បែក​ប្ដី​បាន​ប៉ុន្មាន​ខែ​សោះ ឥឡូវ​ស្រាប់​តែ​រក​បាន​សង្សារ​ថ្មី ជា​ប្រុស​ក្មេង​រូប​សង្ហា​មិន​​ចាញ់​​ប្ដី​ចាស់​នោះ​ឡើយ»។

លើស​ពី​នេះ​ក៏​មាន​ការ​ចូលទៅ Comment​ បន្ថែម​​ថា​៖ «​បាន​ប្រុស​ក្មេង​នៅ​ជិត​និយាយ​​​ពី​បិទ​មាត់​មិន​ជិត​ហ្មង​បង​​​​ខ្ញុំ! ​ច្រណែន​​ណាស់។​ តើ​បុរស​ក្មេង​​​នេះ​ជា​គូស្នេហ៍​ថ្មី​មែន​ទេ?​»។​

យ៉ាង​ណា​សម្ព័ន្ធភាព​ស្និទ្ធស្នាល​ទៅ​នឹង​​ប្រុស​ក្មេង​​ពី​សំណាក់​តារា​ចម្រៀង និង​សម្តែង​ស្រី​វ័យ​ជិត​ចូល ៤០ ឆ្នាំ មេម៉ាយ​កូន ​១ តែ​សម្រស់​​​នៅ​​​តែ​ខ្ញង់​អ្នកនាង ឆ័យលី ដាឡែន មិន​​​បាន​បក​ស្រាយ​ច្បាស់លាស់ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​​អ្នក​នាង​ដែល​ធ្លាប់​​ទំនាក់​ទំនង​ពី​​​មុន​​​​នោះ មិន​អាច​ទាក់​​ទង​បាន​ទេ។

តែ​គេ​ក៏​ឃើញ​សារ​​តប​ពី​តារា​ចម្រៀង​ ឆ័យលី​ ដាឡែន វិញ​ដែរ ​​ចំពោះ​ការ​ចម្អន់​លេង​អំពី​ប្រិយមិត្ត​បណ្តាញ​​សង្គម​វិញ​ថា​៖ «​ងាយ​​បាន​​​​ប្រុស​ក្មេង​នៅ​​​ជិត​អ្ហី! កុំ​ច្រណែន​អី!»។​

ក្នុង​មួយរយៈ​ចុង​ក្រោយ​​​នេះ​ មជ្ឈដ្ឋាន​​មហាជន​តែងតែ​​សង្កេត​​​ឃើញ​ថា តារា​​ចម្រៀង​ និង​សម្តែង​​ស្រី​ ធ្លាប់​ល្បី​​ដោយសារ​ការ​បញ្ចេញ​​ភាព​សិចស៊ី​​ខ្លាំង​ អ្នកនាង ឆ័យលី ដាឡែន​ ឧស្សាហ៍​បង្ហោះ​​​សារ​​​​ពី​ស្ថានភាព​ខ្លួន​ក្នុង​ការ​ខំ​តស៊ូ​រស់នៅ​​​​ដោយ​ខ្លួន​​ឯង​​​​ ជា​ពិសេស​ការ​​វិល​ត្រឡប់​​រក​ឆ្នាំង​​បាយ​ចាស់​ ​គឺ​ជា​តារា​​​​ចម្រៀង​ក្រោយ​​ពី​​លែងលះ​ស្វាមី​​​ថ្មីថ្មោង​មក​​​នោះ។

តារា​ចម្រៀង​​​ស្រី​យេយេ​ ឆ័យលី ដាឡែន ​និង​ស្វាមី​បាន​​​បញ្ចប់​ផ្លូវ​ស្នេហា​ជា​ប្តី​ប្រពន្ធ​ ក្រោម​​ហេតុផល​​​​រស់នៅ​​មិន​ចុះ​​សម្រុង​គ្នា ចំណែក​​ឯ​កូន​​​​ប្រុស​ពួក​គេ​​វិញ​​​ ​គឺ​មាន​​សិទ្ធិ​​​មើល​​ថែ​រួម​គ្នា តែ​ត្រូវ​​​​សា្វមី​​នាង​​​លោក រិទ្ធី ឧត្តមស៊ីដារ៉ា​ គឺ​ជា​​អ្នក​ទទួល​​បន្ទុក​​​មើល​។

តារា​​សម្តែង​​ស្រី​ពេញ​និយម​ជា​តួ​ម៉ែ​​ មាន​សាច់​ទ្រលុក​​​ទ្រលន់ ​​ឆ័យលី ដា​ឡែន បង្ហោះ​សារ​​​តាម​​​ហ្វេសប៊ុក​​​ថា​​​៖ «​​​​​​កូន​ហ្នឹង​​​ចូល​​​ចិត្ត ​ប្លង់​ក្នុង​​បន្ទប់​ទឹក! ​ទោះ​ឈឺ ​​ក៏​មក​ធ្វើ​ការ​ដែល​​ព្រោះ​​តែ..! ​អរគុណ​​​ ​The drum pub ផ្តល់​ការងារ​​ឲ្យ​អូន​​មាន​​មក​លេង​អូន​ផង​ចា៎ ​នៅ​លើ​ដង​ផ្លូវ​ឯ.​ឧត្តម ជា​ សុផារ៉ា ទល់​មុខ​ស្នងការ​នគរបាល​​​»៕