The Phnom Penh Post Search

Search form

ឆ្មា​ថ្លង់សម្បុរ​ ស ​​រុស្ស៊ី​ ក្លាយ​ជា​អ្នក​ទស្សទាយ​បាល់​ទាត់ World Cup ផ្លូវការ​

Content image - Phnom Penh Post

ឆ្មា​ថ្លង់សម្បុរ​ ស ​​រុស្ស៊ី​ ក្លាយ​ជា​អ្នក​ទស្សទាយ​បាល់​ទាត់ World Cup ផ្លូវការ​

ក្រុង​មូស្គូ: ឆ្មា​ស​ថ្លង់​មួយ​ក្បាល​ឈ្មោះ Achilles បាន​ក្លាយ​ជា​អ្នក​ទស្សទាយ​ផ្លូវ​ការ​នៅ​ប្រទេស​រុស្ស៊ី​ សម្រាប់​ព្រឹត្ដិការណ៍​បាល់​ទាល់ World Cup បន្ទាប់​ពី​មឹក​ឈ្មោះ ផូល ដែល​បាន​ក្លាយ​ជា​តារា​ក្នុង​ឆ្នាំ​ ២០១០​។

ផូល បាន​ទស្សទាយ​ក្រុម​ឈ្នះ​សម្រាប់​ព្រឹត្ដិការណ៍ World Cup ឆ្នាំ​នោះ​ដោយ​ជ្រើស​រើស​មួយ​ក្នុង​ចំណោម​ប្រអប់​អាហារ​ពីរ ខណៈ​ឆ្មា Achilles នឹងត្រូវបាន​ដាក់​ឲ្យ​ជ្រើស​រើស​ចាន​រំលេច​រូប​ទង់​ជាតិ​នៃ​ក្រុម​នីមួយ​ៗ​។

អានណាកាសាត់គីណាជា​ពេទ្យ​សត្វដែល​បាន​បីបាច់​ឆ្មា​នៅ​សារមន្ទីរHermitageក្រុង​Saint Petersburgបាន​និយាយ​ថា​៖ «​យើង​ជ្រើស​រើសAchillesពីព្រោះ​វា​ជា​សត្វ​ស្រស់​ស្អាតសម្បុរ​ស​ ភ្នែក​ខៀវ​ ហើយ​សំខាន់​វា​ជា​សត្វ​ថ្លង់​។ ដូច្នេះវា​អាច​មាន​ញាណ​ពិសេស​តាមរយៈ​ការ​ទស្សទាយ​ចេញ​ពី​បេះដូង​»។

សម្រាប់​ព្រឹត្ដិការណ៍ World Cup ឆ្មា Achillesនឹង​ធ្វើដំណើរ​ពី​ផ្ទះ​នៃ​សារ​មន្ទីរHermitage ជា​ទី​កន្លែង​ដែល​ឆ្មា​ឈ្មោល​នេះ​ធ្វើ​ការ​ជាក្រុម​ជាមួយ​ឆ្មា​ជា​ច្រើន​ក្បាល​ទៀត​ដើម្បី​បោស​សម្អាត​ព័ទ​កណ្ដុរ​។

ផ្ទុយ​ទៅវិញ Achillesនឹង​ទៅ​ស្នាក់​នៅ​ក្នុង​ហាង​កាហ្វេ «​Cat Republic» ក្បែរ​នោះ​។ កាសាតគីណាបាន​ប្រាប់ AFP ថា​៖ «​វា​នឹង​រស់​នៅ​ទី​នេះ​អំឡុង​ពេល​ប្រកួត​បាល់​ទាត់​ ពីព្រោះ​វា​ប្រាកដ​ជា​នឹង​បាន​ជួប​ភ្ញៀវ​ជាហូរ​ហែរ​»។

ឆ្មា​មិន​មែន​ជា​សត្វ​ដំបូង​ដែល​ក្លាយ​ជា​អ្នក​ទស្ស​ទាយ​ស្នង​ដំណែង​ ផូល ដែល​ក្លាយ​ជា​តារា​ល្បី​លំដាប់​ពិភព​លោក​ពេល​វា​ទស្ស​ទាយ​​រាល់​ការ​​ប្រកួត​​របស់​​ក្រុម​អាល្លឺម៉ង់ អំឡុង​ពេល​ព្រឹត្ដិការណ៍​ World Cup នៅ​អា​្រហ្វិក​ខាង​ត្បូង​។ វា​បាន​ទាយ​ក្រុម​អេស្ប៉ាញ​ឈ្នះ​នៅ​វគ្គ​ផ្ដាច់​ព្រត្រ​។

ជ្រូកកណ្ដុរ​​ស្វ៊ីស ម៉ាដាម ស៊ីវ៉ា បាន​ក្លាយ​ជា​រាជនី​​ក្នុង​ឆ្នាំ​២០១៤ រួម​ទាំង​ ឆ្មា​អង់គ្លេស ភីរ៉ាញ៉ា ប៉េឡេ តែ​មិន​ឆុត​ដូច​មឹក ផូល ឡើយ​៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍