The Phnom Penh Post Search

Search form

ឆ្អឹង​ដាយ​ណូស័រ ២ ក្បាល​តម្លៃ​ជាង ៣ លាន​ដុល្លារ​ពី​ការ​លក់​ដេញ​ថ្លៃ​នៅ​ប៉ារីស

Content image - Phnom Penh Post
ឆ្អឹង​ដាយ​ណូស័រ ២​ ក្បាល​លក់តម្លៃ​ជាង​ ៣ លានដុល្លារ​​​។

ឆ្អឹង​ដាយ​ណូស័រ ២ ក្បាល​តម្លៃ​ជាង ៣ លាន​ដុល្លារ​ពី​ការ​លក់​ដេញ​ថ្លៃ​នៅ​ប៉ារីស

ក្រុងប៉ារីស: គ្រោងឆ្អឹង​ដាយណូស័រ ២ សម្រាប់​តុបតែង​លម្អ ដែល​មួយ​ជា​អម្បូរ​ឌី​ប្លូដូ​ស៊ូស និង​មួយ​ទៀត​ជា​អាល់​ឡូ​ស៊ួ​រូស បាន​លក់​ក្នុងតម្លៃ​ជាង ១,៧ លាន​ដុល្លារ​នា​ព្រឹត្ដិការណ៍​លក់​ដេញ​ថ្លៃ​មួយ​ឯ​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ពុធ។

ក្រុមហ៊ុន​ដេញថ្លៃ Drouot ឲ្យ​ដឹងថា៖ «អតិថិជន​បរទេស​តែ​ម្នាក់​បាន​ទិញ​ដាយ​ណូស័រទាំង ២»។ ដាយ​ណូស័រ អម្បូរ ឌីប្លូដូស៊ូស ជា​យក្ស​តិណាសី ប្រវែង ១២ ម៉ែត្រ​ចាប់​ពី​ចុង​ច្រមុះ​ដល់​កន្ទុយ លក់​ក្នុង​តម្លៃ ១,៤៤ លាន​អឺរ៉ូ (១,៧៨ លាន​ដុល្លារ) បើ​ធៀប​នឹង​អម្បូរ មំ​សា​សត្វ អាល់​ឡូ​ស៊ួរូស តម្លៃ ១,៤១ លាន​អឺរ៉ូ (១,៧៤ លាន​ដុល្លារ) ជា​ពពួក​ដាយណូស័រ​មាឌ​តូច​ត្រឹម​តែ​ប្រវែង ៣,៨ ម៉ែត្រ។

ដាយ​ណូស័រ​ទាំង ២ ក្បាល បានបង្ហាញ​វត្ដ​មាន​អំឡុង​ចុង​សម័យ​ដាយណូស័រ​ជូរ៉ាស៊ិក ប្រមាណ ១៥០ លាន​ឆ្នាំ​មុន។ គ្រោង​ឆ្អឹង​ដាយ​ណូស័រ​តែ ៥ ក្បាល​ត្រូវបាន​ដាក់​លក់​ដេញ​ថ្លៃ​នៅ​ជុំវិញ​ពិភពលោក​រៀង​រាល់​ឆ្នាំ និង​ត្រូវ​បាន​ទិញ​ដោយ​អ្នក​រក្សា​ទុក ឬ​សារមន្ទីរ​ទ្រព្យ​ស្ដុក​នៅ​អឺរ៉ុប ឬ​អាមេរិក។

ប៉ុន្ដែ​ក្រុមហ៊ុន​ដេញថ្លៃ​នានា​ក៏បាន​កត់សម្គាល់​ពី​កំណើន​អតិថិជន​មកពី​ចិន​ផង​ដែរ។

ក្រុម​អ្នកជំនាញ​លក់​ផូស៊ីល អ៊ីយ៉ាកូប៉ូ ប្រៃ​អេ​ណូ បាន​ប្រាប់ AFP មុន​ពិធី​ដេញថ្លៃ​ថា៖ «ដាយណូស័រ​កាន់​តែ​ពេញ​និយម​ជា​គ្រឿង​លម្អ​ផ្ទះ មិន​ខុស​ពី​គំនូរ»៕

អត្ថបទគួរចាប់អារម្មណ៍