The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជប៉ុន​ចាប់ផ្ដើម​ដកហូត​ពន្ធ​ចាកចេញ​ពី​ប្រទេស​ជាង ៩ ​ដុល្លារ​សម្រាប់​អ្នកដំណើរ

ជប៉ុន​ចាប់ផ្ដើម​ដកហូត​ពន្ធ​ចាកចេញ​ពី​ប្រទេស​ជាង ៩ ​ដុល្លារ​សម្រាប់​អ្នកដំណើរ

Content image - Phnom Penh Post
អ្នកដំណើរ​ដែល​ចាកចេញ​ពី​ប្រទេស​ជប៉ុន​នឹង​ត្រូវ​ដក​ពន្ធ ១ ​ពាន់​យ៉េន​។ រូបថត AFP

ជប៉ុន​ចាប់ផ្ដើម​ដកហូត​ពន្ធ​ចាកចេញ​ពី​ប្រទេស​ជាង ៩ ​ដុល្លារ​សម្រាប់​អ្នកដំណើរ

ក្រុងតូក្យូ : កាលពី​ថ្ងៃ​ចន្ទ ជប៉ុន​បាន​ចាប់ផ្ដើម​គិត​ប្រាក់​ពន្ធ ១០០០ យ៉េន (​ប្រមាណ ៣៦ ០០០ រៀល​) ក្នុង​ម្នាក់​សម្រាប់​អ្នក​ចាកចេញ​ពី​ប្រទេស​។ នេះ​ជា​វិធានការ​បំណង​​រៃអង្គាស​ប្រាក់​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍ នៅ​ប្រទេស​ដែនដី​នៃ​រ៉ូបូត និង​បច្ចេកវិទ្យា​មួយ​នេះ​។

ពន្ធ​លើ​ភ្ញៀវទេសចរ​អន្ដរជាតិ​នឹង​មាន​សុពលភាព​គ្រប់​ជនជាតិ​ទាំងអស់​មិន​ថា ជា​អ្នក​ជំនួញ ឬ​ភ្ញៀវទេសចរ​អាយុ​ចាប់ពី ២ ឆ្នាំ​ឡើង​ហើយ​ក៏​នឹង​បង្កើន​តម្លៃ​សំបុត្រ​យន្ដហោះ​ថែម​ទៀត​។

រដ្ឋាភិបាល​ជប៉ុន​ចង់​ប្រើប្រាស់​​ទឹកប្រាក់​ប្រមាណ ៥០ ពាន់​លាន​យ៉េន (៤៦០ លាន​ដុល្លារ​) ដែល​ខ្លួន​នឹង​ប្រមូល​បាន​ពី​ពន្ធ​បន្ថែម​ដើម្បី​បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ ដូចជា​ការអភិវឌ្ឍ​ដំណើរការ​អត្ដសញ្ញាណកម្ម​ជនអន្ដោប្រវេសន៍​នៅ​អាកាសយានដ្ឋាន​កាន់តែ​ឆាប់រហ័ស និង​លើក​ទឹកចិត្ដ​ដល់​ភ្ញៀវទេសចរ​ឲ្យ​ចំណាយពេល​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​វប្បធម៌​នានា លើស​ពី​គោលដៅ​ចម្បង​ដដែលៗ ដូចជា ក្រុង​តូក្យូ និង​ក្រុង​ត្យូតុ​ជាដើម​នោះ​។

ជប៉ុន​បាន​ចាត់ទុក​វិស័យ​ទេសចរណ៍​ជា​សសរស្ដម្ភ​ដ៏រឹងមាំ​នៃ​ផ្នែក​សេដ្ឋកិច្ច​។ ភ្ញៀវទេសចរ​ជាង ៣០ លាន​នាក់​ត្រូវ​បាន​ប៉ាន់​ប្រមាណ​មក​លេង​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​ ២០១៨​។

នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​អរគុណ​ដល់​លំហូរ​ភ្ញៀវ​ពី​បណ្ដា​ប្រទេស​នៅ​អាស៊ី ជាពិសេស ចិន កូរ៉េ​ខាង​ត្បូង និង​ទេសចរ​តៃវ៉ាន់​។

ដែនដី​ល្បី​ខាង​បច្ចេកវិទ្យា និង​រ៉ូបូត​ប្លែកៗ​នេះ​មាន​បំណង​ជំរុញ​បង្កើន​ចំនួន​ភ្ញៀវទេសចរ​រហូត​ដល់ ៤០ លាន​នាក់​ក្នុង​ ១ ​ឆ្នាំ​នៅ​ឆ្នាំ​ ២០២០ ពេល​ក្រុង​តូក្យូ រៀបចំ​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​៕ HR

អត្ថបទគួរចាប់អារម្មណ៍