ក្រុងតូក្យូ៖ វាជាពិព័រណ៍​ថ្មី​​ក្ដៅ​ៗ​បំផុត​ប្រចាំទីក្រុង។ បទពិសោធ​ពិព័រណ៍សិល្បៈ​​ឌីជីថល​រំលេច​ទៅដោយ​ប្រព័ន្ធ​ពន្លឺ​ភ្លើង​ដ៏​អស្ចារ្យ​ ដែល​ជួយ​បង្កើន​កម្ដៅ​បន្ថែម​ដល់​បន្ទប់​សោណា។ បែក​ញើស តែ​ជា​កម្មវិធី​សិល្បៈ​ដ៏​ចម្លែក​ក្នុង​ទីក្រុង​តូក្យូ ដែល​បើក​ដំណើរ​ការ​កាល​ពីថ្ងៃ​ចន្ទ បាន​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទទួល​បាន​នូវ «​បទពិសោធ​សិល្បៈ​ក្នុង​ពេល​ផ្លូវចិត្ដ​មាន​អារម្មណ៍​ស្ងប់​សុខ​»។

ភ្ញៀវត្រូវ​ពាក់​ឈុត​ឯកសណ្ឋានហែលទឹក​​ តែ​អាច​ស៊ក​អាច​ធម្មតា​ពី​ក្រៅ​ដើម្បី​ចូល​ទស្សនា​ពិព័រណ៍​នេះ ដែល​មាន​បន្ទប់​សោណា​ក្នុង​សីតុណ្ហភាព​ខុស​ៗ​គ្នា​ចំនួន ៧ ដោយ​ស្ថិត​ក្រោម​បរិយាកាស​ពន្លឺ​ភ្លើង​ពណ៌​ចាប់​ពីពណ៌​ស្វាយ​ដល់​ពណ៌​បៃតង​ចាស់។

ក្រោយ​ពី​សម្រាក​ក្នុង​បរិយាកាស​កម្ដៅ​ពន្លឺ​ភ្លើង​ពណ៌​ប៉ុន្មាន​នាទី បន្ទាប់​ពី​ងូត​ទឹក​ផ្កា​ឈូក​ត្រជាក់​ដើម្បី​បន្ធូរ​បន្ថយ​អារម្មណ៍​តាន​តឹង ពួកគេអាច​ដើរ​មើល​តាម​បន្ទប់​សោណា​ផ្សេង​ៗ​ទៀត​ដើម្បី​បាន​ឃើញ​ស្នាដៃ​សិល្បៈ​ដែលហៅថា «បន្ទប់សោណាសណ្ដំ»។

ពិព័រណ៍​ រួមមាន ភ្លើង​ពណ៌​មេអំបៅ​ដ៏​រស់​រវើក​ «​គ្រីស្ដាល់​ពន្លឺ​» និង​គជ់​ក្រហមធំ​ ដែល​ជះពន្លឺ​ក្នុង​ទីងងឹត។ បរិវេណ​​ខ្លះ​ក៏​បំពាក់​បណ្ដាញ​ទឹក​ត្រជាក់​ ឬ​ចំណាយ​ទឹក​ត្រជាក់​ដើម្បី​​បំភាយ​ប៉ះរាងកាយ និង​បង្កើត​ភាព​ទាក់ទញ។

ពិព័រណ៍​សិល្បៈ​សោណាហៅថា «​ផ្សារ​ភ្ជាប់​ឡើង​វិញ: សិល្បៈ​ជាមួយ​សោណា​រីនកាន់​» គឺជា​សេវាកម្ម​ថ្មី​ចុង​ក្រោយ​ពី​ក្រុមពីសំណាក់ teamLab ជា​​​ក្រុម​ពិសោធ​ច្នៃប្រឌិត​ផ្នែក​សិល្បៈ​របស់​ជប៉ុន​ ដែល​សហការ​ជាមួយ​កម្មវិធី​វីដេអូ TikTok លើ​គម្រោង​នេះ។

ជា​សិល្បៈ​ឌីជីថល​ច្នៃប្រឌិត​ថ្មី​ដ៏​ល្បី​ល្បាញ​លក្ខណៈ​អន្ដរជាតិ ការងារ​របស់ teamLab បាន​បញ្ចូល​គំនូររូប សំឡេង និង​ឌីហ្សាញ​បរិវេណ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​ដើម្បី​បង្កើត​ជា​បទពិសោធ​បែប​ថ្មី។

ក្រុម​នេះ បាន​ឱ្យ​ដឹងថា​៖ «​ដោយ​ការ​ជ្រើសរើស​បទពិសោធ​ងូតទឹក​ក្ដៅ និង​ត្រជាក់​ ភ្ញៀវ​អាច​បើក​ចិត្ដ​ទូលាយ ទទួល​យក​បទពិសោធ​ចំពោះ​រាង​កាយ​ពុំ​ធ្លាប់​មាន​ និង​ក្លាយ​ជា​ទម្រង់​សិល្បៈ​ថ្មី​សន្លាង​»។

​ប៉ុន្ដែ​សេចក្ដីថ្លែងការណ៍​ពីព្រឹត្ដិការណ៍​នេះ បាន​ទទួល​ស្គាល់​ថា សម្រាប់​ភ្ញៀវ​ខ្លះ ដែល​ធ្វើ​អ្វី​លើស​ពី​ការ​កំណត់​​ ដោយ​ព្រមាន​ចំពោះ​ពួកគេ​កុំ​ធ្វើ​អ្វី​ផ្ដេស​ផ្ដាស​ក្នុង​បន្ទប់​សោណា និង​ចូរ​ឱ្យ​ប្រាកដ​ថា ត្រូវ​ទទួល​ទាន​ទឹក​ញឹក​ញាប់។

ដោយសារ​តែ​ត្រូវ​​បញ្ចេញ​ញើសច្រើន​ ភ្ញៀវ​ក៏​តម្រូវ​ឱ្យ​ពាក់​ម៉ាស​ខាង​ក្នុង​អគារ​ពិព័រណ៍ ដែល​នឹង​បើក​ដំណើរ​ការ​រហូត​ដល់​ថ្ងៃទី ៣១ ខែ​សីហា ​ខាង​មុខ៕ AFP/HR