The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជយលាភី​លេខ ១ គំនូរ​​​ជីវចល​​​ថ្នាក់​ជាតិ​លើក​​ទី​​៧ ​រំពឹង​ខ្ពស់ សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នៅ​ជប៉ុន​




ជយលាភី​លេខ ១ គំនូរ​​​ជីវចល​​​ថ្នាក់​ជាតិ​លើក​​ទី​​៧ ​រំពឹង​ខ្ពស់ សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នៅ​ជប៉ុន​

Content image - Phnom Penh Post
ក្រុម Color Wheel ឈ្នះជយលាភីលេខ ១ ពី​ការប្រកួត​គំនូរជីវចល​ថ្នាក់ជាតិលើកទី៧។ រូបថត សហ​ការី

ជយលាភី​លេខ ១ គំនូរ​​​ជីវចល​​​ថ្នាក់​ជាតិ​លើក​​ទី​​៧ ​រំពឹង​ខ្ពស់ សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នៅ​ជប៉ុន​

ភ្នំពេញ៖ វីដេអូ​គំនូរ​​ជីវចល​របស់​​​​​​ក្រុម​​​ Color Wheel​ ​មាន​សមាជិក​ ២ ​រូប ​គឺ​លោក ភេទ​ ចា និង​លោក អ៊ុំ សិលាវិចិត្រ​ ​ជា​ម្ចាស់​​ជយលាភី​លេខ ​១ ​​ថ្នាក់​​ជាតិ​លើក​​ទី​៧​ នោះ នឹង​ក្លាយ​ជា​តំណាង​ក្រុម​​​កម្ពុជា​សម្រាប់​​ការ​ប្រកួត​​លក្ខណៈ​​​អន្តរជាតិ​​ DigiCon6 Asia ​​នៅ​​​ជប៉ុន ចុង​ឆ្នាំ ​២០២០ នេះ​។

ការ​ប្រកួត​ប្រជែង​គំនូរ​​ជីវចល​​ថ្នាក់​ជាតិ​លើក​ទី៧​ ឆ្នាំ ២០២០ ​ត្រូវ​បញ្ចប់​ដោយ​ទទួល​បាន​​​ជោគជ័យ​​ ក្រោម​អធិបតីភាព​​​លោក​​ ខៀវ កាញារីទ្ធ​ ជា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ និង​លោក​ជំទាវ​ កាល​ពី​ថ្ងៃទី ២៩​ សីហា ឆ្នាំ ​២០២០​ កន្លង​មក​។​​

លោក ភេទ ចា ជា​សមាជិក​ម្នាក់​​នៃ​ក្រុម​ Color Wheel​ ទទួល​​បន្ទុក​ខាង​រចនា​រូប និង​ដាក់​ពណ៌​ ខណៈ​លោក​ អ៊ុំ សិលាវិចិត្រ អ្នក​ជំនាញ​ខាង​ធ្វើ​​​ចលនា​គំនូរ​នោះ ក៏​​​បង្ហើប​​​ពី​ក្តី​​រំពឹង​​​​ទុក និង​សុទិដ្ឋិនិយម​​នៃ​ក្រុម​ខ្លួន​នា​ពេល​ទៅ​​ប្រកួត​​លក្ខណៈ​​​​អន្តរជាតិ​​​ ​DigiCon6 Asia ​​នៅ​​ប្រទេស​​ជប៉ុន​ ​​ចុង​​​ឆ្នាំ​នេះ​​ថា​៖ «​ទោះបី​​យើង​មាន​បទពិសោធ​ថ្មី​ សម្រាប់​ការ​ប្រកួត​គំនូរ​​ជីវចល​នេះ​មែន​ក្តី តែ​ការ​ព្យាយាម​ និង​ការ​តាំង​ចិត្ត​ធ្វើ​តាម​​​ក្តី​ស្រឡាញ់​នោះ ក៏​បាន​ជួយ​​​ឱ្យ​យើង​ឈ្នះ​ការ​ប្រកួត​ថ្នាក់​ជាតិ​លើក​ទី​៧ ដូច​​​ពេល​ថ្មីៗ​​នេះ​​​។ ​សម្រាប់​​ការ​ប្រកួត​អន្តរជាតិ​វិញ ក្រុម​យើង​ក៏​មាន​ភាព​​ជឿជាក់​​ ៧០ ភាគរយ ថា​​ អាច​​ដណ្តើម​បាន​ជ័យជម្នះ​»។​​

Content image - Phnom Penh Post
ក្រុម​ជយលាភីកិត្តិយសរូបភាពបានលើក្រុម«ទេពរុក្ខៈ»។ រូប សហ​ការី

ចំពោះ​​លទ្ធផល​ជយលាភី​​ក្នុង​កម្មវិធី​គំនូរជីវចល​ប្រចាំ​ឆ្នាំ ​២០២០ ​រួម​មាន​​​ជយលាភី​លេខ ១ បាន​លើ​​​ក្រុម Color Wheel ទទួល​​បាន​ថវិកា ១ លាន ២ សែន​រៀល និង​​ថវិកា​​បន្ថែម​ពី​រដ្ឋ​មន្រ្តី​ចំនួន​ ៤០ ម៉ឺន​រៀល និង ​លោក​​​ជំទាវ ៤០ ម៉ឺន​​រៀល។

ឯ​ជយលាភី​កិត្តិយស​រូបភាព​បាន​​លើ​​ក្រុម ទេពរុក្ខៈ​ ​ជយលាភី​កិត្តិយស​ផ្នែក​គំនិត បាន​លើ​ក្រុម ​Manga Khmer ​ជយលាភី​​កិត្តិយស​ផ្នែក​សាច់​រឿង​បាន​លើ​ក្រុម Long Kimheng ជយលាភី​កិត្តិយស​ផ្នែក​ប្រជាប្រិយភាព​បាន​​លើ​ក្រុម KIDOZA ដែល​ក្រុម​នីមួយៗ​ទទួល​បាន​ថវិកា​ ៤០ ម៉ឺន​រៀល​ និង​​ថវិកា​បន្ថែម​ពី​រដ្ឋមន្រ្តី ៤០ ម៉ឺន​រៀល និង​លោក​ជំទាវ ២០ ​ម៉ឺន​រៀល។

ការ​ប្រកួត​ឆ្នាំ​នេះ ក្រុមនីមួយៗ​និពន្ធ​​សាច់​រឿង​ដែល​មាន​ខ្លឹមសារ​អប់រំ​សង្គម ​និង​​ផលិត​​ចេញ​​ជា​គំនូរ​​ជីវចល​ជា​ Stop Motion ឬ 2D ​ឬ 3D​ ​​មាន​រយៈពេល​​មិន​​លើស​ពី ៥ ​នាទី ឬ​​ចន្លោះ​ពី ​៣ ទៅ ៥ នាទី សម្រាប់​ចូលរួម​ប្រកួត៕

Content image - Phnom Penh Post
ក្រុម​ជយលាភីកិត្តិយសផ្នែកគំនិតបានលើក្រុម​«Manga Khmer»។ សហ​ការី

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។