The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជា វិបុល និង ​គង់ សុជាតិ ងាក​មក​រកស៊ី​ពុះ​ដីឡូត៍​ក្រៅ​សិល្បៈ​




ជា វិបុល និង ​គង់ សុជាតិ ងាក​មក​រកស៊ី​ពុះ​ដីឡូត៍​ក្រៅ​សិល្បៈ​

Content image - Phnom Penh Post
លោក ជា វិបុល និង​ដៃគូ​ភាគហ៊ុនអចលនទ្រព្យ​ពុះ​ដី​ឡូ​ត៍​​ជា​ប្អូន​ប្រុស​​បង្កើត​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា​។ រូបថត ហ្វេសប៊ុក​

ជា វិបុល និង ​គង់ សុជាតិ ងាក​មក​រកស៊ី​ពុះ​ដីឡូត៍​ក្រៅ​សិល្បៈ​

ភ្នំពេញ៖ បង្កើត​ការ​ភ្ញាក់​ផ្អើល​ទាំង​សង្គម​អ្នក​សិល្បៈ និង​​មហាជន​ ខណៈ​ថ្មីៗ​នេះ ស្រាប់​តែ​​​ប្តី​ប្រពន្ធ​ ដែល​មាន​អាជីព​សិល្បៈ​ដូច​គ្នា ​គឺ​ពិធីករ​សម្បូរ​​វោហារស័ព្ទ​លោក ជា វិបុល និង​ពិធីការិនី​ជើង​ចាស់​អ្នកនាង គង់ សុជាតិ បាន​លេច​វត្តមាន​​​ក្នុង​ពិធី​កាត់​ខ្សែ​បូ​នៃ​ការ​សម្ពោធ​​​​គម្រោង​ពុះ​ដីឡូត៍ ​១ ​កន្លែង ​​មាន​ទំហំ​ដី​ ១០ ហិកតា ​ស្ថិត​នៅ​​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។

Content image - Phnom Penh Post
ប្តី​ប្រពន្ធ​ ដែល​មាន​អាជីព​សិល្បៈ​​ដូចគ្នា​លោក ជា វិបុល និង​អ្នកនាង គង់ សុជាតិ​។ ហុង មិនា

គិត​ទៅ​គ្រាន់​តែ​បាន​​លាចាក​សិក្ខាបទ​​ពី​ការ​បួស​រយៈពេល​ខ្លី​នា​រដូវ​ចូល​វស្សា ​មិន​បាន​​ប៉ុន្មាន​​ថ្ងៃ​ផង​នោះ ​ស្រាប់​តែ​ពិធីករ​ទូរទស្សន៍​ដ៏​ល្បី​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ហង្សមាស ​​លោក​ ជា វិបុល បាន​​ដឹកដៃ​ភរិយា ​អ្នកនាង គង់ សុជាតិ ​ទៅ​បើក​សម្ពោធ​​គម្រោង​​ដីឡូត៍​កន្លែង​​ជាមួយ​​​ដៃ​គូ​ថ្មី ដែល​ត្រូវ​គេ​​ស្គាល់​ថា គឺ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​ឧកញ៉ា​វ័យ​ក្មេង​លោក​ ឡេង ណាវ៉ាត្រា គឺ​លោក​ ឡេង និមល​។ ​ខណៈ​បើ​តាម​ការ​​សន្និដ្ឋាន​ពិធី​​សម្ពោធ​នៃ​​មុខ​ជំនួញ​ថ្មី​នេះ​ ​ក្រោម​​ការ​ដាក់​ទុន​​រាប់​សែន​​ដុល្លារ​​​​ បាន​​​បើក​សម្ពោធ​​​កាល​​ពី​ថ្ងៃ​​អាទិត្យ​ ទី​ ១១ ខែ តុលា ឆ្នាំ ​២០២០ កន្លង​​មក​ដែល​ដី​នោះ​មាន​​ទីតាំង​​​​​នៅ​​តាម​​បណ្ដោយ​​​ផ្លូវ​​ជាតិ​លេខ ​៣ នៅ​ក្នុង​ទឹក​ដី​នៃ​ភូមិ​ព្រៃ​ទទឹង ឃុំ​ព្រះនិព្វាន​ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។​

គ្រាន់​តែ​លោក ជា វិបុល បាន​បង្ហោះ​រូបភាព​​​​តាម​​​​ហ្វេសប៊ុក​ ​​អម​ដោយសារ​​ថា៖ «​​សូម​​​ជួយ​គាំទ្រ​ផង​បងប្អូន​ អាជីព​ថ្មី​បន្ថែម​ចង់​បាន​​ដី​ល្អ​​ សម្រាប់​សង់​ផ្ទះ​នៅ ​ជួល ​បើក​អាជីវកម្ម​ គម្រោង​ដីឡូត៍​ផ្លូវ​ជាតិ​លេខ ៣​​»​ ភ្លាម​នោះ​​ ក៏​មាន​ទាំង​​ប្រិយមិត្ត​គាំទ្រ​ទាំង​មិត្ត​នៅ​ក្នុង​សង្គម​​​សិល្បៈ​ លាន់​មាត់​​​​​​​កោត​សរសើរ​​បរិយាយ​ដូចគ្នា​ថា៖ «អបអរ​សាទរ​បង​ប្រុស បងស្រី ជិត​​ក្លាយ​ជា​​ឧកញ៉ា​ដែរ​ហើយ!​»។​

ទោះបី​លោក ជា វិបុល មិន​បង្ហើប​ឱ្យ​ដឹង​ថា បាន​ដាក់​ទុន​វិនិយោគ​អស់​ប្រាក់​​ប៉ុន្មាន​​លើ​អាជីវកម្ម​ថ្មី​ពុះ​ដីឡូត៍​លក់​ជាមួយ​​​លោក ឡេង និមល នៅ​ឯ​ខេត្ត​កំពង់ស្ពឺ ​នោះ​​ក្តី​​ ក៏​លោក​​បញ្ជាក់​យ៉ាង​ខ្លី​​​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌មាន​​ដូច្នេះ​ថា​​​៖ «ខ្ញុំ​ និង​លោក ឡេង និមល បាន​ដាក់​ទុន​ចំនួន ៥០ ភាគរយ​ម្នាក់ សម្រាប់​ទំហំ​ដី​ ១០ ហិកតា។ ហើយ​ដី​គម្រោង​ នេះ​ត្រូវ​បាន​ពុះ​​បាន​​ជាង ១ ០០០ ឡូត៍ ដែល​មាន​ប្រព័ន្ធ​លូ ទឹក ភ្លើង និង​សួន​ច្បារ​ជា​​ដើម។ តម្លៃ​​ ​១ ឡូត៍ មាន​ចាប់​ពី​ជាង ​៣ ៥០០ ដុល្លារ រហូត​ដល់​ជាង​ ១ ម៉ឺន​​ដុល្លារ ក៏​មាន​​បង់​រំលស់​ត្រឹម​តែ​ចំនួន​ ​៨០ ដុល្លារ ​នៅ​ក្នុង ​១ ខែ​»៕​

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។