The Phnom Penh Post Search

Search form

ជិត​ដល់​ថ្ងៃ​រៀបការ កូនស្រី​សេដ្ឋី​តួកគី​ ជួប​គ្រោះថ្នាក់​ធ្លាក់​យន្ដហោះ​ឯក​ជន​ ស្លាប់​អ្នកជិះ ​១១ នាក់​​ស្រី​ទាំង​អស់​

Content image - Phnom Penh Post

ជិត​ដល់​ថ្ងៃ​រៀបការ កូនស្រី​សេដ្ឋី​តួកគី​ ជួប​គ្រោះថ្នាក់​ធ្លាក់​យន្ដហោះ​ឯក​ជន​ ស្លាប់​អ្នកជិះ ​១១ នាក់​​ស្រី​ទាំង​អស់​

ក្រុង​អង់ការ៉ា: យន្ដហោះ​ឯក​ជន​តួកគី​មួយ​ ដែលមាន​អ្នក​ដំណើរ ១១ នាក់ សុទ្ធ​តែ​ជា​នារីៗ បាន​ធ្លាក់​នៅ​ប្រទេស​អ៊ីរ៉ង់​ កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​នាំ​យក​កូន​ស្រី​កំពូល​អ្នក​ជំនួញ​ និង​មិត្ដភក្ដិ​នាង​ត្រឡប់​មក​ផ្ទះ​សម្បែង​វិញ​ពី​ការ​ប្រារឰ​ពិធី​នៅ​អេមីរ៉ាត អារ៉ាប់​រួម។

មន្ដ្រី​តួកគី និងអ៊ី​រ៉ង់ បាន​និយាយ​ថា មាន​អ្នក​ដំណើរ ៨ នាក់ និង​បុគ្គលិក​យន្ដហោះ ៣ នាក់​ទៀត​ក៏​ជានារី​ដែរ​នោះ ជា​ប្រភទ​យន្ដ​ហោះ​ឯកជន Bombardier Challenger 604 កម្មសិទ្ធិ​របស់​ក្រុមហ៊ុនសេដ្ឋីតួកគី​ Huseyin’s Basaran Holding ដែល​បាន​ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ី​រ៉ង់​ ខណៈ​កំពុង​ហោះ​ពី​ក្រុង​សារចា ទៅ​កាន់​ក្រុង អុស្ដង់ប៊ុល​។

Content image - Phnom Penh Post

បណ្ដាញ​ផ្សព្វ​ផ្សាយ​តួកគី បាន​រាយ​ការណ៍​ថា កញ្ញា​ មីណា បាសារ៉ាន អាយុ ២៨ ឆ្នាំ ជា​កូន​ស្រី​អ្នក​ជំនួញ​សេដ្ឋី ហ៊ូសេយីន បាសារ៉ាន បាន​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​នៅ អេមីរ៉ាត អារ៉ាប់​រួម ជាមួយ​មិត្ដភក្ដិ​ស្រីៗ ដោយ​នាំ​គ្នា​ប្រារឰ​ពិធី​ជប់​លៀង​លា​ភាព​នៅ​លីវ​ ខណៈ​នាង​ត្រៀម​ខ្លួន​ចូល​រោង​ការ​នៅ​ខែ​ក្រោយ​។

និស្សិត​បញ្ចប់​ការ​សិក្សា​ពី សាកលវិទ្យា​ល័យ កុស ក្រុង​អ៊ីស្ដង់ប៊ុល តាំងពី​ឆ្នាំ​ ២០១៣ កញ្ញា​បាន​ជិះ​យន្ដ​ហោះ​ក្រុមហ៊ុន​​ឪពុក ​Basaran Holding និង​ត្រូវបាន​រាយ​ការណ៍​ថា នាង​នឹង​ស្នង​មរកត​មហាសាល​ពី​ឪពុក​ទៀត​ផង​។

រូប​ភាព​ចុង​ក្រោយ​លើ​បណ្ដាញ​អ៊ីនស្ដាក្រាម​របស់ មីណា បារ៉ាសាន បាន​បង្ហាញ​ថា នាង​មាន​អម​ដោយ​ដំណើរ​ដោយ​មិត្ដភក្ដិ​នារី​ៗ ៧ នាក់​ទៀត ដែល​សុទ្ធ​តែ​គ្រង​រ៉ូប និង​ពាក់​វែនតា​ខ្មៅ​។ ការ​បង្ហោះ​នេះ បាន​បង្ហាញ​ថា រូបភាព​​ត្រូវ​បាន​ថត​នៅ​សណ្ឋាគារ​ប្រណីត One and Only Royal Mirage ទី​ក្រុង​ឌូបៃ​។

ក្នុង​ចំណោម​មិត្ដភក្ដិ​នារី​ៗ ដែល​បាន​ចូល​រួម​ជាមួយ​នាង​​នោះ ក៏​មាន​ចំនួន ៣ នាក់​ទៀត សុទ្ធតែ​ជិត​រៀបការ​ ​​នៅ​រដូវ​ក្ដៅ​​ ឆ្នាំ​នេះ​។ ជន​រង​គ្រោះ​ជា​ច្រើន រួម​ទាំង កញ្ញា​ មីណា សុទ្ធ​តែ​នារី​​មាន​អាជីព​ជោគ​ជ័យ​ចំពោះ​មុខ​ជំនួញ​ហ្វាសសិន​។

ក្រុម​សង្គ្រោះ​បាន​ពុះពារ​ក្រោម​អាកាស​ធាតុ​អាក្រក់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មុន​ពេល​ពួកគេ​អាច​រក​ឃើញ​ប្រអប់​ខ្មៅ​ និង​ត្រូវ​រង​នូវ​ការ​រំខាន​ច្រើន​លើក​ច្រើន​សា​ដោយសារ​អាកាស​ធាតុ​។ ពួកគេ​នៅ​បន្ដ​ប្រឹង​ប្រែង​យក​សព​ពី​ជ្រលង​កម្ពស់​ប្រមាណ ៤០០០ ម៉ែត្រ​ទៀត៕ AFP/HR

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍