The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជីយឿន នៃ​ក្រុម T-ara ត្រូវ​អ្នក​គាំទ្រ​វៀតណាម​បោច​សក់

ជីយឿន នៃ​ក្រុម T-ara ត្រូវ​អ្នក​គាំទ្រ​វៀតណាម​បោច​សក់

Content image - Phnom Penh Post

ជីយឿន នៃ​ក្រុម T-ara ត្រូវ​អ្នក​គាំទ្រ​វៀតណាម​បោច​សក់

ក្រុង​សេអ៊ូលៈ តារា​ចម្រៀង​ស្រី​កូរ៉េ​ ផាក ជីយឿន​ សមាជិកម​ក្រុម T-ara ត្រូវ​បាន​គេ​បោច​សក់​នៅ​វៀតណាម​។ នាង​បាន​​ជិះ​យន្ត​ហោះ​ទៅ​កាន់​ក្រុង​ហូជីមិញ​ដើម្បី​ក្រុម​អ្នក​គាំទ្រ​ T-ara នៅ​ឡានអាញ់។ ​​

នៅ​ពេល​ចេញ​ពី​ព្រលាន​ទៅ​រថយន្ដ​ អ្នក​គាំទ្រ​ម្នាក់​បាន​ទាញ​សក់​របស់​នាង​មួយ​ភ្លែត​ធ្វើ​ឲ្យ​នាង​ស្រែក​យ៉ៃ​។ តែ​បន្តិច​ក្រោយ​មក តារា​​វ័យ​២១​ឆ្នាំ​រូប​នេះ​ បាត់​ឈឺ​ ​រួច​​គេច​ខ្លួន​ទៅ​ជិះ​រថយន្ត​។ ​

មាន​​អ្នក​គាំទ្រ​ប្រមាណ​ ២​ពាន់​​នាក់ ​មក​ស្វាគមន៍​ក្រុម T-ara នៅ​អាកាសយាន​ដ្ឋាន​ តែ​គ្មាន​នរណា​នឹក​ស្មាន​ពី​ការ​ចាប់​បោច​សក់​ពី​ប្រិយមិត្ត​ទេ​។ ​ផាក ជីយឿន​ ក៏​គ្មាន​ជួប​គ្រោះ​អ្វី​ធ្ងន់​ធ្ងរ​​នោះ​ដែរ​៕ PR

អត្ថបទគួរចាប់អារម្មណ៍