ក្រុងព័រម៉ូរេសប៊ី: ការ​ប្រមាញ់​ធ្មប់​បាន​រុញច្រាន​តំបន់​ខ្លះ​នៃ​ប្រទេស​ប៉ាពូ​អាស៊ីនូវែលហ្គីណេ ធ្លាក់​ជា​រដ្ឋ​ភេរវកម្ម ខណៈ​ក្រុម​កុលសម្ព័ន្ធ​បន្ទោស​លើ​វេទមន្ដ​ផ្លូវ​ងងឹត​ចំពោះ​ពិភពលោក​ដែល​កំពុង​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​ដ៏គួរ​ឲ្យ​ព្រួយបារម្ភ​។

ក្នុង​ឧប្បត្ដិហេតុ​ដ៏​គួរ​ឲ្យ​តក់ស្លុត​មួយ ស្ដ្រី​ចំណាស់​ម្នាក់​ប្រកាច់​រមួលខ្លួន និង​សុំ​អង្វរករ​យ៉ាង​កម្សត់ ខណៈ​ស្ដ្រី​រូប​នេះ​ត្រូវ​បាន​វាយ រំលោភ និង​ធ្វើ​ទារុណកម្ម​ក្នុង​ខ្ទម​មួយ​មុន​ពេល​រាងកាយ​អាក្រាត​ដិតដាម​ដោយ​ឈាម​ត្រូវ​បាន​អូស​ចេញ​ក្រៅ​ឲ្យ​អ្នកភូមិ​បន្ដ​ព្រួត​គ្នា​វាយ និង​ដុត​ឆេះ​ប្រកាច់ប្រកិន​។

អ្នក​ជាប់ចោទ​ជា​ធ្មប់​ត្រូវ​បាន​គេ​ដុត​ដែក​ក្ដៅ​ដាក់​លើ​ខ្លួន​។ រូបថត AFP

មនុស្ស​ស្ទើរតែ​គ្រប់​រូប​រួម​គ្នា​វាយប្រហារ​។ គ្មាន​នរណា​យក​ដៃ​ខ្ទប់​ភ្នែក​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​ព្យាយាម​ចេញ​មុខ​ជួយ​ឡើយ​។ អ្នកភូមិ​ស្ទើរ​ទាំងអស់​គ្នា​ជឿ​ថា អ្វី​ដែល​ពួកគេ​ធ្វើ​គឺជា​រឿង​ត្រឹមត្រូវ​ពីព្រោះ​វា​ជា​មធ្យោបាយ​តែ​ ១ ​គត់​អាច​បញ្ឈប់​ធ្មប់​ដែល​បាន​សម្លាប់​អ្នកភូមិ និង​ស៊ី​បេះដូង​។

ជំងឺ​គាំងបេះដូង ទឹកនោមផ្អែម និង​ហ៊ីវ / អេដស៍ ក្លាយ​ជា​ជំងឺ​សង្គម​ដ៏សាមញ្ញ តែ​មិន​ត្រូវ​បាន​ស្វែងយល់​ច្បាស់​នៅ​ឡើយ​ទេ​។ មនុស្ស​ធាត់​ដែល​មើល​ទៅ​ដូច​មាន​សុខភាព​ល្អ​ប្រក្រតី តែ​បែរ​ជា​ស្លាប់​ភ្លាមៗ​ក៏​រមែង​ត្រូវ​បាន​បន្ទោស​លើ​អំពើ​ធ្មប់​ជា​ជាង កូលេស្ដេរ៉ូល​ខ្ពស់​ជា​ហេតុផល​វេជ្ជសាស្ត្រ​។

យ៉ាង​តិច​មាន​ឃាតកម្ម​លើ​មនុស្ស ២០ នាក់​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​អំពើ​ធ្មប់​នៅ​តាម​តំបន់​ខ្ពង់រាប​មួយ​ចំនួន​នៃ​ប្រទេស​នេះ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ហើយ​មនុស្ស​រាប់សិប​ទៀត​រង​ការវាយដំ​យ៉ាង​ព្រៃផ្សៃ​។

សូម្បីតែ​មន្ទីរពេទ្យ​ព្យាបាល​ក៏​ស្ត្រី​រងគ្រោះ​រារែក​ដែរ​។ រូបថត AFP

លោក អេនតុន លុត ជា​បព្វជិត​គ្រិស្ដ​សាសនិក​ដែល​បាន​ចំណាយពេល​ពេញ​មួយ​ជីវិត​រស់នៅ​ក្នុង​ខេត្ដ​អេនហ្គា និង​បាន​សង្គ្រោះ​ធ្មប់​ដែល​រង​ការចោទប្រកាន់​ដោយ​ខ្លះ​អាយុ​ត្រឹម ៦ ​ឆ្នាំ​បាន​និយាយ​ថា​៖ «​នេះ​ជា​អព្ភូតហេតុ​ថ្មី​»​។

ក្រុម​អ្នកស្រាវជ្រាវ​ផ្សេងៗ​ទៀត​បាន​និយាយ​ថា សកម្មភាព​ព្រួត​គ្នា​វាយ​មនុស្ស​ដ៏កំពុង​រីករាលដាល​គឺជា​រឿង​ថ្មី​ដែល​បាន​កើតឡើង​ក្នុង​ខេត្ដ​អេនហ្គា ហើយ​វាយ​ដុំ​ធ្ងន់ធ្ងរ និង​ការរំលោភបំពាន​ផ្លូវភេទ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។

លោក លុត បាន​និយាយ​ថា​៖ «​យើង​មាន​ជំនឿ​តាម​បែប​បុរាណ​ចំពោះ​ខ្មោច​ព្រាយបិសាច និង​ជឿ​លើ​ថ្ម​ដែល​អាច​និយាយ និង​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងៗ​ទៀត​។ ប៉ុន្ដែ​ការចោទប្រកាន់​ស្ដ្រី​ជា​ធ្មប់​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​បាន​ធ្វើ​ទារុណកម្ម​នាង​យ៉ាង​ព្រៃផ្សៃ និង​បំពាន​ផ្លូវភេទ​រាប់​ម៉ោង​រហូត​ដល់​នាង​ស្លាប់​នោះ​គឺជា​រឿង​ថ្មី​សន្លាង​»៕ HR