ភ្នំពេញៈ តារាសម្តែង និងពិធីការិនី ឈឹម តារាវត្តី បានឲ្យដឹងថា ការងារសិល្បៈរាល់ថ្ងៃរលូនខ្លាំងណាស់ គ្រាន់តែមួយរយៈចុងខែនេះនាងហាក់មានអារម្មណ៍ស្រាលៗខ្លួន ព្រោះអ្នកម្តាយទើបតែទទួលមរណភាពមិនទាន់បានមួយខែផង ចេះតែនឹកស្រណោះដល់គាត់ ប៉ុន្តែទោះជាយ៉ាងណាវាមិនបានធ្វើឲ្យប៉ះពាល់ដល់ការងារសិល្បៈនោះទេ។
តារាសម្តែងទើបឡើងកូដបានប្រាប់ទៀតថា ប្រហែលជាបុណ្យ១០០ថ្ងៃរបស់ម្តាយហើយ នាងចង់ទៅលំហែកាយនៅកន្លែងស្ងប់ស្ងាត់មួយរយៈដើម្បីបំបាត់ទុក្ខ។
គួររំឭកផងដែរថា ម្តាយរបស់ ឈឹម តារាវត្តីទទួលមរណភាព កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ កន្លងទៅដោយរោគាពាធ៕