The Phnom Penh Post Search

Search form

ឈុត​មនុស្ស​យន្ដ​តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ​បាន​តែ​ពាក់​សង្ហា​ឥត​ប្រយោជន៍

Content image - Phnom Penh Post
ឈុត​មនុស្ស​យន្ត Skeletonics ទាមទារ​មនុស្ស​ធ្វើចលនា​បញ្ជា។ AFP

ឈុត​មនុស្ស​យន្ដ​តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ​បាន​តែ​ពាក់​សង្ហា​ឥត​ប្រយោជន៍

ក្រុងតូក្យូ: បើ​អ្នក​តែងតែ​ស្រមៃ​ពី​ការឡើង​ជិះ​មនុស្ស​យន្ដ​កម្ពស់ ២,៧៤ ម៉ែត្រ និង​ចង់​សម្ញែង​ភាព​អស្ចារ្យ​ផ្នែក​វិទ្យាសាស្ដ្រ​ដល់​ពិភពលោក​ទាំង​មូល ពេល​នេះ ឱកាស​របស់​អ្នក​បាន​មក​ដល់​ហើយ។ ក្រុមហ៊ុន​ជប៉ុន កំពុង​ដាក់​លក់​ឈុត​មនុស្ស​យន្ដ​ក្នុង​តម្លៃ ១០ លាន​យ៉េន (៩៣០០០ ដុល្លារ)។

មនុស្ស​យន្ដ Skeletonics ផ្ដើម​ចេញ​ពី​និស្សិត​មហាវិទ្យាល័យ​បច្ចេកវិទ្យា​ជាតិ​អូគីណាវ៉ា ត្រូវ​បាន​ផលិត និង​ចេញ​លក់​តាំង​ពី​ថ្ងៃ​ទី ៧ មេសា។

ដែល​ផលិតឡើង​ពី​ដែក​ស្រាល​ស្ទើរតែ​ទាំងអស់ ដូចជា អាលុយមីញ៉ូម មនុស្ស​យន្ដ Skeletonics មាន​កម្ពស់ ២,៧៤ ម៉ែត្រ និង​ទម្ងន់ ៤០ គីឡូក្រាម។ វា​ផ្ដោត​លើ​កាយ​វិការ​ផ្ទាល់ និង​មិន​មាន​ម៉ូទ័រ ឬ​ថាមពល​ចំហាយ​ទឹក ជំនួយ​អ្នក​ពាក់​ធ្វើ​ចលនា​បាន​លឿន ឬ​ខ្លាំង​ឡើយ។ មិន​ខុស​ពី​ស៊េរី​ដើម​កាល​ពី ៧ ឆ្នាំ វា​ត្រូវ​បាន​ឌីហ្សាញ​ឡើង ដើម្បី​គ្រាន់​តែ​ឲ្យ​អ្នក​ពាក់​មាន​ភាព​ឡូយ​ឆាយ និង​បង្កើន​ចំណាប់​អារម្មណ៍​ពិសេស។

លោក រ៉េយ៉េស តា​ស៊ូ​រុ ស៊ី​រូគុ ជា​បុគ្គល​សំខាន់​ម្នាក់​ក្នុង​ការ​ផលិត Skeletonics បាន​ប្រាប់ The Japan Times ថា៖ «យើង​មិន​គិតពី​ការ​ផលិត​អ្វី​ឲ្យ​មាន​ប្រយោជន៍​ឡើយ។ នោះ​ហើយ​ជា​អ្វី​ដែល​យើង​អាច​អភិវឌ្ឍ​វត្ថុ​វិសេស»។

ដូច្នេះ អ្នក​ពាក់​ចាំបាច់​ប្រើ​កាយវិការ​តិចតួច ការ​ប្រតិបត្ដិការ​លើ​ឈុត​មនុស្ស​យន្ដ Skeletonics ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ចេញ​កម្លាំង​នឿយ​ហត់​មែន​ទែន។ ដោយ​ដើរ​លើក​ទម្ងន់ រហូត ៤០ គីឡូក្រាម ពី​គ្រឿង​ដែក​ទាំង​នោះ អ្នក​ពាក់​ត្រូវ​ប្រើ​កម្លាំង​ខ្លួនឯង​សុទ្ធសាធ៕

HR

អត្ថបទគួរចាប់អារម្មណ៍