The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដូច​សាច់​ តែ​មិន​មែន​សាច់៖ ​អាមេរិក​​​​ច្នៃ​អាហារ​បន្លែ​​ ឲ្យ​ដូច​​សាច់​ពិតៗ​

ដូច​សាច់​ តែ​មិន​មែន​សាច់៖ ​អាមេរិក​​​​ច្នៃ​អាហារ​បន្លែ​​ ឲ្យ​ដូច​​សាច់​ពិតៗ​

Content image - Phnom Penh Post
បន្លែ​ត្រូវបាន​កែច្នៃយ៉ាង​វិសេស​ និង​បន្ថែម​រសជាតិ​ឲ្យដូច​សាច់​។ រូបថត AFP

ដូច​សាច់​ តែ​មិន​មែន​សាច់៖ ​អាមេរិក​​​​ច្នៃ​អាហារ​បន្លែ​​ ឲ្យ​ដូច​​សាច់​ពិតៗ​

ក្រុង​សានហ្វ្រានស៊ីស្កូ៖ ផ្សិត​រសជាតិ​សាច់ បន្លែ​ស្ដេក​ និង​លទ្ធផល​ស្រាវជ្រាវ​របស់​អង្គការ ណាសា ​ជម្រើស​អាហារ​​បួស​​​ថ្មីៗ​ចុង​ក្រោយ​បំផុត​ត្រូវ​បាន​​បង្ហាញ​នៅ​សាល​សន្និសីទ​អាហារ​​ល្អ​ក្នុង​ក្រុង​សានហ្រ្វានស៊ីស្កូ​។

ជាមួយ​ផលិតផល​អាហារ​ជា​ច្រើន​សម្បូរ​បែប ក្រុមហ៊ុន​​ផលិត និង​អ្នក​វិនិយោគ​មាន​គំនិត​ច្នៃ​ប្រឌិត​​ដោយ​ផ្ដោត​លើ​ការ​រីករាយ​នៃ​វិស័យ​អាហារ​បួស​។ ក្រុមហ៊ុន Ecovative ​បង្កើត​ឡើង​​ក្នុង​ឆ្នាំ ​២០០៧ នៅ​​ក្រុង​ញូវយ៉ក ដើម្បី​អភិវឌ្ឍ​​សម្ភារ​វេច​ខ្ចប់​​​ដែល​ផលិត​​​ពី​ជាតិ​សរសៃ ដូច​​ឫស​ផ្សិត​។

គម្រោង​នោះ​​សម្រាប់​ជា​ជម្រើស​វេច​​ខ្ចប់​ជំនួស​ប្លាស្ទិក​ តែ​ក្រុមហ៊ុន​​​អនុវត្ដ​ទិចនិក​ដូច​គ្នា​នឹង​ការ​ផលិត​​ទ្រនាប់​ក្រណាត់​ស្បែក​ ហើយ​ពេល​នេះ​​​ជា​ដុំ​សាច់​អាហារ​បួស​។

ពេល​បំប្លែង​រសជាតិ​រួច ផ្សិត​ត្រូវ​បាន​​លាយ​​​ និង​កាត់​ជា​ដុំ​ៗ​ដូច​សាច់​ ​ដូច​សាច់​ប៊ឺហ្គ័រ ឬ​សាច់​ក្រក ​និង​ជា​​បន្ទះ​​សម្រាប់​បន្ថែម​គ្រឿង​ផ្សំ​រសជាតិ​ និង​ជីវជាតិ​អាហារ​ផ្សេងៗ​ផង​ដែរ​។

Content image - Phnom Penh Post
​អាហារ​បន្លែ​ត្រូវ​បាន​រចនា​ឡើង​ជា​ទម្រង់​សាច់​​សម្រាប់​អ្នក​ទទួល​ទានបួស​។ រូបថត AFP

ក្រុមហ៊ុន​កំពុង​ស្វែង​រក​ដៃគូ​ដើម្បី​អភិវឌ្ឍ​ផលិតផល​នេះ​។ សហគ្រិន​បច្ចេកវិទ្យា​អ៊ីតាលី Giuseppe Scionti ​ជា​អ្នក​ឯកទេស​វិស្វកម្ម​កោសិកា ​​អនុវត្ដ​ជំនាញ​​ខ្លួន​ទៅ​លើ​វិស័យ​ចំណី​អាហារ​ ក្រោយ​ពី​បង្កើត​ក្រុមហ៊ុន​ថ្មី​នៅ​អេស្ប៉ាញ NovaMeat ដែល​ប្រើ​គ្រឿង​ផ្សំ​រុក្ខជាតិ​ ដូចជា អង្ករ សណ្ដែក​បារាំង និង​សារាយ​សមុទ្រ​។

ម៉ាស៊ីន​ព្រីន​​រចនា​ជា​ស្ដេក​សាច់​គោ​ និង​ទ្រូង​មាន់​ ដោយ​បន្ថែម​គ្រឿង​គ្រៅ​ផ្សេងៗ​ដើម្បី​ឲ្យ​មាន​រូបភាព​ដូច​សាច់​ពិតៗ​។ ​NovaMeat ​​ប្រកាស​ថា ខ្លួន​បាន​រៃ​អង្គាស​ប្រាក់​ ២ លាន​ដុល្លារ​ពី​មូលនិធិ​អាហារ​ជំនាញ New Crop Capital សម្រាប់​ការ​អភិវឌ្ឍ​បន្ថែម​នៃ​បច្ចេកវិទ្យា​អាហារ​បួស​រូប​សាច់​។

ក្រុមហ៊ុន​​ថា ខ្លួន​​រក​ឃើញ​ «​ប្រូតេអ៊ីន​គ្រប់​ជ្រុងជ្រោយ​» ជាមួយ​អាស៊ីត​អាមីដុង​ទាំង ៩ ដែល​ផ្ដល់​​​ប្រយោជន៍​ដល់​​​រាង​កាយ​​មនុស្ស​ និង​​​​ផលិត​ប្រូតេអ៊ីន​ឡើង​វិញ​ដើម្បី​ច្នៃ​ជា​អាហារ​។

ក្រុមហ៊ុន​រៃ​អង្គាស​ប្រាក់ ៣៣ លាន​ដុល្លារ ​ពី​មូលនិធិ​ទុន​វិនិយោគ​​ចំណី​អាហារ និង​ក្រុមហ៊ុន​កសិ​ពាណិជ្ជកម្ម​នានា៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍