ក្រុងបេឡេក: រាល់ការតុបតែង និងកែច្នៃ បើមើលពីចម្ងាយហាក់ដូចជាពិភពពិតដែលមានជីវិតរស់រវើក។ តែពេលឈានជើងទៅក្បែរ ទើបដឹងថា វាគ្រាន់តែជាសិល្បៈកែច្នៃរបស់ក្រុមវិចិត្រករប៉ុណ្ណោះ ខណៈពួកគេបានបង្កើតស្នាដៃជារូបសត្វយ៉ាងច្រើនជិត៤០០ប្រភេទឯណោះ។
ដើមឈើកម្ពស់៤៤ម៉ែត្រ ត្រូវក្រុមវិចិត្រកររចនាមែកឲ្យមានសភាពរស់រវើកដោយបំបែកមែកធំ ៤៥មែក ទៅជាមែកតូចៗ ៧៥៦មែក។ សម្រាប់មែកបែកដល់ចុងចំនួន ៧៨៩១ និងមានស្លឹកឈើ ១០២ ៥៨៣ សន្លឹក ដោយស្លឹកមួយប្រវែង ៣តឹក។
មែក១ត្រូវបានច្នៃជាប្រមោយដំរី១ ឫសជាសត្វពស់ ដែលមួយតួដើមឈើដ៏ធំនេះសុទ្ធតែអាចច្នៃទៅវត្ថុផ្សេងៗ។ រីឯការប្រើពណ៌សុទ្ធតែល្អឥតខ្ចោះ ដូចជា ពណ៌ត្នោត បៃតង មើលទៅវាជាពណ៌ដូចវត្ថុពិតពីធម្មជាតិតែម្តង ទោះបីយើងទៅមើលជិតក៏ដោយ។
ពិភពដើមឈើមានជីវិត គឺផ្នែកមួយនៃតំបន់កម្សាន្តដ៏ទាក់ទាញបំផុតនៅ ឌីសនី វើល ខណៈក្រុមភ្ញៀវទេសចរគ្រប់រូបមិនរំខានការថតរូបទេ៕ PR