The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ដើមឈើ​ពាន់​ឆ្នាំ​នៅ​អាហ្រ្វិក ​​ប្រឈម​ការ​វិនាស​ដោយសារ​អាកាស​ធាតុ

ដើមឈើ​ពាន់​ឆ្នាំ​នៅ​អាហ្រ្វិក ​​ប្រឈម​ការ​វិនាស​ដោយសារ​អាកាស​ធាតុ

Content image - Phnom Penh Post
ដើម​បាវបាប​ដែ​ល​មានអាយុ​កាល​រាប់ពាន់ឆ្នាំ​នៅអា្រហ្វិក​​។ AFP

ដើមឈើ​ពាន់​ឆ្នាំ​នៅ​អាហ្រ្វិក ​​ប្រឈម​ការ​វិនាស​ដោយសារ​អាកាស​ធាតុ

ក្រុងប៉ារីស: ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ដើមឈើ​បាវ​បាប​ចាស់​បំផុត និង​ធំ​បំផុត​នៅ​អាហ្រ្វិក​ខ្លះ ដែល​មាន​ប្រវត្ដិ​តាំង​ពី​សម័យ​ក្រិក​បុរាណ បាន​ងាប់​ជា​បន្ដ​បន្ទាប់​ដោយ​ខ្លះ​ងាប់​ដើម​ទាំង​មូល និង​ខ្លះ​ទៀត​ងាប់​មែក​ជា​អន្លើ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ។

ក្រុម​អ្នកជំនាញ​បាន​សន្និដ្ឋាន​ថា ដើមឈើ​អាយុកាល​ចន្លោះ​ពី ១១០០ និង ២៥០០ ឆ្នាំ និង​ខ្លះ​មាន​ប្រវែង​ប៉ុន​រថយន្ដ​ក្រុង​អាច​ក្លាយជា​ជន​រង​គ្រោះ ដោយសារ​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ។

ពួកគេ​បាន​សរសេរ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ដ្រ Nature Plants ថា៖ «យើង​បាន​រាយការណ៍​ថា ដើម​ឈើ​ចំណាស់​បំផុត ៩ ដើម​ក្នុង​ចំណោម ១៣ ដើម បាន​ងាប់ ឬ​យ៉ាង​ហោច​ក៏​ចាប់​ផ្ដើម​ងាប់​បណ្ដើរៗ ឬ​បាក់​មែក​រយៈពេល ១២ ឆ្នាំ​ចុង​ក្រោយ​នេះ»។

ដើមឈើ​ទាំងអស់​ស្ថិតនៅ​តំបន់​អាហ្រ្វិក​ខាងត្បូង ដូចជា ហ្ស៊ី​ម​បាវ៉េ ណា​មី​ប៊ី អាហ្រ្វិក​ខាងត្បូង បុតស្វាណា និង​ហ្សំប៊ី។ ដើម​ឈើ​យក្ស​បាវ​បាប ជា​ប្រភេទ​ដើមឈើ​ផ្កា​ធំ​បំផុត និង​អាយុ​វែង​បំផុត។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ។

ដើមឈើ​បាវ​បាបផ្សេងៗ ត្រូវបាន​យកមក​សង់​ហាង គុក ផ្ទះ ឃ្លាំង និង​រោង​ឡាន។ វា​ផ្ទុក​ទឹក​បាន​ច្រើន​សន្ធឹក​អាច​ផ្គត់ផ្គង់​តម្រូវការ​មនុស្ស​សត្វ។

ដើម​បាវ​បាប​ចាស់​បំផុត​មួយ​បាន​បាក់​រលំ​ក្នុង​ឆ្នាំ ២០១០ និង ២០១១ ក្នុងប្រទេស​ហ្ស៊ីមបាវ៉េ ដែល​មាន​អាយុកាល​ប្រមាណ ២៥០០ ឆ្នាំ។ រីឯ​ដើម​បាវ​បាប​ធំ​បំផុត ស្ថិត​នៅ​ក្នុង​ប្រទេស​ណាមីប៊ី វា​មាន​កម្ពស់ ៣០,២ ម៉ែត្រ និង​មាន​ទំហំ ៣៥,១ ម៉ែត្រ៕

អត្ថបទគួរចាប់អារម្មណ៍