ក្រុងស៊ីដនី ​: ប្រទេស​អូស្រ្តាលី​​​​​កាល​ពីខែមុន ​​​​បាន​ប្រកាស​​​​អំពី​​ផែន​ការ​ស្វែង​រក​គោល​គំនិត​​នានា​ ដើម្បី​ជួយ​សង្គ្រោះ​​មហាដែន​​​ថ្មប៉​ប្រះ​ទឹក​​​ Great Barrier Reef ដែល​កំពុង​ធ្លាក់​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់។

​វិធីសាស្ត្រ​​ទាំង​នោះ រួម​មានទាំងគំនិត​មិនគួរ​ឲ្យជឿ ​​ដូច​ជា​ការ​បាញ់​អំបិ​ល​​ចូល​ទៅ​ក្នុង​ពពក ​​​និងការប្រើ​ស្រទាប់​​ស្ដើង​​​​​​​គ្រប​ដណ្តប់ផ្ទៃ​ទឹក​​​​​។

​មហាដែន​ថ្ម​ប៉​ប្រះ​ទឹក​ ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ចូល​ជា​​បេតិកភ័ណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​ ​​​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​​មាន​ទំហំ​​ប្រហាក់ប្រែល​ ប្រទេស​ជប៉ុន ​ឬ​ប្រទេស​អ៊ីតាលី​​​​។ អំណោយ​ពីធម្មជាតិ​នៃ​​កំពុងតែ​ប្រឈម​នឹង​ការ​​​ដាច់​រេច​​រឹល​​​​​​​​ក្នុង​រយៈ​​ពេល​ពី​រ​ឆ្នាំ​ជាប់​គ្នា ​​​​​​​ដោយ​សារ​តីតុណ្ហភាព​សមុទ្រ​​កើន​ឡើង​​​ គួបផ្សំ​នឹង​​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។

អ្នក​ជំនាញ​បាន​ព្រមាន​ថា​ ​​​​តំបន់​​ដែល​មាន​​​ចម្ងាយ​ប្រហែល​ ២៣០០​គីឡូម៉ែត្រ នេះ​​អាច​ទទួល​រង​ការ​ខូច​ខាត​ដល់​ថ្នាក់​​​​មិន​អាច​ស្តារ​វិញ​បាន​​។

ខណៈ​រដ្ឋា​ភិបាល​​​​បាន​​​សន្យា​ថា ​​នឹង​ដោះ​​ស្រាយ​​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ​ ​​ការ​គំរាម​កំហែង​ធំ​បំផុត​ចំពោះ​មហាដែន​​ថ្ម​​ប៉ប្រះ​ទឹក​ធំ​បំផុត​របស់​ពិភព​លោក​​​ ក៏​មាន​ការ​ជំ​​រុញ​​​​​ឲ្យ​​​ស្វែង​រក​វិធាន​ការ​រ​រយៈ​ពេ​​ល​ខ្លី​ៗ​​​​​ ដើម្បី​ការ​ពារ​ថ្មប៉​ប្រះ​​ទឹកទាំង​​នេះ​ផង​ដែរ​។

​​​ទីក្រុង​កង់​បេរ៉ា​​​ ​កាល​ពី​​​ខែ​មករា​ បាន​ផ្តល់​​ប្រាក់​ចំនួន ​​២,​០លាន ​ដុល្លារ​អូស្រ្តាលី​ (ប្រមាណ ១,៥​លាន ​​ដុល្លារ​អាមេរិក) ដើម្បី​ទាក់​ទាញ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​​​ ​មក​​ការ​ពារ​តំបន់​​ ដែល​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ពី​​​​​ការ​អភិវ​​ឌ្ឍ​​ និង​សត្វ​ផ្កាយ​សមុទ្រ​​​​​​​ស៊ី​ថ្ម​ប៉​​ប្រះ​ទឹក​។ ​

​គម្រោង​ចំនួន​ ៦ ​ត្រូវ​បាន​ជ្រើស​រើស ​​ចេញ​ពី​​​​​​​​​​​​​​​​​​​ការ​ដាក់​​​សំណើ​​​​​​​​​​ចំនួន​​ ​៦៩​ ​​​​ នឹង​ត្រូវ​បាន​ធ្វើ​តេស្ត​ ​ដើម្បី​មើល​ថា​ ​តើ​វា​អាច​ទៅ​រួច ​​ឬ​អត់​។

​​

ក្នុង​ចំណោម​គោល​គំនិត ​ដែល​ត្រូវ​បាន​ជ្រើស​រើស​យក​មក​ការពារ​មហាដែន​ថ្ម​ប៉ប្រះទឹក​នោះ ​​​​​គឺ​ការ​ធ្វើ​​​ឲ្យ​​​​ពពក​ចែងចាំង ដោយ​ប្រើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អំបិល​​យក​ចេញ​ពី​ទឹក​សមុទ្រ​រួច​​​បាញ់​ចូល​ទៅក្នុង​ពពក​​ ​ដើម្បី​ធ្វើ​ឲ្យ​វា​ភ្លឺ និង​ជួយ​ឲ្យកាំរស្មី​​​ព្រះ​អាទិត្យ​​ផ្លាត​ត្រឡប់​ទៅ​​​មេឃ​វិញ​​​​​​​​​​​​។

​លោក​​ ដេវីដ មីដ (David Mead) ​​​ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​​នៅ​វិទ្យា​ស្ថានជល​សាស្ត្រ ​​​​ប្រទេស​អូស្រ្តាលី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​ថ្លែង​ថា​​​​​​ ​​គំនិត​នេះ​ហាក់​បី​ដូច​ជា​​​ចម្លែក​​មែន​ ​​ ​​ប៉ុន្តែ​វា​ពិត​ជា​​មាន​សក្តានុ​ពល​​​​អាច​ដំណើរការ​​បាន​​​​។

​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​​ ABC ថា​ ៖ «​​ក្រុម​នេះ​បាន ​​និង​កំពុង​សម្លឹង​​​​​​​​​​​​​​​​​​​​​​​​​​មើល​ការ​ប្រើ​ប្រាស់​​​​​​​​​​​​​​​​ទុយោ​ដ៏​ល្អ​មួយ​​​ ដើម្បី​បូ​ម​​​ដំណក់​​ទឹក​អំបិល​តូច​ៗ​​​ ក្នុង​​អត្រា​ល្បឿន​រាប់​ពាន់​លាន​ដំណក់​​ក្នុង​មួយ​វិនាទី​​​»។

​លោក​បាន​ថ្លែង​ថា៖ «​ប្រសិន​បើ​អ្នក​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​​​ អ្នក​អាច​បង្កើន​ចំនួន​ពន្លឺ​ព្រះ​អាទិត្យ ​​​ឲ្យ​​ចាំង​ត្រឡប់​ទៅ​លើ​មេឃ​វិញ​»។

​ដោយឡែក​ ​​គំនិត​មួយ​ទៀត​គឺការ​ប្រើ ​​​​​​​«​ខែល​បាំង​​​​ព្រះ​អាទិត្យ»​​ ដោយ​​ប្រើ​​ស្រទាប់​​​ស្តើ​ង​​ ជា​​បំណែក​នៃ​ការ​​ធ្វើ​ឲ្យ​ផ្លាត​ពន្លឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​​​ត្រូវ​គ្រប់​​​​ផ្ទៃ​ទឹក​មួយ​មួយ​ផ្នែក​ដែល​​មាន​ថ្មប៉ប្រះ​ទឹក ​​​​ដើម្បី​ការ​ពារ​​​ផ្កា​ថ្ម​​​ពី​កម្ដៅ​​ខ្លាំង​។

​លោក អេនឌ្រូ ណេហ្គ្រី (Andrew Negri)​​ ​មក​ពី​សាកល​វិទ្យាល័យជលសាស្ត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​របស់​ប្រទេស​អូស្រ្តាលី​​​​បាន​ប្រាប់​ទីភ្នាក់ងារ​​ ABC ថា៖ «​​​រឿង​​ដ៏​អស្ចារ្យ​​អំពី​ស្រទាប់​នេះ​គឺ​ថា​ ​វា​គឺ​គ្រាន់​តែ​ជា​ម៉ូលេគុល​មួយ​​​ដែល​ក្រាស់​​​ ដូច្នេះ​អ្នក​អាច​ហែល​​​ទឹក​​​​ឆ្លង​កាត់​វា​បាន​​ ​​ហើយ​វា​នឹង​រក្សា​ខ្លួន​វា​ដូច​ដើម​វិញ​​»។

គម្រោងដទៃ​ៗ​ទៀត​ ដែ​​ល​ត្រូវ​បាន​ជាប់​នៅ​ក្នុង​បញ្ជី​សម្រាំង ត្រៀម​សម្រាប់​ការ​ប្រឡង​សម្ភាស​ឡើង​វិញ ​​រួម​មាន​​ការ​បង្កើ​​​ត​ទ​ម្រង់​សត្វ​ល្អិត​នៅ​ផ្កា​ថ្ម ​​ជា​មួយ​នឹង​ផ្ទៃ 3D ដែល​ត្រូវ​បាន​បោះ​ពុ​ម្ព ​​​ដើម្បី​ជំរុញ​​​ការ​លូត​លាស់​ថ្មី​​នៃ​ថ្ម​ប៉ប្រះទឹក​​។

​​​​​​​​​​​​​​​​​​​គណៈ​កម្មការ​ពិសោធន៍​នឹង​ត្រូវ​បាន​បង្កើត​ឡើង ​​​ខណៈ​ទីក្រុង​កង់​បេរ៉ា ​បាន​ប្រកាស​ថា​ ​ខ្លួន​កំពុង​ធ្វើ​បច្ចុប្បន្ន​ភាព​​ថវិកា ​២,០​ ពាន់​លាន​ដុល្លារ​​អូស្រ្តាលី​របស់​ខ្លួន​​​ សម្រាប់​គម្រោង ​«​ថ្ម​ប៉ប្រះ​ទឹក ​២០៥០​»​ ដែល​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ដំបូ​ង​កាល​ពី​ឆ្នាំ​២០១៥​​​ ដើម្បី​ការ​ពារ​មហាដែន​ថ្ម​ប៉ប្រះ​ទឹក​​ ​​ក៏ដូចជា​​​វិធាន​ការ​បន្ថែម ​​ដើម្បីកែ​ល្អ​​គុណ​ភាព​ទឹក​៕​ AFP/ PS