The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដើម​ ២០២០ ឆាយ វីរៈយុទ្ធ បោះទុន​វិនិយោគ​ជិត ៣ លាន​ដុល្លារ

ដើម​ ២០២០ ឆាយ វីរៈយុទ្ធ បោះទុន​វិនិយោគ​ជិត ៣ លាន​ដុល្លារ

Content image - Phnom Penh Post

ដើម​ ២០២០ ឆាយ វីរៈយុទ្ធ បោះទុន​វិនិយោគ​ជិត ៣ លាន​ដុល្លារ

ភ្នំពេញ : ស្ងាត់ៗស្រាប់តែពេលនេះគេបានដឹងថា តារាចម្រៀងជួរមុខ លោក ឆាយ វីរៈយុទ្ធ បាននិងកំពុងបោះទុនវិនិយោគ ប្រមាណ ២ លាន ៦ សែន ដុល្លារ លើ​អាជីវកម្ម​មួយ ដែល​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការ​កោត​សរសើរ​ថា តារា​ចម្រៀង​រូបនេះ​ជោគជ័យ​ទាំង​សិល្បៈ និង​មុខ​ជំនួញ។

នៅ​ពេល​ផ្តើម​និយាយ​ដល់​ការ​បោះទុន​វិនិយោគ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ មហាជន​មាន​ការ​ងឿង​ឆ្ងល់​មិន​តិច​ទេ​ថា តើ​តារា​ចម្រៀង​រូប​នេះ​វិនិយោគ​រក​ស៊ី​អ្វី​បាន​ជា​ប្រើ​ប្រាស់​ដើម​ទុន​ធំ​សម្បើម​ម្ល៉េះ?

យ៉ាង​ណា​ចម្ងល់​នេះ​ត្រូវ​បាន​បក​ស្រាយ​នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​ មករា ២០២០ ដោយ​តារា​រូប​នេះ​បាន​ទម្លាយ​ពី​ការប្រើប្រាស់​ដើម​ទុន​វិនិយោគ​លើ​គម្រោង មីនីវីឡា ដែល​មាន​ទីតាំង​នៅ​ភូមិ​ថ្នល់បន្ទាយ សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ។

Content image - Phnom Penh Post

ចំពោះ​ព័ត៌មាន​នៃ​ការ​បោះទុន​ដ៏ធំ​សម្បើម​នា​ដើម​ឆ្នាំ ២០២០ នេះ លោក ឆាយ វីរៈយុទ្ធ បាន​ឲ្យ​ដឹង​ថា៖ «តាម​ពិត​ទៅគម្រោង​វិនិយោគ​នេះ​ពិត​ជា​ចំណាយ​ជិត ៣ លាន​ដុល្លារ មែន»។

ប៉ុន្តែ​លោក​បញ្ជាក់​ថា នេះ​ជា​ការ​ចាប់​ដៃ​គ្នា​វិនិយោគ​រវាង​រូប​លោក និង​លោក​ម៉េន កានី ដោយ​រូប​លោក​ផ្ទាល់​មាន​ទុន ២៥ ភាគរយ រីឯ​លោក ម៉េន កានី មាន​ដើម​ទុន​ធំ​រហូត ៧៥ ភាគរយ។

លោក​ មេន កានី ប្រធាន​ក្រុមហ៊ុន ជី អឹម ត្រេឌីង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រូប​លោក​ពិត​ជា​ជឿជាក់​ចំពោះ​ការ​វិនិយោគ​រួមគ្នា​ជាមួយ​នឹង​លោក ឆាយ វីរៈយុទ្ធ ហើយ​គិតថា គម្រោង Style Mini Villa GM Residence Baseth នឹង​ទទួល​បាន​ជោគជ័យ​ខ្ពស់ ដោយសារ​គម្រោង​ស្ថិត​នៅ​លើ​ទីតាំង​ល្អ ហើយ​ប្រកប​ដោយ​សោភ័ណភាព​ខ្ពស់៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍