The Phnom Penh Post Search

Search form

ដេននី ក្វាន់​ ប្រកាសអាសន្ន​អតិថិជនស្ទើរ​តែ​គ្រប់គ្នា​​​ត្រូវ​ជនខិលខូច​បោក​លុយ​​

Content image - Phnom Penh Post

ដេននី ក្វាន់​ ប្រកាសអាសន្ន​អតិថិជនស្ទើរ​តែ​គ្រប់គ្នា​​​ត្រូវ​ជនខិលខូច​បោក​លុយ​​

ភ្នំពេញ: កំពុង​តែ​កាក់កប​នឹង​ជំនួញ​លក់​គ្រឿង​សម្អាង មាន​ទាំង​អតិថិជន​ធ្លាយ​តាំង​ពី​ស្រុក​ខ្មែរ​ដល់​បរទេស​នោះ តារា​សិច​ស៊ី​កញ្ញា ដេននី ក្វាន់ ទើប​តែ​ប៉ុន្មាន​ម៉ោង​នេះ ស្រាប់​តែ​លាត​ត្រដាង​សារ​បង្ហាញ​ពី​អតិថិជន​​របស់​នាង​ស្ទើរ​តែ​គ្រប់​គ្នា​បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ទង្វើ​ឆបោក​ប្រាក់​តាម​បណ្ដាញ​សង្គម។

ភ្ជាប់​នឹង​រូបភាព​គណនី​ហ្វេសប៊ុក ដែលកញ្ញា ដេននី ក្វាន់ បញ្ជាក់​ថា ជា​រូប​ថត​ក្លែង​ក្លាយ​នោះ តារា​សិចស៊ី​ធ្លាប់​ជាប់​បម្រាម​ក្រសួង​សម្រាប់​វត្តមាន​សម្ដែង​ភាព​យន្ត​រូប​នេះ ទើប​តែ​បាន​លាត​ត្រដាង​ថា៖ «នេះ​ជា​អាខោន FB មីស្រី​ថោក​ទាប​ដែល​ដើរ​បោក​លុយ​អតិថិជន​របស់​នាងខ្ញុំ។ វា​យក​រូបគេ​មក​ដាក់​ ដើម្បី​ដើរ​បោក​គេ​ចឹង ចូល​ប្រុង​ប្រយ័ត្ន​ចំពោះ​អាខោន​មួយ​នេះ ពិសេស​លេខ​វា​គឺ ០៦៩ ៧២០ ៦៦៣។ វា​យក​លេខ​ហ្នឹង​តេ​ដើរ​បោក​គេ​ឲ្យ​ដាក់​លុយ​ឲ្យ​វា​ស្ទើរ​តែ​គ្រប់​គ្នា។ បញ្ជាក់​ម្ចាស់​រូបនេះ​ គឺ​មិន​ដឹង​អី​ទេ គឺ​វា​យក​រូប​គេ​មក​ដាក់»៕

អត្ថបទគួរចាប់អារម្មណ៍