The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដែន​កោះ​ទេសចរណ៍​ក្រិក ស្វាគមន៍​គ្រូពេទ្យ​ អាល្លឺម៉ង់ ហ្វ្រីៗ​ ចំពោះ​វីរភាព​ការងារ​របស់​ពួកគេ​

ដែន​កោះ​ទេសចរណ៍​ក្រិក ស្វាគមន៍​គ្រូពេទ្យ​ អាល្លឺម៉ង់ ហ្វ្រីៗ​ ចំពោះ​វីរភាព​ការងារ​របស់​ពួកគេ​

Content image - Phnom Penh Post
ពលរដ្ឋ​ក្រិក​ ទស្សនា​ថ្ងៃលិច​នា​រដូវ​ក្ដៅ​។ រូបថត AFP

ដែន​កោះ​ទេសចរណ៍​ក្រិក ស្វាគមន៍​គ្រូពេទ្យ​ អាល្លឺម៉ង់ ហ្វ្រីៗ​ ចំពោះ​វីរភាព​ការងារ​របស់​ពួកគេ​

ក្រុង​អាថែន៖ ​ក្នុង​ពេល​ប្រទេស​ត្រៀម​ការ​បើក​ឡើង​វិញ​នូវ​អាកាសយានដ្ឋាន​សម្រាប់​អ្នកដំណើរ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ​កោះកូស​របស់​ក្រិក ​​ទទួល​ស្វាគមន៍​គ្រូពេទ្យ​ អាល្លឺម៉ង់ ​ជា​ច្រើន​នាក់​ដោយ​ឥត​គិតថ្លៃ​ចាប់​ពី​ថ្ងៃចន្ទ​។

ក្រសួង​ទេសចរណ៍​ក្រិក​ បាន​ផ្សាយ​​ថាដំណើរ​ទស្សនកិច្ច​របស់​វេជ្ជបណ្ឌិត​ចំនួន​ ១៧០ នាក់​នឹង​រៀបចំ​ឡើង​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​កិច្ចការ​ដ៏​ថ្លៃថ្លា និង​ជា​ការ​​ដឹង​គុណ​ចំពោះ​ការ​ចូលរួម​ចំណែក​របស់​ពួកគាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា ​នៅ​ប្រទេស​ អាល្លឺម៉ង់។

ក្រុម​មន្ត្រី​មកពី​ប្រតិបត្តិករ​ទេសចរណ៍​ អាល្លឺម៉ង់ TUI នឹង​ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​នោះ ហើយ​ពួកគេ​នឹង​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ Harry Theoharis ​នៅ​លើ​កោះ​នេះ។

ការ​ហោះ​ហើរ​ពី​ប្រទេស​ អាឡឺម៉ង់ ​នឹង​ចុះ​ចត​ពីរ​ថ្ងៃ​មុន​ពេល​ប្រទេស ​ក្រិក ​គ្រោង​នឹង​បើក​ជា​ផ្លូវការ​នូវ​ព្រលាន​យន្តហោះ​ក្នុង​តំបន់​របស់​ខ្លួន​ដើម្បី​ធ្វើ​ចរាចរណ៍​អ្នក​ដំណើរ​ នៅ​ថ្ងៃ​ទី​ ១ ខែ​កក្កដា។

ប្រទេស​ ក្រិក ​ត្រូ​វបាន​រក​ឃើញ​អ្នក​ស្លាប់​តិច​ជាង​ ២០០ នាក់​ទាក់ទង​នឹង​ករណី កូវីដ-១៩។

ដោយ​សេដ្ឋកិច្ច​មួយ​ភាគ​បួន​របស់​ប្រទេស​នេះ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​រដ្ឋាភិបាល​ព្យាយាម​ទាក់​ទាញ​ភ្ញៀវទេសចរ​ដ៏​មាន​សក្តានុពលភាព​ ដោយ​ធានា​ពី​សុវត្ថិភាព​នៅ​ពេល​ប្រទេស​ក្នុង​តំបន់​​អឺរ៉ុប​ ចាប់​ផ្តើម​បើក​ការ​ធ្វើ​ដំណើរ​ឡើង​វិញ។

Content image - Phnom Penh Post
អ្នក​ដំណើរ​​ពី​អកាសយានដ្ឋាន​​អន្ដរជាតិ Eleftherios Venizelos ក្រុង​អាថែន។ រូបថត AFP

ទូរទស្សន៍​រដ្ឋ ERT បានបង្ហាញ​​ថា​សណ្ឋាគារ​ជិត​ ៨០ កន្លែង​នៅ​ទូទាំង​ប្រទេស​ត្រូវបាន​ទុក​សម្រាប់​តែ​ជា​កន្លែង​ស្នាក់នៅ​ដល់អ្នក​ផ្ទុក​ជំងឺ​​កូវីដ-១៩​។

យោង​តាម​អាជ្ញាធរ​ការពារ​ជន​ស៊ីវិល​បាន​​ឲ្យ​ដឹង​ថា ការ​ធ្វើ​តេស្ត​រាប់រយ​ត្រូវ​ធ្វើ​ឡើង​ជា​រៀងរាល់ថ្ងៃ​នៅតាម​​ព្រលានយន្តហោះ​ក្នុង​តំបន់​និង​កោះ​ជុំវិញ​ប្រទេស​។

អ្នកដំណើរ​ត្រូវ​តម្រូវ​ឲ្យ​​បំពេញ​បែបបទ​មួយ​ចំនួន ​រួម​ទាំង​អាសយដ្ឋាននៃការ​ស្នាក់​នៅ​​ យ៉ាង​ហោច​ណាស់ ៤៨​ម៉ោង​មុនពេល​ចូលមក​ក្នុងប្រទេស​។​សហភាព​អឺរ៉ុប​​មិន​ទាន់​កំណត់​បញ្ជី​ឈ្មោះ​ប្រទេស​​​មាន​សុវត្ថិភាព​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប​នៅ​ឡើយ​​ទេ​។

បញ្ជីរ​ត្រូវបាន​​ស្នើ​ឡើង​មក​ទល់​ពេលនេះ​រួមមាន​អាល់ហ្សេរី ​អូស្ត្រាលី​ កាណាដា​ ហ្សកហ្ស៊ី​ ជប៉ុន​ ម៉ុងតេណេ​ក្រូ​​ ម៉ារ៉ុក​ នូរវែលសេឡង់​​រវ៉ាន់ដា​ ស៊ែប៊ី​ កូរ៉េខាងត្បូង​ ថៃ​ ទុយនេស៊ី​ និង​ អ៊ុយរូហ្គាយ៕ AFP/RS

អត្ថបទគួរចាប់អារម្មណ៍