The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឌីជេ​អាហ្វ្រិក​ដំបូង​ជិត​បាន​ឡើង​ឋាន​អវកាស បែរ​ជា​ជួប​គ្រោះថ្នាក់​ស្លាប់

ឌីជេ​អាហ្វ្រិក​ដំបូង​ជិត​បាន​ឡើង​ឋាន​អវកាស បែរ​ជា​ជួប​គ្រោះថ្នាក់​ស្លាប់

Content image - Phnom Penh Post
បុរស​អាហ្វ្រិក​អាយុ ៣០ ឆ្នាំ ជិត​មាន​វាសនា​ឡើង​អវកាស​លើក​ដំបូង​។ រូបថត AFP

ឌីជេ​អាហ្វ្រិក​ដំបូង​ជិត​បាន​ឡើង​ឋាន​អវកាស បែរ​ជា​ជួប​គ្រោះថ្នាក់​ស្លាប់

ក្រុងខេបថោន: បុរស​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់​ដែល​ត្រៀម​ក្លាយ​ជា​ជនជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ​ដំបូង​ឡើង​ដល់​ឋាន​អវកាស​បាន​ស្លាប់​ដោយ​ឧប្បត្ដិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មុន​ពេល​សម្រេច​ក្ដីសុបិន​ក្លាយ​ជា​ការពិត​។ នេះ​បើ​យោង​តាម​ការប្រកាស​របស់​ក្រុមគ្រួសារ​កាលពី​ថ្ងៃ​អាទិត្យ​។

លោក ម៉ានឡា ម៉ាសេកូ ជា​ឌីជេ​ក្រៅ​ម៉ោង និង​ជា​បុគ្គលិក​កងអាកាសចរណ៍​អាហ្វ្រិក​ខាង​ត្បូង​ដែល​មាន​រហ្សនាម «Afronaut» ក្រោយ​បាន​ចុះចត​កៅអី​ហោះ​ដែល​ធ្វើ​ដំណើរ​ទៅកាន់​អវកាស​ក្នុង​ឆ្នាំ​ ២០១៣ ចំពោះ​ការប្រកួតប្រជែង​មួយ​ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​អវកាសចរណ៍​អាមេរិក​។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​គ្រួសារ​ដែល​ត្រូវ​បាន​បណ្ដាញ​ផ្សព្វផ្សាយ​ដកស្រង់​សម្ដី​ថា លោក​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​បុក​ម៉ូតូ​កាលពី​ថ្ងៃ​សៅរ៍​។ បុរស​អាយុ ៣០ ​ឆ្នាំ​បាន​យក​ឈ្នះ​បេក្ខជន​មួយ​លាន​នាក់​ផ្សេងៗ​មកពី ៧៥ ​ប្រទេស​ក្នុង​ការសម្រិតសម្រាំង​ម្នាក់​ចំណោម ២៣ នាក់​ដែល​នឹង​ធ្វើ​ដំណើរ​តាម​តារា​អនុគន្លង​រយៈពេល​ ១ ​ម៉ោង​លើ​យានអវកាស Lynx Mark II​។

ផ្តើម​ចេញ​ពី​អ្នក​អនាម័យ​នៅ​សាលារៀន និង​ជា​អ្នក​ផលិត​គ្រឿង​យានយន្ដ​ក្នុង​ទីក្រុង Soshanguve ក្បែរ Pretoria បាន​ក្លាយ​ជា​ធនធាន​នៃ​មោទនភាព​ជាតិ និង​សូម្បីតែ​អ្នកភូមិ​ផង​របង​ជាមួយ​ក៏​បាន​កោតស្ញប់ស្ញែង​រូបលោក​ដែល​បាន​លើក​កិត្ដិនាម​ក្រុង​របស់​ខ្លួន​ក្នុង​ផែនទី​កាឡាក់ស៊ី​។

លោក​បាន​ចំណាយពេល​មួយ​សប្ដាហ៍​នៅ​វិទ្យាស្ថាន​អវកាស​ឃេននេឌី​ក្នុង​រដ្ឋ​ហ្វ្លរីដា ដែល​លោក​បាន​ហក់​ពី​លើ​យាន និង​ហ្វឹកហ្វឺន​នៅ​កងកម្លាំង G-force​។ លោក​បាន​ជួប​អវកាសយានិក​អាមេរិក Buzz Aldrin ដែល​ជា​បុគ្គល​ទី​ ២ ​បាន​ឈាន​ជើង​ជាន់​ឋាន​ព្រះចន្ទ ក្រោយពី​លោក Neil Armstrong៕ HR

អត្ថបទគួរចាប់អារម្មណ៍