The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ណា​សា បង្ហោះ​យាន​ទៅ​ជិត​ព្រះអាទិត្យ​ត្រឹម​កម្ដៅ ១៣៧០ ក្នុង ៥,៥ លាន​អង្សា

ណា​សា បង្ហោះ​យាន​ទៅ​ជិត​ព្រះអាទិត្យ​ត្រឹម​កម្ដៅ ១៣៧០ ក្នុង ៥,៥ លាន​អង្សា

Content image - Phnom Penh Post
​យាន​អវកាស​ដំបូង​ត្រៀម​ដំណើរ​ទៅ​ជិត​ព្រះ​អាទិត្យ​។ AFP

ណា​សា បង្ហោះ​យាន​ទៅ​ជិត​ព្រះអាទិត្យ​ត្រឹម​កម្ដៅ ១៣៧០ ក្នុង ៥,៥ លាន​អង្សា

ក្រុង​ញូវយ៉ក: អង្គការ​ណា​សា ត្រៀម​បង្ហោះ​យាន​តម្លៃ ១,៥ ពាន់​លាន​ដុល្លារ លើ​ដំណើរ​ក្រោម​សីតុណ្ហភាព​ដ៏​ក្ដៅ​បំផុត​ទៅ​កាន់​ភព​ព្រះអាទិត្យ ដោយ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​មាន​លទ្ធភាព​មើល​ឃើញ​ទិដ្ឋភាព​តារា​ដ៏​អាថ៌​កំបាំង​មួយ​នេះ​កាន់​តែ​កៀក។

ក្រោយពី​យាន Parker Solar Probe ចេញដំណើរ​ពី​តំបន់ Cape Canaveral នៃ​រដ្ឋ Florida នៅ​ថ្ងៃ​ទី ១១ ខែ​សីហា វា​នឹង​ក្លាយជា​យាន​ដំបូង​ដែល​ហោះ​ទៅ​ក្បែរ​បរិយាកាស​ភព​ព្រះអាទិត្យ​ដោយ​មាន​ឈ្មោះ​ថា បរិវេណ​ថ្ងៃ​បាំង​ឆត្រ។

ដោយ​យល់ច្បាស់​ពី​អា​នុភាព​បរិវេណ​ថ្ងៃ​បាំងឆត្រ​នឹង​ជួយ​ក្រុម​អ្នកវិទ្យាសាស្ដ្រ​សិក្សា​ពី​បរិស្ថាន​ដ៏​គ្រោះ​ថ្នាក់ ដែល​អាច​បំផ្លាញ​បរិក្ខារ​ថាមពល​លើ​ភព​ផែនដី។

អ្នកវិទ្យាសាស្ដ្រ​ផ្នែក​សូ​ឡា​នៅ​ណា​សា លោក អា​ឡិច យ៉ាំង បាន​និយាយថា៖ «វា​ពិតជា​សំខាន់​សម្រាប់​យើង​ដែល​អាច​ទស្សន៍​ទាយ​ពី​អាកាស​ធាតុ​នៅ​អវកាស​កាន់​តែ​ស្និទ្ធ»។

បរិវេណ​ថ្ងៃ​បាំងឆត្រ ឬក៏​ភាសា​បច្ចេកទេស កូ​រ៉ូ​ណា ជា​ស្រទាប់​បរិយាកាស​ដ៏​ចម្លែក និង​មិន​ដូច​បរិស្ថាន​នៅ​ភព​ផែនដី។ យាន​អត់​មនុស្ស​បើក​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​លោក Eugene Parker ជា​អវកាស​យានិក​ជើង​ចាស់​អាយុ ៩១ ឆ្នាំ ដែល​បាន​ស្រាវជ្រាវ​ភព​ព្រះអាទិត្យ​ដំបូង។

វា​នឹង​ស្ថិតនៅ​គម្លាត ៦,១៦ លាន​គីឡូម៉ែត្រ​លើ​ផ្ទៃ​ព្រះអាទិត្យ ត្រឹម​កម្រិត​សីតុណ្ហភាព ១៣៧០ អង្សា​សេ។ យាន​នេះ​ត្រូវ​បាន​ការពារ​ដោយ​ខែល​កម្ដៅ​ដែល​អាច​ទ្រាំ​នឹង​សីតុណ្ហភាព​ក្ដៅ។

ដោយ​ធ្វើដំណើរ​ក្នុង​ល្បឿន ៧០ ម៉ឺន​គីឡូម៉ែត្រ​ក្នុង ១ ម៉ោង លើ​រយៈពេល ៧ ឆ្នាំ យាន​នេះ​នឹង​ឆ្លង​កាត់​ស្រទាប់​ថ្ងៃ​បាំង​ឆត្រ ២៤ ដង។

Parker Solar Probe នឹង​រកឃើញ​មូលហេតុ​ដែល​កូ​រ៉ូ​ណា មាន​កម្ដៅ​រហូតដល់ ៥,៥៥ លាន​អង្សាសេ៕

អត្ថបទគួរចាប់អារម្មណ៍