ភ្នំពេញ: ក្នុង​សារ​អាស្រូវ​ស្នេហ៍​ទម្លាយ​តាម​បណ្តាញ​សង្គម បែប​ជាស​ម្ល​កំពឹស អស់​អ្នក​សិល្បៈ​ល្បីៗ​ទាំង​ហ្វូង ដឹក​ញី​ស៊ី​ឈ្មោល​ឲ្យ​មន្ត្រី​ធំៗ ក្នុង​នោះ ស្រី​ស្រស់​កូន​កាត់​ខ្មែរ-ថៃ សម្រស់​ក្មេង​ខ្ចី​ល្វក់​កំពុង​រីក​ចាយ​ក្លិន​លើ​វិថី​សិល្បៈ​ក្នុង​អាជីព​ជា​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន កញ្ញា ណា សាឌី ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​សង្គម ផ្សំ​នឹង​ពាក្យ​ចចាម-អារ៉ាម​ថា នាង​គឺជា​ស្ត្រី​ស្នេហ៍​លួច​លាក់​របស់​កូន​ប្រុស​នាយក​រដ្ឋមន្ត្រី​គឺ​លោក ហ៊ុន ម៉ានី ។

ក្នុង​ដំណើរ​ជីវិត​សិល្បៈ ក្រោម​ទង់ជ័យ ហ្រ្វេសស៊ី ហ្គើ​ល ឆ្នាំ ២០១៥ កញ្ញា ណា សាឌី ដែល​មាន​ឈ្មោះ ហៅ​ក្រៅ​ថា ក្វាន់ៗ កូនកាត់​ខ្មែរ-ថៃ រូបនេះ​បាន​វិវឌ្ឍ​ខ្លួន​ពី​អ្នកអាន​ព័ត៌មាន​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន មក​ធ្វើ​ជា​ពិធីការិនី កម្មវិធី «តន្ត្រី​ខារ៉ាបាវ» និង «ពិភព​រីករាយ»។

កញ្ញា ណា សា​ឌី ក៏​ជា​តារា​ថតស្ពត​ពាណិជ្ជកម្ម​ម្នាក់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​ដែរ។ ប៉ុន្តែ​ថែម​លើ​ឱកាស​ថត​ភាព​យន្ត​ភាគ​ជាច្រើន​រឿង​ចាក់​បញ្ចាំង​ក្នុង​កញ្ចក់​ទូរទស្សន៍ ដែល​នាង​ធ្លាប់​អាន​ព័ត៌មាន​នោះ មាន​ដូចជា​រឿង «សុបិន​យុវវ័យ» «ព្យុះ​ជីវិត​ចិត្ត​អ្នកលេង», «មន្ត​ស្នេហ៍​លេខា» និង​រឿង «ផ្លូវ​មរណៈ» ជាដើម។

ខណៈ​កេរ្តិ៍ឈ្មោះ​សិល្បៈ​ស្ទុះ​ឡើង នាង​ក៏​ត្រូវបាន​ផលិតករ​ជាច្រើន​ទំនាក់​ទំនង​សុំ​ឲ្យ​ថត​សម្តែង តែ​បែរ​ជា​ត្រូវ​តារា​ស្រី​កូនកាត់​ខ្មែរ​ថៃ​រូបនេះ​ប្រកា​សបិទ​ការលក់​កាយវិការ​មុខ​កាមេរ៉ា លើ​ផ្នែក​អាជីវកម្ម​ថត​ភាពយន្ត ដែល​នាំ​ឲ្យ​មាន​មន្ទិល​ជាច្រើន​លើក​ឡើង ភ្លាមៗ​ថា៖ «តារា​ស្រី​វ័យ ២៣ ឆ្នាំ ប្រសូត​ការ​ប្រឡង​ស្រី​ស្អាត​ឆ្នាំ ២០១៥ រូប​នេះ ទំនង​ជា​មាន​គំនាប​ពី​ម្ចាស់​ស្នេហ៍​បង្ខំចិត្ត​ឲ្យ​នាង​ដកខ្លួន​ចេញ​ពី​ការ​សម្តែង​ទាំង​ប្រជាប្រិយ ភាព​កំពុង​តែ​ហក់​ឡើង​ខ្លាំង​បែប​នេះ»។

យ៉ាងណាមិញ​ក្រោម​ហេតុផល​ដោះស្រាយ ពី​ការ​មិន​ទទួល​ថត​ភាពយន្ត គេច​ពី​ឈុត​ឱបថើប​ស្រើប​ស្រាល​នោះ ត្រូវ​បាន កញ្ញា ណា សាឌី ក៏​លើក​ហេតុផល​ថា ចង់​ពង្រឹង​អាជីព​ពិធី​ការិនី និង​អាច​រក​ផល​កម្រៃ​ពី​អាជីព​នេះ​ដល់​ចាស់​នោះ មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់​តែ​ត្រូវបាន​គេ​ទម្លាយ​ថា «តារា​ស្រី​ល្បី​មាន​សម្ផស្ស​មុខ​ទាក់​ទាញ និង​ជា​កូនកាត់​ថៃ​រូបនេះ មាន​ស្នេហា​លួចលាក់​ជាមួយ​នឹង​កូន​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ានី »។

ក្នុង​សារ​ទម្លាយ​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ​កូន​ប្រុស​នាយក​រដ្ឋមន្ត្រី លើ​ជំនួប​ស្នេហា​ត្រីកោណ​នោះ ក្នុង​បណ្តាញ​សង្គម​ក៏​បង្ហាញ​ដែរ​ថា «តារា​ស្រី​ម្នាក់​នេះ​ក៏បាន​ធ្វើ​ឲ្យ​បុរស​ដែល​ជា​មន្ត្រី​ធំ​រូបនេះ​ងប់​ងុល​ស្នេហ៍​នាង​ខ្លាំង​ណាស់​ដែរ ហើយ​ថែម​ទាំង​បាន​បន្សល់​ទុក​ស្លាកស្នាម​អនុស្សាវរីយ៍​ពី​ស្នាម​ខាំ​របស់​បុរស​ម្ចាស់​ស្នេហ៍​នេះ​នៅ លើ​ខ្លួន​ប្រាណ​នាង និង​ជើង​ទៀត​ផង»។

បើទោះជា​យ៉ាងណា កញ្ញា ណា សាឌី នៅ​មិន​បាន​បកស្រាយ​ឲ្យ​បាន​ក្បោះក្បាយ​ដើម្បី​លាង​មន្ទិល​ស្នេហ៍​អាស្រូវ​ក្នុង​វ័យ​ខ្លួន​ដ៏​ក្មេង​ខ្ចី​នោះ​ដែរ។

កញ្ញា ណា សា​ឌី បាន​ត្រឹមតែ​សរសេរ​សារ​បង្ហោះ​ជា​សាធារណៈ​នៅក្នុង​គណនី​ហ្វេសប៊ុក​របស់​នាង​ថា៖ «ខ្ញុំ ណា សាឌី សូម​ធ្វើការ​បដិសេធ​ចំពោះ​ព័ត៌មាន ដែល​ថា «ខ្ញុំ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ ឯកឧត្ដម ហ៊ុន ម៉ានី»។

ប៉ុន្តែ​ក្នុង​សារ​នោះ ស្រី​ស្រស់ ណា សា​ឌី ក៏បាន​ទទួល​ស្គាល់​ពី​ទំនាក់​ទំនង​ស្និទ្ធស្នាល រាប់​អាន​គ្នា​បែប​មិត្តភាព​ជាមួយ​កូន​ប្រុស​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ផង​ដែរ។

ទាំង​មិន​បង្ហាញ​ប្រតិកម្ម​តបត​នោះ ពិធី​ការិនី និង​តារា​សម្ដែង ណា សាឌី ក៏បាន​បញ្ជាក់​ផងដែរ​ថា៖ «ខ្ញុំ និង ឯក​ឧត្ដម ហ៊ុន ម៉ានី គ្រាន់​តែ​ជា​មិត្តភក្តិ​ធម្មតា​ប៉ុណ្ណោះ មិន​មាន​អី​លើស​ហ្នឹង​ទេ។ ខ្លួន​ខ្ញុំ​មិន​មាន​ទំនាក់​ទំនង​ពិសេស​អ្វី​នោះ​ឡើយ ពោល​គឺ​គ្រាន់​តែ​ជា​មិត្តភក្តិ​តែប៉ុណ្ណោះ»៕