The Phnom Penh Post Search

Search form

ណុប បា​យ៉ា​រិ​ទ្ធ សំណូមពរ​ឲ្យ​ចូលរួម​ជួយ​លើក​តម្លៃ​អក្សរសាស្ត្រ​ខ្មែរ

Content image - Phnom Penh Post
យីហោហាងអាហារ​នៅ​ខេត្តព្រះសីហនុ ដែល​​​សរសេរអក្សរខ្មែរ​ខុសទាំងស្រុង​​​​។ ហ្វេសប៊ុក​

ណុប បា​យ៉ា​រិ​ទ្ធ សំណូមពរ​ឲ្យ​ចូលរួម​ជួយ​លើក​តម្លៃ​អក្សរសាស្ត្រ​ខ្មែរ

ភ្នំពេញៈ ជារឿយៗ​ការ​សរសេរ​អក្សរ​ខ្មែរលើ​បដា ឬ​តាម​ផ្ទាំង​យីហោ​ហាង​ទំនិញ​នានា តែង​តែ​បង្ក​ឲ្យ​មាន​កំហុស​ឆ្គង​ដោយ​ចេតនា​ក្តី ឬ​អ​ចេតនា​ក្តី ជា​ហេតុ​បង្ក​ឲ្យ​មាន​ចំហាយ​នៃ​ការ​រិះគន់​ពី​សំណាក់​ក្រុម​អ្នក​ជាតិ​និយម​ខណៈ​ថ្មីៗ​នេះ​ក៏​លេច​ជា​កំហុស​ឆ្គង​ដដែល​កាន់​តែ​មាន​ទ្រង់ទ្រាយ​ធ្ងន់​នោះ ក៏បាន​ទើស​ចិត្ត​តារា​ចម្រៀង​ប្រុស​កំពូល​រូប​សង្ហា​នៅ​ទ្រនំ​ហង្សមាស លោក ណុប បាយ៉ារិទ្ធ ទ្រាំ​លែង​បាន ក៏​ចេញ​វាចា​បង្ហើរ​សារ​នៅ​តាម​បណ្តាញ​សង្គម​នឹង​គេ​ផង​ដែរ។

រំលេច​នៅលើ​យីហោ​នៃ​អាហា​រដ្ឋា​ន​នានា ស្ថិតក្នុង​តំបន់​ខេត្ត​ព្រះសីហនុ ដែល​រចនា​ជា ២ ភាសា​ដោយ​អក្សរ​ខ្មែរ​ធំៗ​នៅ​លើ​អក្សរ​ចិន បែរ​ជា​ជន​ជាតិ​ខ្មែរ​ខ្លួន​ឯង​មើល​មិន​យល់ និង​មិន​ដឹង​ថា​មានន័យ​យ៉ាង​ណា​នោះ ក៏​ធ្វើ​ឲ្យ​ផ្អើល​តាម​បណ្តាញ​សង្គម ដែល​ភ្ជាប់​ដោយសារ​មួយ​ឃ្លា​ហួស​ចិត្ត​ថា ៖ «កំពង់សោម​បង​អើយ!​ឥឡូវ​អូន​ប្រែ​ហើយ!​អនិច្ចា​អក្សរ​ខ្មែរ បកប្រែ​ឲ្យ​ផង?»។

ក្រោយមក​ក៏មាន​ផុសចេញ​ទស្សនៈ​ពី​សំណាក់​គណៈកម្មការ​កម្មវិធី​ចម្រៀង Cambodian Idol ៣ រដូវ​កាល និង The Voice Cambodia ២ រដូវ​កាល លោក ណុប បាយ៉ារិទ្ធ បង្ហោះ​សារ​តាម​ទំព័រ​ហ្វេសប៊ុក​ខ្លួន​ចូលរួម​ដែរ​ថា៖ «មិន​គួរ និង​មាន​រូបភាព​បែប​ហ្នឹង!​ខ្មាស​ក្មេង​តូចៗ ដែល​រៀន​អក្សរ​ហើយ​អាន​ដាច់​មធ្យម​ទេ តែ​ងំ​ខ្មាស​ជន​បរទេស ឬ​ប្រទេស​ជិត​ខាង​ដែល​ចេះ​អាន​អក្សរ​ខ្មែរ​ដែរ!»។

តារាចម្រៀង​ប្រុស​ប្រចាំ​នៅ​ផលិតកម្ម​ហង្ស​មាស លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​បន្ត​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ទៀត​ថា៖ «នា​ពេល​កន្លង​មក​ការ​សរសេរ​អក្សរ​ខ្មែរ​ខុស​បែប​ប្រកប​ខុស​តាម​ក្បួន​វេយ្យាករណ៍​នោះ វា​កំហុស​តិច​តួច ក៏​គួរ​កុំ​ឲ្យ​មាន​ខុស​បន្ត​ទៀត​ដែរ តែ​ពេល​នេះ​មិន​មែន​ខុស​ធម្មតា​ទេ គឺ​ខុស​រហូត​អាន​មិន​ត្រូវ ឬ​មិន​មែន​ជា​ពាក្យ​ពេចន៍​ពិត​របស់​ខ្មែរ​ទៀត​ផង ដែល​រូបខ្ញុំ​យល់​ថា វា​មាន​ផល​ប៉ះពាល់​ទៅ​ដល់​តម្លៃ​នៃ​អក្សរសាស្ត្រ​ជាតិ​យើង។

ដូច្នេះ​គួរតែ​បងប្អូន​ខាង​អាជ្ញាធរ​នៃ​តំបន់​នោះ​ផ្ទាល់ សូមមេត្តា​ជួយ​ចូលរួម​ពិនិត្យពិច័យ​មើល​នូវ​កំហុស​ឆ្គង​នោះ​ផង ហើយ​គួរ​តែ​ចាត់​វិធានការ​ណាមួយ​ជា​បន្ទាន់​ផង ដើម្បី​ជួយ លើក​ស្ទួយ​តម្លៃ​អក្សរ​សាស្ត្រ​ខ្មែរ​យើង​ផង»។

មិនតែប៉ុណ្ណោះ​តារាចម្រៀង​ប្រុស​ជា​រៀមច្បង​នៃ​អ្នកសិល្បៈ​ត្រកូល​ណុប ដែល​ក្រៅពី​ខ្លួន​មាន​ប្អូន​ប្រុស​ឈ្មោះ​លោក ណុប សម្បត្តិ​នីកូ ហៅ​នីកូ ជា​តារា​ចម្រៀង​ប្រុស​ចំណូល​ថ្មី​ហង្សមាស ខណៈ​លោក ណុប សម្បត្តិ ជា​ឪពុក​ដែល​ល្បី​ក្នុង​នាម​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង និង​អ្នក​ដឹកនាំ​សម្តែង​កុន​ផង​ដែរ​ក៏បាន​លើក​ជា​សំណូមពរ​ដល់​បងប្អូន​ខ្មែរ ជា​ពិសេស​នោះ​គឺ​អាជ្ញាធរ​ប្រចាំ​តំបន់ ដែល​កើត​មាន​កំហុស​ឆ្គង​លើ​ការ​សរសេរ​អក្សរ​ខ្មែរ​ខុស​ន័យ​ឬ​ពាក្យ​នោះ​ផង​ដែរ។

តារាចម្រៀង​ដែល​តែងតែបាន​តាមដាន និង​ចូលចិត្ត​បញ្ចេញ ជា​ទស្សនៈ ឬ​មតិយោបល់​យល់​ឃើញ​ពី​បញ្ហា​សង្គម​នានា ដើម្បី​ចូល​រួម​ចំណែក​រក​ដំណោះ​ស្រាយ​នៅ​ក្នុង​ន័យ​ឈឺ​ឆ្អាល​បើ​ទោះបី​ជា​ខ្លួន​ជា​តារា​ចម្រៀង​នោះ​ក្តី លោក ណុប បាយ៉ារិទ្ធ លើក​ឡើង​ជា​សំណូមពរ​បន្ថែម​ថា៖ «សូម​មេត្តា​ចូលរួម​ទាំង​អស់​គ្នា និង​គួរតែ​ពិនិត្យ​មើល​ឡើង​វិញ​ផង​នូវ​អ្វី​ជា​កំហុស​ឆ្គង​នៃ​ការ​សរសេរ​អក្សរ​ខ្មែរ​នេះ ហើយ​គួរ​តែ​ចាត់​រក​វិធានការ​ភ្លាមៗ​ផង​ដែរ»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។