The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តម្រូវ​ការ​បេតុង​សង់​​អគារ​​ផ្លូវ​ថ្នល់​ កំពុង​លេប​ត្របាក់​​ភ្នំ ​​​​ជុំវិញ​ពិភព​លោក​

តម្រូវ​ការ​បេតុង​សង់​​អគារ​​ផ្លូវ​ថ្នល់​ កំពុង​លេប​ត្របាក់​​ភ្នំ ​​​​ជុំវិញ​ពិភព​លោក​

Content image - Phnom Penh Post
តំបន់ភ្នំ​ធ្លាប់តែបៃតង ប្រែជា​អស់រុក្ខជាតិ និង​ត្រូវបាន​បំបែក​បន្តិចម្ដងៗ​​​។ រូបថត AFP

តម្រូវ​ការ​បេតុង​សង់​​អគារ​​ផ្លូវ​ថ្នល់​ កំពុង​លេប​ត្របាក់​​ភ្នំ ​​​​ជុំវិញ​ពិភព​លោក​

ក្រុង​នីកូស៊ី៖ មិន​យូរ​ប៉ុន្មាន​ទៀត សំឡេង​របស់​លោក​ Jamal នឹង​លែង​បាន​បន្លឺ​ឡើង​តាម​ជម្រាល​ភ្នំ​ដែល​លោក​តែងតែ​ស្រែក​ហៅ​​ហ្វូង​សត្វ​ចិញ្ចឹម​របស់់​លោក​នៅ​ភាគ​ខាង​ជើង​ប្រទេស ​ស៊ីប​ រាប់​សិប​ឆ្នាំ​ហើយ​។

ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ពី​សំណាក់​សណ្ឋាគារ ផ្ទះ​លម្ហែ និង​ការ​កសាង​ផ្លូវ​លើ​ការ​ប្រើប្រាស់​​បេតុង ថ្ម​ភ្នំ​ត្រូវ​បាន​ច្រៀក​​បំបែក​​នៅ​ទីឋាន​សត្វ​ពពែ​របស់​លោក​ស៊ី​ចំណី​។

អ្នក​គង្វាល​ពពែ​ ចូលចិត្ត​តែង​​កំណាព្យ​ វ័យ ៥៥ ឆ្នាំ​រូប​នេះ បាន​ត្អូញ​ថា​៖ «​ថ្ម​ភ្នំ​បែក​ធ្លាក់​ដូច​គ្រាប់​ភ្លៀង​»។

ចាប់​ពី​ស៊ីប​ ដល់​នូវែលសេឡង់ លីបង់ និង​តំបន់​ជុំវិញ ក្រុម​អ្នក​បរិស្ថាន​​និយម​មាន​ក្ដី​បារម្ភ​អំពី​សកម្មភាព​រំលាយ​ភ្នំ​នៅ​ទូទាំង​ពិភព​លោក​សម្រាប់​តម្រូវ​ការ​លើស​ពី​បេតុង​។ ការ​បំបែក​ថ្ម​ភ្នំ​រមែង​ត្រូវ​បំផ្លាញ​ព្រៃ​ឈើ បំពុល​បរិស្ថាន​ខ្យល់ និង​រំខាន​ដល់​សកម្មភាព​ប្រពៃណី​របស់​មនុស្ស​។

ស្ថិត​នៅ​ក្បែរ​ខ្ទម​ជា​ទី​ដែល​លោក Jamal ផលិត​ឈីស​ប្រពៃណី រថយន្ដ​ធុន​ធំ​តម្រង់​ជួរ​ដឹក​ថ្ម​ភ្នំ បង្ហុយ​ផ្សែង​ធូលី​ខ្មួល​ខ្មាញ់​ និង​គំរាម​កំហែង​ដល់​ការ​រស់នៅ​របស់​សត្វ​ថែម​ទៀត​។

Content image - Phnom Penh Post
លោក Jamal ជា​អ្នកគង្វាល​ពពែ អស់សង្ឃឹម​នឹង​ការ​វាយបំបែក​ថ្ម​ភ្នំ។ រូបថត AFP

នៅ​បរិវេណ​បំបែក​ថ្ម​ភ្នំ​ ព្រៃ​ឈើ​ក៏​វិនាស​ហិច​ហោច​ផង​ដែរ​។ មន្ដ្រី​ប៉ូលិស​​​បាន​ស្នើ​ឲ្យ​អ្នក​គង្វាល​ពពែ​ចាកចេញ​ពី​បរិវេណ​បំផ្ទុះ​គ្រាប់​យក​ថ្ម​ ដែល​បំប៉ោង​ផ្សែង​ខ្មៅ​ទៅ​លើ​ ហើយ​ក្រួស​ថ្ម​ខ្លះ​ក៏​ធ្លាក់​រាយ​ប៉ាយ​ឆ្ងាយ​ៗ​។

នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ភ្នំ លោក Jamal បាន​រង​របួស និង​បាត់​ពពែ​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​នោះ។​

ខ្សាច់​ និង​​ក្រួស​ចន្លោះ​ពី ៤០ ទៅ ៥០ ពាន់​លាន​តោន ​ក្នុង​មួយ​ឆ្នាំ ​ត្រូវ​បាន​យក​ពី​ភ្នំ​ ទន្លេ ឆ្នេរ​ និង​បរិវេណ​សមុទ្រ​នៅ​ទូទាំង​ពិភព​លោក​ ដើម្បី​ប្រើប្រាស់​លើ​វិស័យ​សំណង់។ នេះ​បើ​យោង​តាម​តួលេខ​របស់​ទីភ្នាក់ងារ​បរិស្ថាន​​​អង្គការ​សហប្រជាជាតិ​។

ការ​ប្រើប្រាស់​ថ្ម​បេតុង​​​កើន​ឡើង ៣ ដង ​នៅ ​២០ ឆ្នាំ​ចុង​ក្រោយ​នេះ​។

ក្រុម​អង្គការ​បរិស្ថាន អ្នក​ជំនាញ និង​​ប្រតិបត្ដិករ​បំផ្ទុះ​ថ្ម​ភ្នំ បាន​ឯកភាព​លើ​ចំណុច​រួម​មួយ គឺ​ប្រើប្រាស់​ឲ្យ​សមហេតុ​សមផល​មាន​ការ​ទទួល​ខុស​ត្រូវ។

ប្រធាន​សហភាព​បំបែក​ថ្ម ​Cenk Sarper បាន​ឲ្យ​ដឹង​ថា​៖ «​ម្ខាង​​យើង​និយាយ​ពី​បរិស្ថាន ​​ម្ខាង​ទៀត​យើង​​ថា​​ចង់​បាន​ផ្លូវ​ ​ផ្ទះ និង​វីឡា​មាន​អាង​ទឹក តើ​យើង​យក​អី​ធ្វើ​?»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍