The Phnom Penh Post Search

Search form

តារា​បី​ដួង​ហង្សមាស ​ជាគ្រូ​បង្វឹក The VoiceKidsCambodia

Content image - Phnom Penh Post
កញ្ញា និង​នីសា ក៏ជា​គ្រូបង្វឹក The V-Kids Cambodia ព្រមទាំង​លោក​ព្រាប សុវត្ថិ។ ហ្វេសប៊ុក

តារា​បី​ដួង​ហង្សមាស ​ជាគ្រូ​បង្វឹក The VoiceKidsCambodia

ភ្នំពេញៈ តារា​ចម្រៀង​ប្រុស​ស្រី​ឈរ​លំដាប់​កំពូល​បីដួង​នៅ​លើ​ទ្រនំ​ផលិតកម្ម​ហង្សមាស​គឺ​លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធ​កញ្ញា និង​កញ្ញា សុគន្ធ នីសា ត្រូវបាន​គេ​ជ្រើស​រើស​ជាគ្រូ​បង្វឹក​សម្រាប់​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់​ពិភពលោក​ដ៏​កក្រើក​ថ្មី​មួយ​ទៀត​របស់​ទូរទស្សន៍​ហង្សមាស​នោះ​គឺ​កម្មវិធី The Voice Kids Cambodia រដូវ​កាលទី ១ ដែល​ចាប់​ផ្តើម​ទទួល​បេក្ខភាព​កុមារា​កុមារី​ខ្មែរ​ទាំង ២៥ ខេត្ត​ក្រុងឲ្យ​ចូលរួម​ជា​បណ្តើរ។

គ្រាន់​តែ​លេច​វត្ត​មាន​នៃ​តារា​ចម្រៀង​ប្រុស​កំពូល​មួយរូប​លោក ព្រាប សុវត្ថិ និង​តារា​ចម្រៀង​ស្រី ២ រូប​កញ្ញា ឱក សុគន្ធ​កញ្ញា និង​កញ្ញា សុគន្ធ នីសា បញ្ជាក់​ពីស​មាសភាព​ជា​គ្រូប​ង្វឹក​នៃ​កម្មវិធី​នេះ​ភ្លាម ក៏មាន​ការសាទរ​ផង និង​មាន​ការ​ជំទាស់​ផងដែរ ពី​បេក្ខភាព​នៃ​គណៈកម្មការ​ទាំង​បី ក៏ព្រោះ​តែ​ប៉ះពាល់​ដល់​សេចក្តី​មិន​ពេញចិត្ត​ពីក្រុម​អ្នកគាំទ្រ​របស់​តារា​ចម្រៀង​ល្បីៗ​ដទៃ​ទៀត​ក្នុង​ផលិតកម្ម​ហង្សមាស​ដែល​មិនមាន​ឱកាស​នោះ​ឯង។

ជាការ​ពន្យល់​ប្រាប់​ឲ្យបាន​ដឹង​លក្ខខណ្ឌ​សម្រេច​ជ្រើស​រើស​យក​តារា​ចម្រៀង​ទាំងបី​ដួង​បើកឆាក​ត្រួស​ត្រាយ និង​បណ្តុះបណ្តាល​ធនធាន​តារា​ចម្រៀង​វ័យក្មេង​បានពី​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់​ពិភពលោក​ដ៏​កក្រើក​ថ្មី​មួយ​ទៀត​របស់​ទូរទស្សន៍​ហង្សមាស ស្វែងរក​កុមារា​កុមារី​មាន​ទេពកោសល្យ​ផ្នែក​ចម្រៀង​នៅក្នុង​ប្រទេស​កម្ពុជា​នោះ លោក អ៊ឹ​ង សុខលាភ ជា​នាយក​គ្រប់គ្រង​ផលិតកម្ម​ហង្សមាស បាន​បង្ហើប​ថា៖ «ជាធម្មតា មុន​នឹង​សម្រេច​ជ្រើសរើស​បេក្ខភាព​គ្រូបង្វឹក​នៃ​កម្មវិធី​នេះ​យើង​ក៏បាន​ឈរ​នៅ​លើ​គោលការណ៍​សំខាន់​មួយ​ចំនួន​និង​លក្ខខណ្ឌ​របស់​អ្នក​រៀបចំ​កម្មវិធី។ យើង​ក៏បាន​ធ្វើការ​ស្ទាបស្ទង់​មតិពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​សម្រាប់​កិត្តិសព្ទ​ពួកគាត់ ទេពកោសល្យ និង​បទពិសោធ​សិល្បៈ និងការ​ពេញចិត្ត​ជ្រើស​ពី​ក្រុម​ការងារ​រៀបចំ​កម្មវិធី​ផងដែរ»។

លោក ព្រាប សុវត្ថិ តារា​ចម្រៀង​ប្រុស ដែល​សាង​បាន​កេរ្តិ៍ឈ្មោះ​ឲ្យល្បី​នៅ​លើ​ទ្រនំ​ផលិតកម្ម​ហង្សមាស និងជា​បេក្ខភាព​គ្រូ​បង្វឹក​ម្នាក់​នោះ បាន​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន និង​ការ​តាំង​ចិត្ត​ត្រៀម​ធ្វើជា​គ្រូបង្វឹក​កម្មវិធី​នេះដែរ​ថា៖ «សម្រាប់​រូបខ្ញុំ​បាទ​ផ្ទាល់​គឺមាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត ហើយក៏​សង្ឃឹម​ថា នឹង​អាច​ត្រៀម​ខ្លួន​ឲ្យបាន​ល្អ​នៅក្នុង​ការជួយ​ជ្រោម​ជ្រែង​ទៅ​ដល់​កុមារ​ខ្មែរ ជា​បេក្ខជន​មក​ពី ២៥ ខេត្ត និង​រាជធានី​ក្នុងការ​សាង​នូវ​អនុស្សាវរីយ៍​លើ​ផ្នែក​សិល្បៈ​នៃ​ជីវិត​ពួកគេ​តាំងពី​វ័យក្មេង​និង​ចង់​មើល​ឃើញ​ពួកគេ មាន​ទេពកោសល្យ​សិល្បៈ​ទាំង​ក្មេង​វ័យ​ដូចជា​កុមារ​នៅឯ​បណ្តា​ប្រទេស​នានា​ដែល​មាន​រៀបចំ​កម្មវិធី​នេះ​ទៀត​ផង»។

គួរ​បញ្ជាក់​ដែរ​ថា ម្ចាស់​ជយលាភី​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ The Voice Kids Cambodia រដូវ​កាល​ទី ១ នឹង​ទទួល​បាន​នូវ​អាហា​រូបករណ៍​សិក្សា​នៅ​សាលា​អន្តរជាតិ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​បរទេស ដោយ​បាន​រង្វាន់​គិតជា​ទឹក​ប្រាក់​សរុប​មាន​ចំនួន ១០០ លានរៀល (ប្រហែល​ជា ២ ៥០០០ ដុល្លារ) និង​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​វ័យក្មេង​កុងត្រា​នៅ​ផលិតកម្ម​រស្មី​ហង្សមាស៕

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។