ភ្នំពេញ៖ ដោយសារ​​រូប​សម្រស់​ផូរផង់​បែប​ធម្មជាតិ និង​មាន​ឈាមជ័រ​ជា​កូន​កាត់​ខ្មែរ​-បារាំង​​ ដែល​អាច​​ចំណេញ​រឿង​​ភាសា​មួយ​រួច​ទៅ​ហើយ​​នោះ កញ្ញា ម៉េលីយ៉ា កុងស្តង់តាំង​ ក៏​ត្រូវ​បាន​មហាជន​​ធ្លាប់​ស្នើ​នាង​ឲ្យ​ចូលរួម​ធ្វើ​ជា​តំណាង​​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​ កាល​ពី​ឆ្នាំ ​២០១៩ ​​កន្លង​​​មក​​ដែរ​ តែ​ត្រូវ​​កញ្ញា​បដិសេធ​ព្រោះ​តែ​​ខុស​ចំណង់​​​​ចំណូល​ចិត្ត​របស់​នាង​​។

កញ្ញា ម៉េលីយ៉ា កុង​ស្តង់​តាំង​ ​នៅ​តែ​ក្លាយ​ជា​ចំណុច​​​នៃ​ការ​ចាប់​អារម្មណ៍​របស់​មហាជន​​​ដដែល ​ដោយ​គេ​ងាក​​មក​តាម​ដាន​ពី​ការ​រក្សា​​សម្រស់់ និង​រូបរាង​បាន​​សមសួន មិន​ប្រែប្រួល​ ​ស័ក្តិសម​ជា​តារា​ម៉ូដែល​​ នាពេល​​ប្រមាណ ២-៣ ​ឆ្នាំ​ចុង​ក្រោយ​មក​នេះ​។ ជាក់​ស្តែង​ពេល​ថ្មី​នេះ​ កញ្ញា ម៉េលីយ៉ា ឧស្សាហ៍​បង្ហាញ​ និង​បង្ហោះ​បណ្តុំ​រូបថត​នៃ​ការ​ថត​ស្ប៉ត​​ជា​រឿយៗ​ ហើយ​ក៏​​សម្បូរ​រូប​ថត​បែប​សិចស៊ី​ផង​ដែរ​។

បណ្តុំ​រូបថត​បែប​សិចស៊ី​ទាំង​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​តាម​ដាន​ពី​ការ​វិវឌ្ឍ​​រូប​សម្ផស្ស​របស់​នាង ក៏​បាន​​លាន់​មាត់​សរសើរ​ត្រង់​ថា​៖ «អីយ៉ា! ម៉េលីយ៉ា ឥឡូវ​នេះ លេង​ម៉ាអស់​ដៃ​ហ្មង! ​កាល​ពេល​​ថត​នៅ​ឆ្នាំ​ដំបូង​ ហាក់​ដូចជា​មិន​សូវ​ឃើញ​មាន​រូប​ដែល​បង្ហាញ​​​ភាព​សិចស៊ី​គួរ​ឲ្យ​​ចាប់​អារម្មណ៍​សោះ! ​តែ​នៅ​ពេល​នេះ​ សម្រស់​នាង​​​មិន​ត្រឹម​​​​តែ​ស្រស់​ឡើងៗ​នោះ​ទេ​​ ហើយ​ថែម​ទាំង​​​​មាន​​ចិត្ត​​ល្អ​ហ៊ាន​ថត​​បង្ហាញ​ភាព​​សិចស៊ី​គួរ​ឲ្យ​ទាក់ទាញ​ទៀត​ផង​»​។​

ទន្ទឹម​នឹង​មាន​ពាក្យ​សរសើរ​​ពី​រូប​សម្រស់​កញ្ញា ម៉េលីយ៉ា ក៏​មាន​​អ្នក​សម្តែង​​ការ​បារម្ភ​ ចំពោះ​​ភាព​សិចស៊ី​​តារា​ម៉ូដែល​​​ស្រីស្រស់​​​កូន​កាត់​​អាស៊ី-អឺរ៉ុប មាន​ម្តាយ​ជាតិខ្មែរ និង​ប៉ា​ជា​ជនជាតិ​បារាំង​ផង​ដែរ ​ដោយ​​​​​​បង្ហើប​ថា៖ «​ទោះបី​ជា​​​​ភាព​សិចស៊ី​ ស្ថិត​​​ក្នុង​ការងារ​សិល្បៈ​ម៉ូដែល​ក្តី ក៏​ទាមទារ​ឲ្យ​កញ្ញា ម៉េលីយ៉ា គិតគូរ​​ពី​ផល​ប៉ះពាល់​តម្លៃ​​ស្រ្តី​ខ្មែរ​ ក្នុង​វប្បធម៌​ខ្មែរ​ផង​ដែរ ព្រោះ​ថា​តារា​​ស្រី​ខ្មែរ ដែល​ចូល​ចិត្ត​​បង្ហាញ​នូវ​ភាព​សិចស៊ី​​ភាគ​ច្រើន​នោះ​ក៏​តែង​ត្រូវ​រង​ការ​រិះគន់​ជា​រឿយៗ​ពី​មហាជន ​កាលណា​ភាព​សិចស៊ី​​នោះ​មាន​លក្ខណៈ​​ហួស​​ហេតុ​​ខុស​គន្លង​ប្រពៃណី​ខ្មែរ​»។ ​យ៉ាងណា​​ចំពោះ​ការ​លើក​ឡើង ដែល​ជា​ក្តី​បារម្ភ​រឿង​​​ហ៊ាន​​បង្ហាញ​​ភាព​​សិចស៊ី​​របស់​យុវតី​ជា​តារា​​ម៉ូដែល​កូន​កាត់​ខ្មែរ-បារាំង កញ្ញា ម៉េលីយ៉ា មិន​អាច​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បាន​ឡើយ​ ដោយសារ​​​ប្រព័ន្ធ​​ទូរស័ព្ទ​របស់​នាង​មិន​អាច​​ទំនាក់ទំនង​បាន។​

គួរ​បញ្ជាក់​ដែរ​ថា​តារា​ម៉ូដែល​ស្រី​វ័យ​ក្មេង​ ជា​កូន​កាត់​​​​​រូប​នេះ​ ​ទើប​តែ​បាន​ចូល​ប្រឡូក​នៅ​​ក្នុង​វិស័យ​ម៉ូដែល​រយៈពេល​ខ្លី​ប៉ុណ្ណោះ​​​​​ ប៉ុន្តែ​​កញ្ញា​ទទួល​​បាន​នូវ​ភាព​​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​រហូត​​​អាច​​​សម្រេច​​បំណង​ប្រាថ្នា​ក្នុង​ការ​ចូល​ប្រឡូក​​វិស័យ​នេះ ​នៅ​​ក្នុង​​​វ័យ​ ១៧ ​ឆ្នាំ​​​​ ខណៈ​ពេល​នាង​​ចាប់​ផ្ដើម​​ជា​តារា​ម៉ូដែល​​លើក​ដំបូង​​​នៅ​ឆ្នាំ ​២០១៧ ហើយ​បន្ត​មក​រហូត​​​ដល់​បច្ចុប្បន្ន​ និង​​តែងតែ​​មាន​គម្រោង​ថ្មីៗ​ជា​បន្ត​​​​​បន្ទាប់​ផង​ដែរ ​ក្នុង​នាម​ជា​​តារា​ម៉ូដែល​ស្រី​​ឯករាជ្យ​មិន​ចង់​ក្រោម​សម្ពាធ៕​