The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តារា​សិចស៊ី លីឡា វីន សុខៗ​ប្រកាស​វិល​ចូល​សិល្បៈ​វិញ​​




តារា​សិចស៊ី លីឡា វីន សុខៗ​ប្រកាស​វិល​ចូល​សិល្បៈ​វិញ​​

Content image - Phnom Penh Post
លីឡា ក្នុង​វីដេអូចម្រៀង​ អេនឌី​។ រូបថត សហ​ការី, តារាសម្ដែង​កញ្ញា លីឡា វីន។ រូបថត ភ្នំពេញ ប៉ុស្ដិ៍​

តារា​សិចស៊ី លីឡា វីន សុខៗ​ប្រកាស​វិល​ចូល​សិល្បៈ​វិញ​​

ភ្នំពេញ៖ ក្រោយ​ពី​លេច​មុខ​សម្ដែង​​​ឈុត​ឆាក​​វីដេអូ​ចម្រៀង និង​រូបភាព​​សិចស៊ី​សាង​​កេរ្តិ៍​ឈ្មោះ​ឲ្យ​​ល្បី​គួរសម ​១ ​ប្រាវ រួច​ក៏​ប្រកាស​លា​ឈប់​ពី​សិល្បៈ​វិញ​ ​តារា​សម្ដែង​សាច់​សខ្ចី​ កញ្ញា លីឡា វីន​ ឥឡូវ​នេះ​​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ជាថ្មី ​ជាមួយ​ដំណឹង​​​វិល​មក​ប្រឡូក​​ក្នុង​វិស័យ​សិល្បៈ​ជាថ្មី​។

ភ្ជាប់​ជាមួយ​​វីដេអូ​ចម្រៀង​​ចាប់​ដៃគូ​ដ៏​ស្មោះស្ម័គ្រ​យូរ​អង្វែង​ជាមួយ​លោក អេនឌី តារា​សម្ដែង​វ័យ​ក្មេង​និយម​សម្ញែង​​សម្ផស្ស​ស្បែក​រូប​នេះ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា៖ «សួស្តី​បងប្អូន​ទាំង​អស់​គ្នា​។ នេះ​ជា​ចម្រៀង​ថ្មី​របស់​ខ្ញុំ​នៅ​ជាមួយ​បង អេនឌី។ សូម​ឲ្យ​អ្នក​ទាំង​​អស់​គ្នា​កុំ​ភ្លេច​ចូល​មើល​ផង ហើយ​ក៏​អរគុណ​​សម្រាប់​ការ​ស្រឡាញ់ និង​គាំទ្រ​នាង​ខ្ញុំ​វិល​​ចូល​សិល្បៈ​ម្ដង​ទៀត»។

តារា​​វ័យ​ក្មេង​ល្បី​មាន​ជម្លោះ​ហែកហួរ​គ្នា​មិន​ចេះចប់​​ជាមួយ​អតីត​តារា​​សម្ដែង​ បេននី យ៉ាំង រូប​នេះ បាន​បង្ហោះ​សំណេរ​​កាល​ពី​ដើម​សប្ដាហ៍ ដោយ​ទទូច​សុំ​ឲ្យ​ប្រិយមិត្ត​​បន្ត​គាំទ្រ​នាង​ ក្នុង​ការ​បន្ត​ដំណើរ​លើ​វិថី​សិល្បៈ​ជា​ថ្មី​លើក​នេះ។

កញ្ញា លីឡា វីន ​ដែល​​សព្វ​ថ្ងៃ​ក៏​មមាញឹក​នឹង​ជំនួញ​​លក់​ឡេ​អនឡាញ​ផង​ដែរ​នោះ ​ក៏​បាន​​លើក​ឡើង​ទៀត​ថា៖ «ខ្ញុំ​នៅ​មាន​ចម្រៀង​ជា​ច្រើន​បទ​ទៀត​សម្រាប់​ចែក​ជូន​ដល់​អ្នក​ទាំង​អស់​គ្នា​មើល មាន​​វីដេអូ​ប្លែក​សម្រាប់​បងប្អូន​មាន​​វីដេអូ​ខ្លះ​និយាយ​ពី​ផលិតផល​របស់​នាង​ខ្ញុំ​លក់​រាល់​ថ្ងៃ។ និយាយ​ទៅ​ ​គឺ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​តែងតែ​ស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​តម្លៃ​ខ្ញុំ​មក​រាល់​ថ្ងៃ»។

បន្ទាប់​ពី​ប្រកាស​ជំហរ​វិល​មក​​ប្រឡូក​ក្នុង​វិថីសិល្បៈ​ជា​ថ្មី​ស្រីស្រស់ លីឡា វីន ថែម​ទាំង​​បង្ហោះ​រូបថត​ទៅ​​ធ្វើ​បុណ្យ​នៅ​វត្ត ដើម្បី​បួង​សួង​សុំ​សេចក្ដី​សុខ និង​ឲ្យ​ការងារ​ថ្មី​របស់​នាង​ចម្រុង​ចម្រើន​ផង​ដែរ។

ភ្ជាប់​ជាមួយ​រូបថត​ក្នុង​ឈុត​ស្រគត់ស្រគំ​​​សមសួន​នៅ​វត្ត​អារាម​ ស្រប​តាម​កាលៈទេសៈ​​​ផ្ទុយ​ពី​ចំណូល​ចិត្ត​​ស៊ិចស៊ី​លេច​លើ​លេច​ក្រោម លីឡា វីន បាន​​​សរសេរ​បែរបន់​ថា៖ «ធ្វើ​ល្អ បាន​ល្អ។ សូម​ឲ្យ​ការងារ​ថ្មី​របស់​ខ្ញុំ​ជោគជ័យ​ល្អ ដូច​ចិត្ត ៩៨ ភាគរយ...»។

នៅ​ពុំ​ទាន់​ដឹង​ថា ក្រៅ​ពី​ការ​សម្ដែង​ក្នុង​​ចម្រៀង​​បទ​មរតក​​ដើម និង​បទ​ចម្រៀង​ឡើង​វិញ ដោយ​ចាប់​ដៃ​គូ​ជាមួយ​តារា​ចម្រៀង​ជើង​ចាស់​លោក អេនឌី ស្រីស្រស់ លីឡា វីន នឹង​មាន​គម្រោង​ថត​​ខ្សែ​ភាពយន្ត ​ឬ​យ៉ាង​ណា​នោះ​ទេ។

គួរ​រំឭក​ផង​ដែរ​ថា ស្រីស្រស់ លីឡា វីន បាន​ចាប់​​ផ្ដើម​អាជីព​សិល្បៈ​កាល​ពី​អំឡុង​កន្លះ​ទសវត្សរ៍​មុន​ ក្រោម​ការ​ជ្រោម​ជ្រែង​​ពី​​តារា​ចម្រៀង​ឯករាជ្យ​លោក អេនឌី។ នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​រូប​សម្រស់​​​ និង​ឈុត​​ឆាក​រោលរាល​ជាមួយ​លោក អេនឌី ដែល​ជា​សិល្បករ​​មួយ​រូប​បាន​ផ្ចុង​ផ្ដើម​​ដឹក​ដៃ​​តារា​ស្រីៗ​វ័យ​ក្មេង​ជា​ច្រើន​ឲ្យ​ល្បី​លើ​វិថី​សិល្បៈ។

តប​ការ​​រិះគន់​ថា​ នាង​​​សិចស៊ី​ដើម្បី​​​​​ល្បី លីឡា វីន ធ្លាប់​បក​ស្រាយ​​ពី​មុន​ដែរ​​ថា៖ «សិចស៊ី​មិន​មែន​ចង់​ល្បី​ទេ គឺ​ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ»។

ក្នុង​ឆ្នាំ ២០១៦​​ លីឡា ​​​វីន ធ្លាប់​ប្រកាស​​​​លា​ពី​សិល្បៈ​ថា៖ «ខ្ញុំ​ស្រឡាញ់​​សិល្បៈ​តាំង​ពី​តូច។ ការងារ​សិល្បៈ​​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​ចូល​សិល្បៈ​ក៏​មិន​មែន​ចង់​បាន​ផល​ប្រយោជន៍​អ្វី​​ដែរ។ អ្នក​ក៏​ដឹង​ថា ខ្ញុំ​ស្រឡាញ់​សិល្បៈ ខ្ញុំ​មិន​ចង់​ឈប់​ពី​ការងារ​នេះ​ទេ តែ​អ្នក​ធ្វើ​ដើម្បី​ខ្ញុំ​ច្រើន​ពេក​ហើយ​ឥឡូវ​ខ្ញុំ​សុំ​ធ្វើ ដើម្បី​អ្នក​ខ្ញុំ​នឹង​ឈប់»៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ប្រទេស​ កាតា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​កុមារ​ដំណាក់កាល​ទី​២ ដោយ​ផ្ដល់​មូលនិធិ​ជា​ថវិកា​ជាង​ ១៣ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដោយ​ផ្ដោតលើ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

  • ភ្នំពេញៈ ក្រុមហ៊ុន Asiatic Group (Holdings) Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កំពុង​ស្វែងរក​ការទាមទារ​ទឹកប្រាក់​ចំនួន​ ១៤,៤ ​លាន​ដុល្លារ​ ពី​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំពោះ​ការចោទប្រកាន់​ដែល​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រួម (JV) នៃ​រោងចក្រ​ថាមពល​មួយ​។

  • ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី​បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​គ្នា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​​កូវីដ ​១៩​។

  • ភ្នំពេញ៖ ត្រឹមតែ​រយៈពេល ​១០ ​ខែ​ ភោជនីយដ្ឋាន ​Uncle Fu បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ជាប់​ចិត្ត​នឹង​រសជាតិ​​ម្ហូប​ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

  • កំពតៈ រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​មួយ​ក្នុង​ខេត្តកំពត ដែល​មាន​ទុនវិនិយោគ ៩ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ដោយ​អាចមាន​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​ដុំ​ក្នុង​ ១ ​ថ្ងៃ​។

  • ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ លោក ស ថេត ជំរុញ​ឱ្យ កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ត្រូវ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លោក​ប្រាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​កុំ​ភ័យខ្លាច​ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ណា​ដែល​ប្រព្រឹត្ត​ខុស ខណៈ​ការបើកបរ​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​។