The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តារាស្រី សុខ សោម៉ាវត្ដី​ បញ្ជាក់​រឿង​សារ​ពិបាក​ចិត្ត​




តារាស្រី សុខ សោម៉ាវត្ដី​ បញ្ជាក់​រឿង​សារ​ពិបាក​ចិត្ត​

Content image - Phnom Penh Post
សុខ សោម៉ាវត្តី បង្ហោះរូបសិចស៊ី​ឈរកាច់រាង​​បែប​នេះ​​​បែរជា​រំលេច​សារ​ថា ពិបាកចិត្ត​​។ រូបថត សហ​ការី

តារាស្រី សុខ សោម៉ាវត្ដី​ បញ្ជាក់​រឿង​សារ​ពិបាក​ចិត្ត​

ភ្នំពេញ៖ ទើប​តែ​រីករាយ​រឿង​បើក​អាជីវកម្ម​ ២​ គឺ​នាំ​យក​​ផលិតផល​រក្សា​សម្រស់​​ពី​ក្រៅ​ប្រទេស និង​មាន​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​​លក់​ទឹក​ឃ្មុំ​ធម្មជាតិ និង​ទឹក​ត្រចៀកកាំ​ កាល​​ដើម​ឆ្នាំ​នេះ​សោះ​ ក៏​ស្រាប់​តែ​​​តារា​​​​សម្តែង​​ស្រី​មេម៉ាយ​កូន ​១ ​ អ្នកនាង សុខ សោម៉ាវត្តី មក​បង្ហើរសារ​​រឿង​ពិបាក​ក្នុង​​ចិត្ត​​គួរ​ឲ្យ​ងឿងឆ្ងល់។​​

តារា​ស្រី​ដែល​មាន​ទេពកោសល្យ​​ប៉ិន​ប្រសប់​​ក្នុង​​ការ​សម្តែង​​អាច​​​​បត់បែន​​​ គ្រប់​កាយ​​វិការ​ តាម​​​តម្រូវ​​ការ​​​អ្នក​​ដឹក​នាំ​ចង់​​បាន​​​​ សុ​ខ សោ​ម៉ាវត្តី ​ក៏​បង្ហោះ​សារ​អម​ដោយ​រូប​​​ថត​​ ​១​ ​​សន្លឹក ឈរ​​កាច់​រាង​រំលេច​ភាព​សិចស៊ី​​​​ មុខ​​រថយន្ត​ទំនើប​ ពោល​​​ពាក្យ​ក្នុង​ចិត្ត​​​ចេញ​មក​ថា​៖ «ពិបាក​​​​ចិត្ត តែ​អត់​ដឹង​ថា ខ្លួន​ឯង​ពិបាក​ចិត្ត​​រឿង​អី។ ​​មាន​​​​អ្នក​អ៊ីចឹង​​​ដែរ​​អត់?»។​

រំពេច​​​នោះ​ក៏​មាន​អ្នក​ចូល​​ទៅ​​ខមម៊ិន​ភ្លាម​ថា៖ «​​គ្រាន់តែ​ពិបាក​ចិត្ត សិចស៊ី​យ៉ាង​ហ្នឹង​លោក។​​ ស្អាត​​​​ណាស់​​លោក​យាយ​​​​កំពូល​ស្នេហ៍។​​ សុំ​សរសើរ​ប្អូន​ស្រី​អាយុ​​ច្រើន​ហើយ​នៅ​តែ​ស្អាត»។​

ទោះ​យ៉ាង​​​ណា​​​តារា​សម្តែង​​ស្រី និង​​ពិធី​ការិនី​ទូរទស្សន៍​​ អ្នក​​មេម៉ាយ​​​កូន​ ១ តែ​សម្រស់​ស្អាត​ ក្រមុំ​មិន​ដូរ​ ដែល​ជា​​ទូតសុច្ឆន្ទៈ​នៃ​ក្រុមហ៊ុន​​ភេសជ្ជៈ​អូអ៊ិឈិ អ្នកនាង សុខ សោម៉ាវត្តី​​ បាន​បញ្ជាក់​រឿង​​​សារ​នោះ​​​ថា៖ «អូ! តាម​​ពិត​​ទៅ​សារ​នោះ នាង​ខ្ញុំ​​គ្រាន់​តែ​​សរសេរ​បង្ហោះ​​លេង​ទេ​បង កុំ​គិត​​ក្នុង​ចិត្ត​ធ្វើ​អី!​»។​

នា​ពេល​សួរ​បញ្ជាក់​​ថា ឬ​មួយ​​មាន​​រឿង​​ពិបាក​ចិត្ត​ក៏​​ដោយសារ​តែ​សម្បូរ​អ្នក​តាម​​សុំ​ស្រឡាញ់​ច្រើន​​ទេ​ដឹង​​នោះ​ តារា​​​ស្រី​​រូប​នេះ ​​​​ឆ្លើយ​​ភ្លាម​ថា៖ «អត់​ទេ​​​បង! ​គ្មាន​អ្នក​ណា​គេ​​មក​ស្រឡាញ់​ខ្ញុំ​នោះ​​ទេ!​»។

កាល​​ដើម​ឆ្នាំ ​​២០២០ ​​នេះ​ តារា​សម្តែង​​ស្រី​​​មេម៉ាយ​​កូន ​១ ​ ចាយ​សម្រស់​​ សុខ សោម៉ាវត្តី បង្ហោះ​សារ​រអ៊ូ​រទាំ​រឿង​ក្លាយ​​ជា​ថៅកែ​​ស្រី​​ក្នុង​​អាជីវកម្ម​ក្រៅ​របរ​​សិល្បៈ​ថា «ពេល​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ ទើប​ដឹង​ថា ខ្លួន​​ឯង​មាន​​ការងារ​ច្រើន ដែល​​ត្រូវ​ធ្វើ​ហត់​ តែ​សប្បាយ​​ចិត្ត​»។​

តារា​​ស្រី​​​ដែល​​កំពុង​តែ​ល្បី​ថា​ ​មាន​​សម្ព័ន្ធភាព​បេះដូង​នឹង​​កំលោះ​សង្ហា​កីឡាករ​បាល់ទាត់​​ លី វ៉ាហេដ ​នោះ​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​​ថា៖ «​គិត​មក​ដល់​ត្រឹម​​ឆ្នាំ ​២០២០ ​នេះ សម្រាប់​​ការ​បើក​​មុខ​របរ​​រក​​ស៊ី​នោះ នាង​ខ្ញុំ​មាន​​ ២ ​ អាជីវកម្ម។​​

អាជីវកម្ម​ទី ​១ បាន​​​​ដំណើរការ​យូរ​ហើយ​ ​គឺ​លក់​ផលិតផល​​​រក្សា​​សម្រស់។​ ខណៈ​​អាជីវកម្ម​ទី២​ ទើប​តែ​ចាប់​​ផ្តើម​ដំណើរការ​​​ក្នុង​ឆ្នាំ​នេះ ​​ផ្តោត​​​​​លើ​​ការ​លក់​ផលិតផល​អាហារ​​សុខភាព ​គឺ​​​ទឹក​​ឃ្មុំ​ និង​​ទឹក​ត្រចៀកកាំ។ ​អាជីវកម្ម​ទី ១​ ​​​ខ្ញុំ​ចូល​ភាគហ៊ុន​ជាមួយនឹង​​បង​ប្រុស និង​ប្អូន​ស្រី ​ដែល​​​​ដំណើរការ​រលូន​ មាន​អតិថិជន​​​ស្គាល់​ជា​ច្រើន​មក​ហើយ។​ ចំណែក​​​​ឯ​អាជីវកម្ម​ទី២ នាង​ខ្ញុំ​​ និង​​​លោក លី វ៉ា​ហេដ ចូល​ហ៊ុន​គ្នា​ ដោយ​​យើង​​​បង្កើត​​​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​​នៅ​ឯ​ម្តុំ​តំបន់​ ស្រុក​ក្រូច​ឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​»​៕​

អត្ថបទគួរចាប់អារម្មណ៍