លោក នេះពិតជាចម្លែកមែនទែន! គេឃើញមានរឿងដ៏អាក្រក់មួយបានកើតឡើងលើស្រ្តីម្នាក់ដោយសារតែគាត់ត្រូវក្រុមវេជ្ជបណ្ឌិតបដិសេធឈប់ធ្វើការវះកាត់ប្តូរជាតិ ស៊ីលីកូននៅលើផ្ទៃមុខរបស់នាងជាច្រើនដងពេកនោះ ស្រាប់តែនាងបានទៅស្វែងរកអ្នកជំនាញផ្សេងទៀត។ តែវិធីនោះគឺការចាក់ប្រេងឆាចូលទៅលើផ្ទៃមុខរបស់នាងរហូតបណ្តាលឲ្យខូចខាតមើលមិនយល់ឡើយ។
នាងហង់ មីអូគូ អតីតតារាម៉ូដែលជាតិកូរ៉េម្នាក់ ដោយសារតែការវះកាត់ព្យាបាលលើផ្ទៃមុខជាញឹកញយពេក ទើបត្រូវក្រុមវេជ្ជបណ្ឌិតបដិសេធចំពោះការវះកាត់ប្តូរជាតិ ស៊ីលីកូនចេញ។ ដោយសារការបដិសេធនេះហើយ ទើបនាងសម្រេចប្រើវិធីកែសម្ផស្សមួយឈ្មោះ DIY ដោយខ្លួនឯងដោយមានការចាក់ប្រេងឆាចូលទៅក្នុងជាតិស៊ីលីកូននោះ។
បន្ទាប់មកប្រេងឆាដែលចាក់ចូលទៅនោះបានធ្វើឲ្យជាតិស៊ីលីកូនដែលក្រុមសង្គមងងឹតបន្លំលក់នោះបំផ្លាញសាច់ផ្ទៃមុខនាងយ៉ាងអាក្រក់ក្រៃលែង ដូចជាមុខព្រាយបិសាចនិងគួរឲ្យខ្លាចបំផុត។
ដំណឹងខូចមុខដោយការវះកាត់សម្ផស្សរបស់នាងហង់ មីអូគូនេះបានធ្វើឲ្យក្រុមតារាឬពិធីករពិធីការិនីកូរ៉េនិងអ្នកនិយមប្រើលុយរាប់ពាន់ដុល្លារដើម្បីកែសម្ផស្សនានាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
គួរបញ្ជាក់ថា ស្រ្តីកូរ៉េរូបនេះធ្លាប់បានវះកាត់ចំនួន១០លើក។ តែការវះកាត់ដំបូងត្រូវក្រុមគ្រូពេទ្យវះយកជាតិស៊ីលីកូនចំនួន៦០ក្រាម ប្រេងឆារួមទាំងសារធាតុផ្សេងៗទៀតចេញពីផ្ទៃមុខនាង និងនៅត្រង់ករបស់នាងចំនួន២០០ក្រាម។

ទោះជាយ៉ាងណានាងហង់ មីអូគូ នៅតែមានចិត្តទទូចចង់បានការវះកាត់ឲ្យមុខនាងមានសម្រស់ស្អាតដូចដើម ខណៈនាងធ្លាប់វះកាត់ច្រើនលើកច្រើនសាមកហើយនោះ។
គួរបញ្ជាក់ថា នាងហង់ មីអូគូ បានវះកាត់លើកដំបូងក្នុងវ័យ២៨ឆ្នាំ ហើយបានរើទៅនៅឯប្រទេសជប៉ុនដែលជាទីកន្លែងនាងទទួលយកនូវសេវាកម្មវះកាត់ពីមុននោះម្តងទៀតដោយសារការចង់បានស្បែកមុខស្អាតនិងទន់ល្មើយដូចមុននោះយ៉ាងឆាប់រហ័ស។ ដោយឡែកក្រុមវេជ្ជបណ្ឌិតបានជំទាស់នឹងការទទូចចង់វះកាត់ម្តងទៀតរបស់នាង។
តែនាងបែរជាមានចិត្តមានះហើយសម្រេចធ្វើការវះកាត់ដោយខ្លួនឯងដើម្បីប្តូរជាតិស៊ីលីកូននោះចំនួនដល់ទៅមួយដបតែមិនដឹងជាចេះវិធីបែបនេះពីណាទេដោយប្រើប្រេងឆាក្នុងការកែសម្ផស្ស។
ប្រេងឆាបានប្រតិកម្មជាមួយនឹងជាតិស៊ីលីកូននោះបានធ្វើឲ្យមុខនាងឡើងហើមស្ពុលដូចជាត្រូវគេវាយប៉ោងមុខអ៊ីចឹងរហូតឪពុកម្តាយនាងនិងអ្នកស្រុកជិតខាងរកកន្លែងចំណាំមិនបានទៀតផង។
នាងត្រូវបានគេជំទាស់មិនឲ្យបន្តការវះកាត់ជាញឹកញយណាស់ដែរ តែនាងមិនព្រមហើយទទូចចង់ធ្វើការវះកាត់ទៀត។
គួរបញ្ជាក់ថាអតីតតារាម៉ូដែលរូបនេះ បច្ចុប្បន្នបើកហាងលក់សម្លៀកបំពាកជជុះមួយឈ្មោះថា Beautiful Shop និងកំពុងតែទទួលការកត់សម្គាល់ពីពលរដ្ឋខ្លួនទៀតផងសម្រាប់ហេតុការណ៍នេះ៕PR