The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តួកាកី ​សាន សុម៉ាលី ​ចាប់ផ្ដើម​មាន​ហាង​ឆេង​ថត​ខ្សែ​ភាពយន្ត​




តួកាកី ​សាន សុម៉ាលី ​ចាប់ផ្ដើម​មាន​ហាង​ឆេង​ថត​ខ្សែ​ភាពយន្ត​

Content image - Phnom Penh Post
លិខិត​ចុះ​កុងត្រា​ថត​ភាពយន្ដ​​ដែល​នាង សាន សុម៉ាលី បង្ហោះ​។ ហ្វេសប៊ុក​

តួកាកី ​សាន សុម៉ាលី ​ចាប់ផ្ដើម​មាន​ហាង​ឆេង​ថត​ខ្សែ​ភាពយន្ត​

ភ្នំពេញៈ ខណៈ​ការងារ​សិល្បៈ​សម្តែង​ស្ងាត់​ដូច​ចោរ​លួច​សេះ​ល្បី​តែ​រឿង​ដើរ​លេងស៊ីផឹក​ពេល​រាត្រី​នោះ តារាសម្តែង​ស្រី​ចូល​ចិត្ត​តុបតែង​ខ្លួនបែប​សិចស៊ី​កប់​ស៊េរី ​បញ្ចេញ​សាច់​ក្បាលពោះ​ និង​ដើមទ្រូងយ៉ាង​គ្រហើៗ នាង​ សាន សុម៉ាលី ស្រាប់តែ​បញ្ចេញលិខិត​ចុះ​កិច្ច​សន្យា​ថ្មី​សន្លាងជា​មួយនឹង​ផលិតកម្ម​ក្នុង​ស្រុក​ឈ្មោះ​ផលិត​កម្មភូមិ​ពេជ្រ​ភាពយន្ត​ សម្រាប់ការ​​ថត​រឿង​ «វិញ្ញាណអាល័យ​ស្នេហ៍​»។​​

ព្រោះ​តែ​តារា​សម្តែង​ស្រី​ជាប់​ឈ្មោះ​នាង កាកី និង​សព្វថ្ងៃ​ល្បី​ថាជាតារា​ហ្វេសប៊ុក​ សាន សុម៉ាលី តែង​មាន​ទម្លាប់​ផុស​រូប​ថ្មី​ជាប់​គ្នា​រដឹក​មិន​ចេះ​លស់​សោះនោះ ត្រូវ​បាន​មហា​ជន​កត់​សម្គាល់​ឃើញ​ថា ថ្មីៗ​នេះ​នាង​ទំនង​ជា​មាន​ហាង​ឆេង​លើ​វិថី​សិល្បៈ​សម្តែងរឿង​ទៀត​​ ហើយ​បើតាម​ភ័ស្តុង​តាង​​កិច្ចសន្យា​ដែល​នាង​បាន​បង្ហោះ​ក្តៅៗ​ មាន​សរសេរ​ពាក្យ​មួយ​ឃ្លាថា «ថ្ងៃថ្មី​ស្នាម​ញញឹម​​ថ្មី»​ នៅ​ខាង​លើ​សន្លឹក​កិច្ច​សន្យា​ជា​មួយ​នឹង​ផលិត​កម្ម​ភូមិពេជ្រ​ភាព​យន្ត​នោះ​។ ​

មួយ​រយៈ​ចុង​ក្រោយ​កន្លង​មកនេះ​​ តារា​សម្តែងស្រី​ចូលចិត្ត​លេង​​សម្រស់​ដើម​ទ្រូង​សិចស៊ី​បែប​យ៉េៗ​នាង សាន សុម៉ាលី ហាក់​ដូច​ជា​​ កំពុងក្ដៅចិត្ត​ដ្បិត​តែ​មានដំណឹង​បេះ​ដូង​ប្រេះ​ស្រាំ​ផង ហើយ​​បើតាមហ្វេសប៊ុក​​របស់​នាង​ក៏​បាន​បង្ហាញ​ថា ​​អ្នក​ម្តាយរបស់​នាង​ឈឺ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ផង​​ដែរ​ កាលពី​ដើម​ខែ​ធ្នូ​នេះ​។​

តាមរយៈ​រូប​ថត​មួយ​សន្លឹក​​ស្លៀក​ឈុត​ខ្មៅ​ និង​វ៉ែនតាខ្មៅ​អង្គុយ​បណ្តែត​អារម្មណ៍ស្លុង​គំនិត​ យក​ដៃ​គងលើ​ជង្គង់​នោះ បើ​មើល​ទៅ​នាង​បែប​ហាក់​​ដូចជាអស់​ក្តី​សង្ឃឹម​ណាស់ ​ព្រោះ​គេ​ឃើញ​មាន​បន្សល់​នូវ​ពាក្យ​មួយ​ឃ្លា​ដែរ​​ថា «គង់​មាន​ថ្ងៃមួយ»ដែល​សបញ្ជាក់ឲ្យ​ឃើញ​​ថា​នាង​កំពុង​តែទន្ទឹង​រង់ចាំ​អ្វីមួយ​អ៊ីចឹង​។ ​​​

តែ​មួយ​រំពេច​ក្រោយ​មក​ក៏​ស្រាប់​តែ​ឃើញ​ សាន សុម៉ាលី បង្ហោះ​រូប​មួយ​សន្លឹក ​ដោយ​រូប​នាង​កំពុងអង្គុយ​យក​ដៃ​ច្រត់​លើ​ក្រដាសស​ប៉ុន្មាន​សន្លឹក​ទំនង​ជា​បារ៉ូ​ល សម្រាប់​ពេល​នាង​កំពុង​ថត​កុន ខណៈមាន​តារា​​ប្រុស​​សង្ហាពីរ​ដួង​នៅ​អម​សង​ផង​ដែរ ដោយ​បុរស​ម្នាក់​គេ​ស្គាល់​ច្បាស់​ថា​ ជា​លោក​ អ៊ុន សិទ្ធា​។ ​ជុំវិញ​ដំណើរ​វិល​រក​ឆ្នាំង​ចាស់​អាជីព​សម្ដែង​ភាពយន្ត​របស់​នាង សាន សុម៉ាលី ពុំ​មាន​ការ​បក​ស្រាយផ្ទាល់​ពីតារា​ស្រី​រូប​នេះ​ឡើយ។

បើ​តាម​សំឡេង​ក្មេង​ស្រី​អះអាង​ថា​ ជា​ប្អូន​ស្រី​នាង​ដែល​បាន​លើក​ទូរ​ស័ព្ទ​របស់​នាង សាន សុម៉ាលី បាន​ឆ្លើយ​ប្រាប់​ថា៖ «សុំ​ទោស​បង! ពេល​នេះបង​ស្រី សុម៉ាលី គាត់​កំពុង​តែ​ជាប់​រវល់​ថត​ គាត់​មិន​អាច​និយាយ​ទូរស័ព្ទ​បាន​ឡើយ​​! មិន​ដឹង​ជា​ពេល​ណា​គាត់​ថត​ចប់​ទេ​ នាងខ្ញុំក៏​មិន​បាន​ដឹង​ដែរ​»។ ​

តួស្រី​ល្បី​រឿង​កាកី​ នាង​​ សាន សុម៉ាលី ​ធ្លាប់​បាន​សរសេរ​ពាក្យ​ត្អូញត្អែរបែប​​ទំនង​ជា​ចង់​រំសាយ​ អារម្មណ៍​ឈឺ​ចិត្ត​ស្អិត​ទ្រូង​រឿង​ស្នេហា​ក៏ថា​៖ «ធុញ​ទ្រាន់​ណាស់​ ឈប់​ជឿ​ហើយ​ប្រុសៗ»។

តែ​នៅ​ពេល​ដែល​សួរ​នាំ​អំពីដំណឹង​បែបចចាម​អារ៉ាម​ ដែល​ថា​​នាង​កំពុង​បែក​បាក់​​ស្នេហា​នោះ​​​ស្រាប់​​តារាស្រី​មាន​ដើម​កំណើត​មក​ពីតំបន់​ពាយ័ព្យ​គឺ ​ខេត្តប​ន្ទាយ​មាន​ជ័យ រូប​នេះ​ក៏​ធ្លាប់​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ ថា​ មាន​អី​ដែល​ត្រូវ​ពិបាកចិត្ត​ទេ នៅ​សម័យ​នេះ​ទៅ​ហើយ!​ រាល់​ថ្ងៃសប្បាយ​ចិត្តចង់​ងាប់​ មិន​ទៅ​គិត​ មិន​ទៅ​ខ្វល់​នឹង​​រឿង​ស្នេហា​នាំ​ឈឺក្បាល​អីទេ​៕

អត្ថបទគួរចាប់អារម្មណ៍