The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តួកុន​សិច​ បោះពុម្ព​សៀវភៅ​ទម្លាយ​ពី​សម្ព័ន្ធ​មេត្រី​នឹង​លោក ត្រាំ ខែ​ក្រោយ

តួកុន​សិច​ បោះពុម្ព​សៀវភៅ​ទម្លាយ​ពី​សម្ព័ន្ធ​មេត្រី​នឹង​លោក ត្រាំ ខែ​ក្រោយ

Content image - Phnom Penh Post
តារាសិច​នាង ស្តូមី ដានីញែលស៍​​ អាយុ ៣៩ ឆ្នាំ។ AFP

តួកុន​សិច​ បោះពុម្ព​សៀវភៅ​ទម្លាយ​ពី​សម្ព័ន្ធ​មេត្រី​នឹង​លោក ត្រាំ ខែ​ក្រោយ

ក្រុង​វ៉ាស៊ីនតោន: តារា​កុន​សិច ស្តូ​មី ដា​នី​ញែ​លស៍ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា នាង​នឹង​បោះពុម្ព​សៀវភៅ​ស្ដីពី​ជីវ​ប្រវត្ដិ​ដោយ​លម្អិត​អំពី​សម្ព័ន្ធ​ភាព​ផ្លូវ​ភេទ​ស៊ី​ជម្រៅ​ជាមួយ​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ខែ​តុលា។

អ្នកនាង ដា​នី​ញែ​លស៍ ដែល​បាន​និយាយថា ខ្លួន​បាន​ឡើង​គ្រែ​ជាមួយ​លោក ត្រាំ ក្នុង​ឆ្នាំ ២០០៦ ជា​វេលា ដែល​លោកស្រី ម៉េឡានី ភរិយា​លោក​ត្រាំ ផ្ដល់​កំណើត​កូន​ប្រុស​ឈ្មោះ បាររ៉ុន បាន​និយាយ​ថា នាង​នឹង​បរិយាយ​ខ្ទេចខ្ទី​អំពី​ទំនាក់​ទំនង​ដោយ​ការ​ចង​ក្រង​សៀវភៅ «លាត​ត្រដាង​ខ្ទេច» ឬ «Full Disclosure»។

អ្នកនាង ដា​នី​ញែ​លស៍ បាន​និយាយ​ក្នុង​កម្មវិធី «The View» នៃ​ទូរទស្សន៍ ABC ថា៖ «លោក​អ្នក​ប្រាកដ​ជា​មិន​គិត​ថា ខ្ញុំ​គួរ​តែ​លាក់​បាំង​នោះ​ទេ។ ខ្ញុំ​នឹង​សរសេរ​គ្រប់​យ៉ាង​ទាំង​អស់ ហើយ​អ្នក​អាន​អាច​គិតថា ខ្ញុំ​នឹង​លម្អិត​អំពី​អ្វី​ខ្លះ តែ​យ៉ាង​ហោច​ណាស់ វា​ជា​ការ​ពិត»។

អ្នកនាង ដា​នី​ញែ​លស៍ បាន​និយាយថា សៀវភៅ​ដែល​គ្រោង​ដាក់លក់​នៅ​ថ្ងៃទី ២ ខែ​តុលា នឹង​បន្ថែម​ចំណុច​លម្អិត​នានា​ដែល​ត្រូវ​បាន​កាត់​ចេញ​ពី​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ CBS ក្នុង​កម្មវិធី «60 Minutes» កាល​ពី​ដើម​ឆ្នាំ។

តួកុន​សិច​រូបនេះ បាន​បន្ដថា នាង​ខិតខំ​ចងក្រង​សៀវភៅ​ដែល​ឆ្លុះបញ្ចាំង​លម្អិត​អំពី​អាជីព​ក្នុង​ក្លិប​រាំ​ស្រាត និង​ឧស្សាហកម្ម​ភាពយន្ដ​សិច។

នាង​ត្រូវ​រង់ចាំ​រហូតដល់ កូនស្រី​នាង​ពេញវ័យ ទើប​នាង​អនុញ្ញាត​ឲ្យ​អាន​សៀវភៅ​នេះ​បាន៕

អត្ថបទគួរចាប់អារម្មណ៍