ក្រុងឡុងដ៍ៈ តួស្រីក្នុងរឿងហារីផតធឺ(Harry Potter)នាង អេម៉ាវ៉ត់សុន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហើយ! នេះបើតាមរូបថតក្នុងឈុតទទួលសញ្ញាបត្រកាលពីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៤កន្លងមក។
នៅក្នុងបទសម្ភាសជាមួយទស្សនាវដ្តី Elleនាងបាននិយាយថា៖ «មនុស្សជាច្រើនប្រាប់ខ្ញុំថាខ្ញុំមិនអាចរៀនចប់ពីសាលាដ៏ល្បី នេះទេ»។
តែតារាស្រីវ័យ២៤ឆ្នាំរូបនេះទីបំផុតបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យប្រោនក្នុងជំនាញអក្សរសាស្រ្តអង់គ្លេស បើទោះជានាងបានចំណាយពេលសិក្សា៥ឆ្នាំទើបបានបញ្ចប់ខណៈផ្តើម តាំងពីឆ្នាំ២០០៩មក៕