The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តើស្រា Chivas នៅលើ​តុ​អាហារ​​មង្គល​ការ​​មាន​ប្រវត្តិ​យ៉ាង​ណា?

តើស្រា Chivas នៅលើ​តុ​អាហារ​​មង្គល​ការ​​មាន​ប្រវត្តិ​យ៉ាង​ណា?

តើស្រា Chivas នៅលើ​តុ​អាហារ​​មង្គល​ការ​​មាន​ប្រវត្តិ​យ៉ាង​ណា?

140109_22a
តារាសម្ដែង សារ៉ាយ សក្ខណា និងស្វាមីក្រេបរសជាតិស្រា Chivas Regal

ភ្នំពេញ : ស្រា ស្កុតវីស្គី​គឺជា​ស្រា​មាន​ប្រវត្ដិ​រាប់​រយ​ឆ្នាំ​មក​ហើយ​តាម ប្រពៃណី​របស់​ប្រជាជន​ស្កុតឡែន។ ស្រា​ប្រភេទ​នេះ​មាន​ដើមកំណើត​មកពី​តំបន់​ជនបទ​ដ៏​ស្រស់​បំព្រង​មួយ នៃ​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​មួយ​នេះ។

បង្កើតឡើង ដោយ​ក្រុមហ៊ុន​ឈីវ៉ាស ប្រាដ័រស៍ (Chivas Brothers) ស្រា​ស្កុតវីស្គី​នេះ​បាន​បង្កើត​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ទូទាំង ពិភពលោក និង​ទទួល​បាន​នូវ​មេដាយ​រាល់​ឆ្នាំ។

នៅ​ឆ្នាំ​២០១៣​កន្លង​ទៅ ថ្មីៗ​នេះ ក្នុង​ការ​ប្រកួត​លំដាប់​ពិភពលោក​នៅ​ទីក្រុង​សាន់ ហ្វ្រាន់ស៊ីស្កូ ស្រា​ឈីវ៉ាស រីហ្គល​ប្រភេទ ១៨, ២១ និង​២៥​ឆ្នាំ​បាន​ឈ្នះ​មេដាយ​មាស​ស្ទួន​។

ក្រុមហ៊ុន​ឈីវ៉ាស ប្រាដ័រស៍ បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​១៨០១​ដោយ​បងប្អូន​ពីរ​នាក់​ឈ្មោះ ចន និង ជេមស៍ ឈីវ៉ាស មាន​ដើមកំណើត​នៅក្នុង​ហាង​លក់​គ្រឿងទេស​មួយ​នៅក្នុង​ទីក្រុង អាប៊ឺឌីន ភាគ​ខាង​ជើង​នៃ​ប្រទេស​ស្កុតឡែន។ បងប្អូន​ប្រុស​ទាំង​ពីរ​មាន​ភាព​ល្បីល្បាញ​ក្នុង​ការ​ផ្ដល់​នូវ​ទំនិញ ល្អ​បំផុត​នៅក្នុង​សម័យកាល​នោះ​។ ដោយ​ហេតុ​ហើយ​ពួកគេ​បាន​ទទួល​នូវ​ព្រះរាជសារ​ពី​ព្រះបរមរាជ​វាង ឲ្យ​ធ្វើការ​ផ្គត់ផ្គង់​ស្បៀង​ផ្សេងៗ​ដល់​ក្រុម​គ្រួសារ​រាជវង្ស​នៅ វិមាន​បាល់ម៉ូរ៉ល​។ ភាព​ស្និទ្ធស្នាល និង​ទំនាក់ទំនង​ជា​បាន​ធ្វើឲ្យ​ស្រា​ឈីវ៉ាស​ត្រូវ​បាន​ទទួល ស្គាល់​ពី​សាច់ញាតិ​រាជវង្សានុវង្ស​នៃ​ចក្រភព​អង់គ្លេស។

នៅ​ដើម សតវត្សរ៍​ទី​២០​ដោយ​មើល​ឃើញ​សក្ដានុពល​នៃ​ការ​ពង្រីក​ទីផ្សារ បងប្អូន​ឈីវ៉ាស​បាន​នាំ​ផលិតផល​ខ្លួន​ទៅ​លក់​ឲ្យ​ជនជាតិ​អាមេរិក​ដែល​កំពុង​កាក់កប​នឹង​អាជីវកម្ម​រ៉ែមាស។ ស្រា​ឈីវ៉ាស រីហ្គល ២៥​ឆ្នាំ​បាន​ក្លាយ​ជា​ស្រា​វីស្គី​លំដាប់​ខ្ពស់​ដ៏​ពេញនិយម​ក្នុង សង្គម​អភិជន​អាមេរិក។

ភាព​ជោគជ័យ​បាន​បន្ដ​ទៅ​ដើម​សតវត្សរ៍​ទី​២០ ទៀត ជា​ពិសេស​គឺ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២ បាន​បញ្ចប់​នៅពេល​ដែល​ជនជាតិ​អាមេរិក​កំពុង​រីករាយ​ជាមួយ​ទ្រព្យធន និង​ជីវិត​ដ៏​សម្បូរសប្បាយ​របស់​ពួកគេ។ ស្រា​រីហ្គល​១២​ឆ្នាំ​បាន​ក្លាយ​ជា​និមិត្ដរូប​នៃ​ភាព​រីកចម្រើន និង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅក្នុង​សម័យ​នោះ។

ក្រុមហ៊ុន​បាន​រីក លូតលាស់​យ៉ាង​ឆាប់​រហ័ស​ដោយសារ​ភាព​ជោគជ័យ​នេះ និង​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅក្នុង​ឧស្សាហកម្ម​ស្រា​វីស្គី តាំងពី​ពេល​នោះ​មក​ដោយ​មាន​អ្នក​ជំនាញ​លាយ​ស្រា​លោក ខូលីន ស្កុត និង​បាន​បង្កើត​នូវ​ស្រា​ឈីវ៉ាស រីហ្គល ១៨​ឆ្នាំ ប្រភេទ Old Gold Signature នៅក្នុង​ឆ្នាំ​១៩៩៧ តាមរយៈ​ការ​ផ្សំ​រវាង​ស្រា​ល្អ​បំផុត​ជាង​២០​ប្រភេទ សុទ្ធសឹង​ជា​ស្រា​វីស្គី​ដ៏​ចំណាស់​ដែល​ត្រូវ​បាន​យក​ចេញ​ពី​ឃ្លាំង ស្ដុក​ដ៏ធំ​ក្នុង​ប្រទេស​ស្កុតឡែន​ក្រោយពី​រក្សា​ទុក​អស់​យ៉ាង​តិច​១៨ ឆ្នាំ​ដើម្បី​បង្កើត​បាន​ជា​ស្រា​ថ្មី​មួយ​រសជាតិ​ប្លែក​ស្រទន់ ត្រូវ​នឹង​រសនិយម​មនុស្ស​ទូទៅ។

ពន្យល់​ពី​ភាព​ខុស​គ្នា​នៃ​ប្រភេទ​ស្រា ឈីវ៉ាស លោក បាន តារា ផ្នែក​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន​ស្រា​ឈីវ៉ាស​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ៖ «សម្រាប់​ស្រា​ឈីវ៉ាស​១៨​ឆ្នាំ​ខុស​គ្នា​ពី​ស្រា​ឈីវ៉ាស​១២​ឆ្នាំ ត្រង់​ថា ឈីវ៉ាស​១៨​ឆ្នាំ​មាន​រយៈពេល​ទុក​ហ្នឹង​យូរ​ជាង ហើយ​គុណភាព​វិញ​គឺ​រិត​តែ​ល្អ​ជាង ជាពិសេស​ក្លិន​របស់​វា​ឈ្ងុយ​ហើយ​មិន​សូវ​ឈួល រីឯ​ពណ៌​ស្រា​វិញ​គឺ​មាន​ពណ៌​ក្រហម​ដិត​ជាង​ឈីវ៉ាស​១២​ឆ្នាំ​»។

លោក បាន​បន្ថែម​ទៀត​ថា ក្នុង​ឆ្នាំ​ថ្មី​នេះ​ការ​ជាវ​ស្រា​ឈីវ៉ាស​១៨​ឆ្នាំ​ចំនួន​៦០​ដប ចំណុះ​៧៥​សង់ទីលីត្រ និង​ថែម​ជូន​ស្រា​ឈីវ៉ាស​១៨​ឆ្នាំ​ចំណុះ​៧៥​សង់ទីលីត្រ​ចំនួន​២ ដប អ្នក​ចាប់​ទឹកកក​ពី​ក្រុមហ៊ុន​សេរីមង្គល​១០​នាក់ សេវាកម្ម​អ្នក​ពិនិត្យ​មើល​ស្ទីកគ័រ​សុវត្ថិភាព​ស្រា​ពីរ​នាក់ ការ​ផ្តិត​រូប​ដាក់​ក្នុង​ស៊ុម​កូរ៉េ​ទំហំ​៩០​គុណ​នឹង​១២០​សង់ទីម៉ែត្រ ចំនួន​២​ផ្ទាំង និង​ការ​ផ្តិត​រូបថត​ឌីជីថល​១​ផ្ទាំង​ដាក់​លើ​ក្បាល​ដំណេក​ផង​ដែរ។ ជា​រៀងរាល់​ខែ​ក៏​មាន​ការ​ចាប់​ឆ្នោត​ស្វែងរក​អ្នក​ឈ្នះ​ចំនួន​២​គូ ដើម្បី​ទៅ​កម្សាន្ត​នៅ​ប្រទេស​សិង្ហបុរី​ចំនួន​២​យប់​៣​ថ្ងៃ​ផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍