The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តោះ! ទៅ​ទស្សនា​របាំ​សហសម័យ ៦​​ ទម្រង់​បញ្ចូល​គ្នា​ចុង​សប្តាហ៍​នេះ​




តោះ! ទៅ​ទស្សនា​របាំ​សហសម័យ ៦​​ ទម្រង់​បញ្ចូល​គ្នា​ចុង​សប្តាហ៍​នេះ​

Content image - Phnom Penh Post
ការ​​​សម្តែង​របាំ​ជន​ជាតិ​​កួយ​ នារដូវ​វប្បធម៌​​ឆ្នាំ​ ២០២០​ ក្នុង​បរិវេណសារមន្ទីរជាតិ​។ រូប​ថត អង្គការ CLA

តោះ! ទៅ​ទស្សនា​របាំ​សហសម័យ ៦​​ ទម្រង់​បញ្ចូល​គ្នា​ចុង​សប្តាហ៍​នេះ​

ភ្នំពេញ៖ ការ​សម្តែង​​បែប​​ចម្រុះ​​ជា​ការ​ច្របាច់​បញ្ចូល​​គ្នា​​នៃ​​​របាំ​​ទម្រង់​របាំ​​បុរាណ​​​​នានា ​រំលេច​​ចេញ​ជា​ការ​​សម្តែង​របាំ​សហសម័យ​ថ្មី​មួយ ដែល​អ្នក​ទាំង​​អស់​គ្នា​មិន​ទាន់​ធ្លាប់​​បាន​​ទស្សនា​ ដែល​មាន​ឈ្មោះ​ថា «ឫស​​គល់» ដំឡើង​ដោយ​លោក ង៉ែត រ៉ាឌី នឹង​សម្តែង​​នា​ល្ងាច​​​ថ្ងៃ​ទី ​១៨ ខែ ​តុលា​ ឆ្នាំ ​២០២០ នៅ​ក្នុង​​កម្មវិធី​រដូវ​​​​វប្បធម៌​លើក​​ទី​២​ រៀបចំ​ដោយ​អង្គការ​​សិល្បៈ​​ខ្មែរ​អមតៈ។​

បើ​តាម​ការ​រៀបចំ​ឲ្យ​ដឹង​ពី​លោក ង៉ែត រ៉ាឌី បាន​ឲ្យ​​ដឹង​​ពី​ទម្រង់​របាំ​សហសម័យ​ ដែល​គ្រោង​នឹង​សម្តែង​នៅ​​ថ្ងៃ​អាទិត្យ​ទី​ ​១៨ ខែ តុលា ឆ្នាំ ​២០២០ នៅ​ឆាក​​សម្តែង​សិល្បៈ​របស់​អង្គការ​​​សិល្បៈ​ខ្មែរ​អមតៈ​ថា៖ «​​របាំ​សហសម័យ​​ដែល​យើង​ហៅ​ថា «​ឫស​គល់» និយាយ​ពី​រឿងរ៉ាវ​នៃ​សិល្បករ​ទាំង ៦ នាក់ និង​ជា​ទម្រង់​សិល្បៈ​​បុរាណ​រៀងៗ​ខ្លួន​របស់​ពួក​គេ​រួម​មាន​ដូចជា​របាំ​ក្បាច់​បុរាណ ប្រពៃណី​ល្ខោន​ខោល ​យីកេ ល្ខោន​​បាសាក់ ​និង​សម្តែង​សៀក។ សិល្បករ​យើង​​​បាន​ប្រើប្រាស់​ជា​​ឫសគល់​នេះ ​​ជា​គ្រឹះ​​ដើម្បី​អភិវឌ្ឍ​​ទម្រង់​សហសម័យ ​​ដែល​អាច​​​ឲ្យ​​យើង​បង្ហាញ​ពី​ភាព​ជា​ខ្លួន​ឯង​​​តាមរយៈ​គំនិត និង​អារម្មណ៍​ពួក​គេ​នីមួយៗ​។ ស្នាដៃ​នេះ​​ នឹង​នាំ​យក​មក​សម្តែង​នៅ​ក្នុង​កម្មវិធី​រដូវ​​វប្បធម៌ ដើម្បី​​បង្ហាញ​អត្តសញ្ញាណ​ «ពួក​យើង និង​​​ឬ​ពួក​​យើង»។​

Content image - Phnom Penh Post
ក្រុម​របាំ​សហសម័យ​ដឹកនាំដោយ ង៉ែត រ៉ាឌី នឹងសម្តែង ចុងសប្តាហ៍នេះ​ក្នុង​កម្មវិធី​​រដូវវប្បធម៌។ សហ​ការី

ទម្រង់​របាំ​ថ្មី​ឈ្មោះ​ «ឫស​គល់» អភិវឌ្ឍ​ជា​ទម្រង់​សហសម័យ​អាច​បង្ហាញ​​​ពី​ភាព​​ជា​​ខ្លួន​​​​​ឯង​តាមរយៈ​​គំនិត​ និង​អារម្មណ៍​​​ពួក​​​គេ គឺ​មាន​​លោក ង៉ែត រ៉ាឌី ​ជា​​​​អ្នក​​ដំឡើង និង​​ដឹកនាំ​​សម្ដែង​នោះ ​​​បាន​បន្ត​ថា​៖ «​ដោយសារ​​សិល្បករ​មាន​​​បទពិសោធ​ច្រើន​ក្នុង​វិស័យ​នេះ​ យើង​​គ្រោង​​​ហាត់​សម និង​បាន​អភិវឌ្ឍ​ជា​​​​របាំ​​​នេះ​​ ប្រហែល​​​ ១-​២ ​ខែ​»។

របាំ​​សហសម័យ​ថ្មី​មួយ​ ដែល​អ្នក​​​​ទាំង​អស់​គ្នា​មិន​ធ្លាប់​​បាន​ទស្សនា ​អាច​ចូលរួម​ទស្សនា​ដោយ​​ការ​ជាវ​​​សំបុត្រ​​សម្រាប់​​សិស្ស​ និស្សិត និង​សាធារណជន​ទាំង​ថ្ងៃ​សម្តែង​សាកល្បង និង​សម្តែង​ពេញ​នៃ​កម្មវិធី​​រដូវ​វប្បធម៌​។ ការ​សម្តែង​សាកល្បង​សំបុត្រ​ ១ តម្លៃ ​៦ ០០០ រៀល ​សម្តែង​នៅ​រសៀល​ថ្ងៃទី ​១៧ ខែ ​តុលា ​​ឆ្នាំ ​២០២០ នៅ​ម៉ោង​ ៣ ទៅ​ដល់​ម៉ោង ៤ ​​រសៀល។ ចំណែក​ឯ​ការ​សម្តែង​ពេញ​នៅ​ថ្ងៃទី ​១៨ ខែ ​តុលា ឆ្នាំ ​២០២០ នៅ​ម៉ោង ៦ កន្លះ​ ទៅ​ដល់​​​ម៉ោង ៧ កន្លះ​យប់​​​ សំបុត្រ ​១ តម្លៃ ​១៥ ០០០​ រៀល សម្រាប់​​សាធារណជន និង​​សិស្ស និស្សិត សំបុត្រ ​១​ តម្លៃ ១២ ០០០ រៀល៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។