ក្រុងប៉ារីស: ស្ដេកតៅស៊ូ សាច់ក្រកបន្លែ និងផលិតផលពីបន្លែដទៃទៀត ដែលប្រើជំនួសសាច់ ត្រូវបានរិះគន់ដោយក្រុមតំណាងរាស្ដ្របារាំង ដែលកាលពីថ្ងៃព្រហស្បតិ៍ បានឯកភាពហាមប្រាមលក់ដូរ ចំពោះបញ្ហាយល់ច្រឡំដល់អ្នកទទួលទាន។
ស្ថិតក្រោមវិធានការដែលស្នើឡើងដោយតំណាងរាស្ដ្រម្នាក់ ក្រុមហ៊ុនផលិតចំណីអាហារនឹងលែងមានសិទ្ធិប្រើឈ្មោះ «ស្ដេក» «សាច់បន្ទះ» «សាច់ ៣ ជាន់» «សាច់ក្រក» ឬផលិតផលពីសាច់សត្វដទៃទៀត លើផលិតផលដែលមិនជាប់ពាក់ព័ន្ធនឹងសាច់សត្វតទៅទៀតហើយ។
បញ្ញត្ដិ ដែលត្រូវបានធ្វើវិសោធនកម្មចំពោះវិស័យកសិកម្ម ក៏នឹងមានឥទ្ធិពលដល់ក្រុមទទួលទានបួស ឬផលិតផលបន្លែប្រើស្លាកយីហោជំនួសទឹកដោះគោផងដែរ។
ជនទាំងឡាយណាដែលមិនអនុវត្ដតាមបទបញ្ញត្ដិនេះនឹងត្រូវជាប់ពិន័យជាប្រាក់រហូតដល់ ៣០ ម៉ឺនអឺរូ (៣៧ ម៉ឺនដុល្លារ)៕ AFP/HR