The Phnom Penh Post Search

Search form

ថៃ​កាន់​ពុទ្ធសាសនា តែ​ម្ហូបម្ហា​ទេសចរណ៍​រត់​រក​មាស​ពី​មូស្លីម

Content image - Phnom Penh Post
កូន​ក្រមុំ​ពាក់​​ស្បៃប៉ាក់​រុំ​ក្បាល ក្នុងពិធីរៀបមង្គលការ​នៅ​សណ្ឋាគារ​​ប្រណិប័តន៍​​ច្បាប់​អ៊ិស្លាម​​។ AFP

ថៃ​កាន់​ពុទ្ធសាសនា តែ​ម្ហូបម្ហា​ទេសចរណ៍​រត់​រក​មាស​ពី​មូស្លីម

ក្រុងបាងកក: ស្ថិតក្នុង​សាល​សណ្ឋាគារ​ដ៏​ប្រណីត កូន​ក​ម្លោះ​ញញឹម​ទទួល​អនាគត​ភរិយា​គ្រង​រ៉ូប​ពណ៌​ស​យ៉ាង​ស្រស់​ស្អាត​ភ្ជាប់​ជាមួយ​កន្សែង​ប៉ាក់​រុំ​ក្បាល​ផង​ដែរ។

តាំងពី​សណ្ឋាគារ​ដែលមាន​អាង​ហែល​ទឹក​ដាច់ដោយឡែក​រហូតដល់​ចា​ហ៊ួ​យ​ផលិត​ពី​សារាយ​សមុទ្រ ជំនួស​ឲ្យ​ឆ្អឹង​ជ្រូក ប្រទេស​ថៃ​ប្រកាន់​ព្រះពុទ្ធ​សាសនា កំពុង​តាម​ប្រមាញ់​យក​វិញ្ញា​បនបត្រ​ហាឡាល់ មាស ខណៈ​ខ្លួន​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​មូស្លីម​យ៉ាង​ពេញ​ទំហឹង។

ថៃ​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​អ្នក​និយម​សំដិល​ថ្ងៃ ជប់លៀង ផឹកស៊ី និង​កាម​តម្រេក ដែល​បាន​ក្លាយជា​ឆ្នេរ​ត្រូពិក​ដ៏​មាន​ប្រជាប្រិយ​ភាព​ក្នុង​ពិភពលោក។

Content image - Phnom Penh Post
បុគ្គលិក និង​ការ​រៀបចំ​នំនែក ម្ហូបអាហារ​​បែប​ហាឡាល់។ AFP

លោក សាន់​យ៉ា សែន​ប៊ុន ជា​នាយក​គ្រប់គ្រង​ទូទៅ​នៅ​សណ្ឋាគារ ជា​គោលដៅ​ជំនួញ​កំពុង​រីក​ចម្រើន​មួយ​ដែល​ផ្ដល់​សេវាកម្ម​ដល់​ភ្ញៀវ​អ៊ិស្លាម បាន​និយាយ​ថា៖ «គួរ​កត់​សម្គាល់ មាន​ប្រជាជន​មូស្លីម​ប្រមាណ ១,៥ ពាន់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។ ខ្ញុំ​គិត​ថា នេះ​ជាទី​ផ្សារ​ដ៏ល្អ​បំផុត»។

ពិធី​រៀប​អាពាហ៍ពិពាហ៍​រាប់សិប​កម្មវិធី ត្រូវបាន​រៀបចំឡើង​នៅ​សណ្ឋាគារ Al Meroz ហា​ឡា​ល់ ១០០ ភាគរយ​ដំបូង​បំផុត​នៅ​ក្រុង​បាងកក។

ទីនេះ​គ្មាន​គ្រឿង​ស្រវឹង​លក់ដូរ ខណៈ​អាង​ហែល​ទឹក​ជាន់​ដំបូល និង​បន្ទប់​ហាត់ប្រាណ មាន​ពេល​វេលា​បែង​ចែក​ច្បាស់​លាស់​សម្រាប់​បុរស និង​ស្ដ្រី​អាច​ប្រើប្រាស់​ទីតាំង​ទាំង​នេះ​បាន​ដាច់​ដោយ​ឡែក។

អ្វីៗទាំងអស់​នៅ​សណ្ឋាគារ ត្រូវបាន​ត្រួតពិនិត្យ​ដោយ​អនុ​ឡោម​ទៅតាម​ក្បួនខ្នាត​មូស្លីម ចាប់​តាំង​ពី​កម្រាល​ពូក​ត្រូវ​បោក​សម្អាត​ទៅ​តាម​ក្រឹត្យ​ក្រម រហូត​ដល់​គ្រឿង​សម្អិត​សម្អាង​ខ្លួន ត្រូវ​តែ​គ្មាន​ជាតិ​អាកុល ឬ​ខ្លាញ់​សត្វ។

Content image - Phnom Penh Post
សូម្បីការ​ផលិត​អាហារជា​ច្រើន​ក៏មាន​សញ្ញា​ហាឡាល់។ AFP

លោក សាន់​យ៉ា ដែលជា​មូស្លីម បាន​និយាយថា នៅ​សណ្ឋាគារ ភ្ញៀវ​មាន​អារម្មណ៍​ស្ងប់​សុខ ទាំង​មិន​ចាំ​បាច់​ងឿង​ឆ្ងល់​ថា «តើ​ខ្ញុំ​អាច​ទទួល​ទាន​ម្ហូប​នេះ​បាន​ឬ​អត់?»។

ប៉ុន្ដែ​មិន​ត្រឹមតែ​វិស័យ​ទេសចរណ៍​ទេ ដែល​ថៃ​បាន​សម្រួល​ដល់ទី​ផ្សា​រមូ​ស្លី​ម សូម្បីតែ​ផ្នែក​ផ្គត់ផ្គង់​ម្ហូបអាហារ ក៏​ប្រទេស​នេះ​កំពុង​បន្ថែម​នូវ​វិញ្ញាបនបត្រ​ហាឡាល់​ផង​ដែរ។ រយៈពេល​ដូចគ្នា ចំនួន​ផលិតផល​ទទួល​វិញ្ញាបនបត្រ​ហាឡាល់ ផលិត​ក្នុង​ប្រទេស​ថៃ បាន​កើន​ពី ១ ម៉ឺន ដល់ ១៦ ម៉ឺន​ច្បាប់។

រដ្ឋាភិបាល​ថៃ​ប៉ាន់ប្រមាណ​ថា ឧស្សាហកម្ម​អាហារ​ហាឡាល់ មានតម្លៃ​ជា​ទឹកប្រាក់ ៦ ពាន់​លាន​ដុល្លារ​ក្នុង ១ ឆ្នាំ​រួច​ទៅ​ហើយ៕

អត្ថបទគួរចាប់អារម្មណ៍