ក្រុងឡូសអេនជឺលេសៈ កាលថ្ងៃទី២៧ ខែមករា បណ្តាញសារព័ត៌មានប្រកាសថា គណនីទំនាក់ទំនងសង្គមរបស់តារាចម្រៀងស្រីអាមេរិក ថៃល័រ ស្វ៊ីហ្វ មានគេចូលលួចលេខកូដសម្ងាត់ និងបានគំរាមទារប្រាក់តាមប្រព័ន្ធ bitcoins ជាថ្នូរនឹងការទម្លាយអាថ៌កំបាំងរូបថតអាក្រាត។
តែ ថៃល័រ ថា នាងគ្មានរូបអាក្រាតឡើយ និងផ្តាំទៅអ្នកគំរាមនោះថា កុំមកចង់លេងសើចជាមួយនាងអី។ ដំណឹងនេះមានអ្នកតាមដានមើលចំនួនជាង ៥០ លាននាក់ឯណោះ។
វាជាប្លុកឈ្មោះ Lizard Squad ទំនងជាបណ្តាញមួយមានក្រុមអ៊ីនធឺណិតរបស់កូរ៉េខាងជើង ដែលធ្លាប់គំរាមទម្លាយរឿងអាស្រូវរបស់ក្រុមហ៊ុន Sony កន្លងមកនោះ៕ PR