The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ទស្សនាវដ្ដី​ជប៉ុន​ សុំទោស​ចំពោះ​អត្ថបទ​បុរសៗ ​ងាយ​រក​ដៃគូ​រួមភេទ​ជា​និស្សិត​ស្រី

ទស្សនាវដ្ដី​ជប៉ុន​ សុំទោស​ចំពោះ​អត្ថបទ​បុរសៗ ​ងាយ​រក​ដៃគូ​រួមភេទ​ជា​និស្សិត​ស្រី

Content image - Phnom Penh Post
បុរស​ជប៉ុន​ឈរ​មើល​កន្លែង​ដាក់​តាំង​កាសែត និង​ទស្សនាវដ្តី​នៅ​ប្រទេស​ជប៉ុន​។

ទស្សនាវដ្ដី​ជប៉ុន​ សុំទោស​ចំពោះ​អត្ថបទ​បុរសៗ ​ងាយ​រក​ដៃគូ​រួមភេទ​ជា​និស្សិត​ស្រី

ក្រុងតូក្យូ: ទស្សនាវដ្ដី​ជប៉ុន​មួយ​បាន​ធ្វើការ​សុំទោស​កាលពី​ថ្ងៃ​អង្គារ​ចំពោះ​សំណេរ​អត្ថបទ​រៀបរាប់​ឈ្មោះ​សាកលវិទ្យាល័យ​ស្ដ្រី​ស្ដីពី​ចំណាត់ថ្នាក់​ងាយស្រួល​ក្នុង​ការចែចង់​និស្សិត​ស្រី​ទៅ​រួមភេទ​ក្នុង​ពិធី​ជប់លៀង​។

តារាង​ឈ្មោះ​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប្រចាំ​សប្ដាហ៍ «Spa!» កាលពី​ថ្ងៃទី​ ២៥ ខែ​ធ្នូ និង​បង្ក​កំហឹង​ពុះកញ្ជ្រោល​រហូត​ដល់​មាន​ស្ដ្រី​ម្នាក់​បើក​យុទ្ធនាការ​ទាមទារ​ការ​សុំទោស និង​ផ្អាក​ការលក់​ទស្សនាវដ្ដី​លេខ​នោះ​ថែមទៀត​។

ញត្ដិ​របស់​នាង​លើ​វិបដាយ the change.org បាន​ចោទប្រកាន់​លើ​អត្ថបទ «​ស្ដ្រី​ត្រេកត្រអាល​ដ៏​អាប់ឱន និង​មិន​គោរព​ប្រពៃណី​» និង​បាន​កៀរគរ​ការគាំទ្រ​ជាង ២៨ ០០០ នាក់​កាលពី​ថ្ងៃ​អង្គារ​ដើម​ខែ​មករា​នេះ​។

ទស្សនាវដ្ដី​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែល​ AFP ​ទទួល​បាន​ថា​៖ «​យើង​សុំ​អភ័យទោស​ចំពោះ​ការប្រើប្រាស់​ភាសា​អសុរោះ​អំពី​លទ្ធភាព​ងាយស្រួល​ក្នុង​ការចែចង់​នារី និង​បង្កើត​តារាង​ឈ្មោះ​សាកលវិទ្យាល័យ ដោយ​ប្រើ​ឈ្មោះ​ពិតៗ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​មិត្ដ​អ្នកអាន​»​។

អត្ថបទ​រៀបរាប់​អំពី​ទម្លាប់​ដែល​ទស្សនាវដ្ដី​ហៅថា «​ហ្គីយ៉ារ៉ាណូមិ​» ឬ​ពិធីជប់លៀង​ដែល​អ្នកចូលរួម​ជា​បុរស​ត្រូវ​ចេញ​ប្រាក់​ឲ្យ​នារីៗ​បាន​ចូលរួម​។ សេចក្ដី​ថ្លែងការណ៍​បាន​បន្ដ​ថា ពិធីជប់លៀង​នេះ​ពេញនិយម​ក្នុង​ចំណោម​និស្សិត​ស្រី​សាកលវិទ្យាល័យ និង​បាន​សម្ភាស​អ្នក​ផលិត​កម្មវិធី​ទូរស័ព្ទ​ដើម្បី​ជួយ​ឲ្យ​បុរស និង​នារី​ស្វែងរក​ដៃគូ​ដ៏ស័ក្ដិសម​រៀងៗ​ខ្លួន​។

សេចក្ដី​ថ្លែងការណ៍​ពី​ទស្សនាវដ្ដី​ដដែល​បាន​បន្ដ​ទៀត​ថា​៖ «​នៅលើ​អត្ថបទ​ដែល​ទាក់ទង​នឹង​សិច យើង​នឹង​ធ្វើតាម​លទ្ធភាព​ដោយ​សំអាង​លើ​ការ​ស្ដាប់​ប្រភព​មតិ​ខុសៗ​គ្នា​»​។

មិន​មាន​ការបញ្ជាក់​ថា​ទស្សនាវដ្ដី​លេខ​នោះ​ត្រូវ​បាន​ដាក់​ចេញ​ពី​ធ្នើរ​លក់​ឡើយ​៕ HR

អត្ថបទគួរចាប់អារម្មណ៍