The Phnom Penh Post Search

Search form

ទាយាទ​សេដ្ឋី​ថ្នាំ​ជក់​បង្ហោះ​វីដេអូ​ ជប់លៀង​ត្រេកត្រអាល​ចុង​ក្រោយ​ លេងសុទ្ធ​តែ​ស៊ូស៊ី​ លើ​នារី​អាក្រាត​ និងរាំ​ស្រាត​​លើ​រថយន្ដថ្លៃ​ៗ​

Content image - Phnom Penh Post

ទាយាទ​សេដ្ឋី​ថ្នាំ​ជក់​បង្ហោះ​វីដេអូ​ ជប់លៀង​ត្រេកត្រអាល​ចុង​ក្រោយ​ លេងសុទ្ធ​តែ​ស៊ូស៊ី​ លើ​នារី​អាក្រាត​ និងរាំ​ស្រាត​​លើ​រថយន្ដថ្លៃ​ៗ​

ក្រុង​​ស៊ីដនី​ : ទាយាទ​សេដ្ឋី​ថ្នាំ​ជក់​រហស្សនាម Candyman ដែល​និយម​បង្កើត​បរិយាកាស​ជប់​លៀង​រោល​រាល បាន​បង្ហាញ​នូវ​វីដេអូ​ឃ្លីប​ថ្មី​។ បុរស​ៗ ទទួល​ទាន​ស៊ូស៊ី​ លើ​រាងកាយ​របស់​នារី និង​អ្នក​របាំ​គ្រង​ឈុត​ប៊ីគីនី ថើប​គ្នា​នៅ​ក្នុង​អាង​​ទឹក​។

ពាក្យ​ចចាម​អារាម​ បាន​និយាយ​ថា ពិធី​ជប់​លៀង​ដ៏​ហ៊ឺហារ​នៅភូមិ​គ្រឹះ​​ Candy Shop របស់​ទាយាទ Travers Beynon ទាក់ទង​នឹង​ការរាំ​ស្រាតការ​សម្ដែង​សិច និង​រាំ​រែក​ផឹក​ស្រវឹង។

កម្មពិធី​ជប់​លៀង​ចុង​ក្រោយ​បំផុត​នេះនារី​ៗ​ អត់​សូវ​មាន​សម្លៀក​បំពាក់ តែ​បុរស​ៗ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ដែល​រាង​បិត​បាំង​បន្ដិច​ បាន​លេង​សម្លៀក​បំពាក់​ត្លុក និង​ខ្មោច​ជញ្ជក់​ឈាម​។

បុរសទ្រព្យស្ដុក​អូស្ត្រាលី​​រូប​នេះ ជា​ទាយាទ​ក្រុមហ៊ុន​ថ្នាំ​ជក់​ និង​ជា​តារា​បាល់​ទាត់​បរាជ័យមាន​បំណង​រៀបចំ​ពិធី​ជប់លៀង​ល្អ​បំផុត​ក្នុង​លោក​។

រូប​ភាព​វីដេអូ​ភាគច្រើន​ដែល​លោក​បាន​បង្ហោះ​ រមែង​បង្ហាញ​ពី​នារី​ម៉ូដែល​អាក្រាត ឬ​ស្ទើរ​អាក្រាត​ រាំ​គ្រវីគូទ​ដាក់​មុខ​កាមេរ៉ា​។

រូបភាព​វីដេអូ​ចាប់​ផ្ដើម​ពី​ទេសភាព​លើ​អាកាស​ដែល​បង្ហាញ​ពី​អគារ​ភូមិ​គ្រឹះ​លើ​ឆ្នេរ​មាស ​ប្រទេស​អូស្ដ្រាលី រួច​កាមេរ៉ា​ចាប់​យក​រូប​ភាព​នារី​គ្រង​ឈុត​ប៊ីគីនី​រាំ​គ្រវី​គូទ​នៅ​ជុំវិញ​អាង​ហែល​ទឹក។

Content image - Phnom Penh Post

ទាយាទ​រូប​នេះ ពិត​ជា​ចូល​ចិត្ដ​នារី​អាក្រាត​កាយ​ណាស់ ដែល​សូម្បីតែ​ក្រុម​ឌីជេ​ក៏​អត់​ពាក់​អាវ​។ ពិធី​ជប់លៀង​​សិច​ត្រេកត្រអាល​ ​តម្លៃ​ជិត ៥០ ម៉ឺន​ដុល្លារ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ភូមិគ្រឹះ​តំបន់​ ហេឡេនស្វាល់ លើ​ឆ្នេរ​មាស​។

កើត​​ក្នុង​ឆ្នាំ ១៩៧២ តារា​បណ្ដាញ​សង្គម Beynon ជា​ទាយាទ​អធិរាជ​ថ្នាំ​ជក់ FreeChoice ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឪពុក​ម្ដាយ​លោក​។ ជា​តារា​បាល់​ទាត់​បរាជ័យតារា​បង់​កេរ្ដិ៍​រូប​នេះ បាន​ក្លាយ​ជា​ម៉ូដែល​ហ្វាសសិន​ដ៏​ជោគ​ជ័យ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ៩០​។

ដោយ​ទទួល​រហ្សសនាម​ជា «Candyman» លោក Beynon​ បង្ហោះ​រូប​ភាព​ដ៏​ហ៊ីហា​លើ​អុីនស្ដាក្រាម​ ដែល​លោក​មាន​អ្នក​គាំទ្រ ៦៤ ម៉ឺន​នាក់​៕ HR

ប្រភព www.mirror.co.uk

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍