The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទីតាំង​ថត​ភាពយន្ដ​​ «ប៉ារ៉ាស៊ីត» ឈ្នះ​ពាន​អូស្ការ​ទាក់ទាញ​ភ្ញៀវ​ច្រើន​សន្ធឹក​

ទីតាំង​ថត​ភាពយន្ដ​​ «ប៉ារ៉ាស៊ីត» ឈ្នះ​ពាន​អូស្ការ​ទាក់ទាញ​ភ្ញៀវ​ច្រើន​សន្ធឹក​

Content image - Phnom Penh Post
​អតិថិជន​នាំ​គ្នា​ទៅ​ទិញ​ភីហ្សា​ក្នុង​ហាង​ដែល​មាន​ក្នុង​ឈុត​រឿង ប៉ារ៉ាស៊ីត​។ រូបថត AFP

ទីតាំង​ថត​ភាពយន្ដ​​ «ប៉ារ៉ាស៊ីត» ឈ្នះ​ពាន​អូស្ការ​ទាក់ទាញ​ភ្ញៀវ​ច្រើន​សន្ធឹក​

ក្រុង​សេអ៊ូល៖ ទីតាំង​ថត​​ភាពយន្ដ​ឈ្នះ​ពាន​អូស្ការ​របស់​កូរ៉េ​ខាង​ត្បុង «​ប៉ារ៉ាស៊ីត​» បាន​បង្កើន​អតិថិជន​ច្រើន​សន្ធឹក​តាំង​ពី​ទទួល​ពាន​អូស្ការ​ដោយ​ហាង​ភីហ្សា​បាន​កើន​ការ​លក់​របស់​ខ្លួន​ទ្វេ​ដង​។

ភាពយន្ដ​បែប​រន្ធត់​ព្រឺព្រួច​ដែល​​រិះគន់​អំពី​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​ បាន​ឈ្នះ​ពាន​អូស្ការ​ចំនួន ៤ រួម​ទាំង​រូបភាព​ល្អ​ដាច់​គេ ជា​ភាពយន្ដ​មិនមែន​និយាយ​ភាសា​អង់គ្លេស​ដំបូង ​ឈ្នះ​ពាន​កំពូល​តាំង​ពី​ពាន​​រង្វាន់ the Academy Awards ​ផ្ដើម​បង្កើត​ក្នុង​ឆ្នាំ ​១៩២៩​។

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​មាន​ការ​រីករាយ​ចំពោះ​ភាព​ជោគជ័យ​នេះ​ ដោយ​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ទៅ​ចាយ​លុយ​​​តាម​គោលដៅ​​ថត​រឿង​នេះ​​​ផង​ដែរ​។

អ្នកស្រី អឿម ហាងគី អាយុ ៦៥ ឆ្នាំ ម្ចាស់​ហាង​ភីហ្សា Sky Pizza នៅ​ភាគ​ខាង​ត្បូង​ក្រុង​សេអ៊ូល ​​ជា​ភោជនីយដ្ឋាន​ មាន​ ១០ កៅអី​ និង​សម្រាប់​លក់​ខ្ចប់​ ជា​ទី​ដែល​ក្រុម​គ្រួសារ​ គីម ដ៏​ក្រីក្រ​រៀបចំ​ផែនការ​ចូល​ជា​សមាជិក​គ្រួសារ​ ផាក ដ៏​មាន​ទ្រព្យ​ធន​និយាយ​ថា​៖ «​ការ​លក់​បាន​កើន​ឡើង​ទ្វេ​ដង​។ ម្សិលមិញ​ម៉ាស៊ីន​ផលិត​ភីហ្សា​បាន​ខូច​ដោយសារ​ទទួល​ការ​កុម្ម៉ង់​ច្រើន​ពេក​»។

Content image - Phnom Penh Post
គ្រប់​ទីកន្លែងនៃឈុត​រឿង ប៉ារ៉ាស៊ីត រួមទាំង​ផ្លូវ​ក្រោម​ដី​បានទាក់ទាញចិត្ដ​ភ្ញៀវ​។ រូបថត AFP

អ្នកស្រី​​ថា៖ «​​​ពិត​ជា​វិសេស ក្ដុកក្កួល និង​កក់ក្ដៅ​​ពេល​ពួក​គេ​បាន​ឈ្នះ​ពាន​រង្វាន់​នេះ​»។

អតិថិជន​ឈ្មោះ ហ្គូ ជីនឃ្យូ អាយុ ៣៧ ឆ្នាំ បាន​និយាយ​ថា ការ​ចូល​ហាង​លក់​ភីហ្សា​នេះ​ធ្វើ​ឲ្យ​លោក​មាន​មោទនភាព​ក្នុង​នាម​ជា​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ម្នាក់​។ លោក​បាន​និយាយ​ថា​៖ ​ខ្ញុំ​ធ្លាប់​តែ​ចូល​ហាង​ភីហ្សា​ល្បីៗ​​​កាល​ពេល​មុន ដូច្នេះ មក​ហាង​ធម្មតា​ដែល​ស្ថិត​ក្នុង​ឈុត​ឆាក​ភាពយន្ដ​ល្បី​បែប​នេះ​ពិត​ជា​អស្ចារ្យ​មែន​ទែន​»។

រដ្ឋបាល​ក្រុង​សេអ៊ូល​ពិចារណា​​យក​ទីតាំង​ល្បីៗ​ចំនួន ៤ ដែល​រំលេច​ទិដ្ឋភាព​ក្នុង​ភាពយន្ដ​ «​ប៉ារ៉ាស៊ីត​» ​លើ​ទំព័រ​វេបសាយ​ទេសចរណ៍​របស់​ខ្លួន​។ នៅ​ផ្សារ​ទំនើប​ Pig Rice Supermarket ភាគ​ខាង​លិច​ក្រុង​សេអ៊ូល​ ជា​អ្នក​ម្ដាយ និង​ហាង​លក់​គ្រឿង​ទេស​ ជា​ទី​ដែល​កូន​ប្រុស​​​ត្រកូល​ គីម ផឹក​ពេល​ទទួល​បាន​ការ​បង្រៀន​ពី​កូន​ស្រី​​​ត្រកូល ផាក ​​ម្ចាស់ហាង​ គីម យុង ស៊ុន ​​និយាយ​ថា​៖ «ខ្ញុំ​ពិត​ជា​រីករាយ​​ និង​អរគុណ​ចំពោះ​ការថត​ភាពយន្ដ​​​អស្ចារ្យ​​នេះ​ និង​ធ្វើ​ឲ្យ​ខ្ញុំ​ល្បី​»។

ប៉ុន្ដែ​មិន​សុទ្ធ​តែ​មនុស្ស​ទាំង​អស់​មាន​ការ​សាទរ​ទេ​ អ្នកស្រី គីម ដែល​​​បើក​ហាង​​ ៣៥ ឆ្នាំ ​បន្ថែម​ថា​៖ «​ពលរដ្ឋ​ខ្លះ​មាន​ក្ដី​បារម្ភ​ថា តំបន់​នេះ​នឹង​មិន​ត្រូវ​បាន​អភិវឌ្ឍ​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍