ក្រុង​ញូវយ៉ក​: និយាយ​ពី​ពណ៌​សម្បុរ​ដែល​លោក​អ្នក​ចូលរួម​។ Bluebelle តម្លៃ ៥,៧៥ ដុល្លារ នៅ​ភោជនីយដ្ឋាន​ថៃ​ Kay’s Boutique Cafe ក្នុង​ក្រុង​ញូវយ៉ក ជា​ភេសជ្ជៈ​ពណ៌​ខៀវ​ខ្ចី​ផ្សំ​ឡើង​ពី​ទឹក​ដូង តែ​ផ្កា​កណ្ដឹង​ខៀវ​។

ប៉ុន្ដែ​វាកាន់​តែ​អស្ចារ្យ​ពេល​អ្នក​បន្ថែម​ទឹក​ក្រូច​ឆ្មា​ចូល​។ ភេសជ្ជៈ​នេះ​បាន​ប្រែ​ពណ៌​ពី​សម្បុរ​ខៀវ​ទៅ​ជា​ពណ៌​ស្វាយ​ ដែល​ជា​ប្រតិកម្ម​គីមី​រវាង​ទឹក​ក្រូច​ឆ្មា និង​ស្លឹក​ផ្កា​តែ​។

មេចុងភៅ និង​ជា​ម្ចាស់​ហាង​ Pavitra Kobkulsuwan ដែល​បាន​បើក​ភោជនីយដ្ឋាន​លើ​វិថី 240 Mulberry St កាល​ពី​ខែ​ថ្ងៃទី​៣០ ខែ​មិថុនា បាន​ជ្រើស​រើស​ផ្កា​តែ​ដោយសារ​ដើម​វល្លិ៍​កណ្ដឹង​ខៀវ​ពិត​ជា​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស​ថៃ​។

អ្នកស្រី​ Kobkulsuwan អ្នក​មក​ពី​ក្រុង​បាងកក​ បាន​ប្រាប់ The Post ថា​៖ «​វា​បាន​កកើត​ឡើង​ដោយ​ការ​ផ្សំ​គ្រឿង​ចៃដន្យ​ប៉ុណ្ណោះ​»។ អ្នកស្រី ពិត​ជា​ចូលចិត្ដ​នូវ​ប្រតិកម្ម​បែប​ធម្មជាតិ​នេះ​ណាស់​៕ HR

ប្រភព៖ nypost.com