ក្រុងឡូសអេនជឺលេសៈ ថ្មីៗនេះពាក្យចចាមអារ៉ាមថា ប៊ីយុនសេ មានកូនទី២នៅតែបន្តឥតស្រាកស្រាន្ត។ បើតាមប្រភពអ៊ីនស្តាក្រាមដែលបានបង្ហោះរូបថតនាងកប់ខ្លួននៅពំនូកដីខ្សាច់កាលពីថ្ងៃទី១១ ខែមករាកន្លងមកនោះ គឺមានសភាពជាស្រ្តីមានគភ៌ឲ្យច្បាស់ក្រឡែតត្រង់នាងធ្វើសញ្ញាខ្សាច់ប៉ោងនៅពោះ។
ប៉ុន្ដែវានៅតែអាថ៌កំបាំងដោយសារគេមិនបានឃើញនាងសរសេរសារអ្វីពីក្រោមរូបថតទេ។ ចំណែកក្រុមអ្នកគាំទ្រនាងភាគច្រើននៅតែមានការងឿងឆ្ងល់ពីរឿងពោះដ៏ធំរបស់នាងដដែល។ មានអ្នកខ្លះបានសរសេរថា សង្ឃឹមថា ប៊្លូ អាយវី (កូនទី១) អាចនឹងមានប្អូនប្រុស ឬស្រីនាពេលឆាប់ៗនេះទៅចុះ!៕ PR