ក្រុងឈីកាហ្គោ: គិតទៅ ស្នេហាពិតជាមិនប្រកាន់វណ្ណៈពណ៌សម្បុរ និងរូបសម្រស់អ្វីឡើយ។ ស្រ្តីនៅរដ្ឋអារីហ្សូណា នាង មីនឌី គ្នីស បានសម្រេចចិត្តជ្រើសយកបុរសខុសខ្នាត សន ស្តេហ្វិនសុន កម្ពស់៨តឹក ដែលមើលទៅមិនសមសួននឹងរូបដ៏សោភារបស់នាងឡើយ។ ប៉ុន្តែនាងបែរនិយាយថា បុរសតឿខ្នងគម ជិះតែរទេះរុញថា គាត់ជាបុរសពូកែរឿងលើគ្រែ។
មីនឌី គ្នីស បានប្រាប់ Barcroft Media ថា៖ «កុំឃើញគាត់មិនពេញលក្ខណៈ ថា គាត់គ្មានសមត្ថភាពខាងផ្លូវភេទឲ្យសោះ។ បច្ចេកទេសរបស់គាត់ មនុស្សធម្មតាខ្លះសូមខ្មាស់»។
គួរបញ្ជាក់ថា គូស្នេហ៍ចៅគីង្គក់ និងទេពធីតាសួគ៌នេះ បានរាប់អានគ្នាត្រឹមតែជាមិត្តកាលឆ្នាំ២០០៩ ខណៈភ្លើងស្នេហ៍ឆាបឆេះខ្លាំងបានជំរុញឲ្យពួកគេសម្រេចចិត្តរៀបការនៅឆ្នាំ២០១២ បន្ទាប់ពីមីនឌី គ្នីស រើផ្ទះមកនៅក្រុងឈីកាហ្គោ ដើម្បីបានរស់ក្បែរប្រុសកំពូលស្នេហ៍ចៅគីង្គក់នោះ។
ទោះបីមានពាក្យចចាមអារ៉ាម និងពាក្យដុតរុកកួនថា មីនឌី គ្នីស ស្រឡាញ់បុរសខុសខ្នាតក៏ព្រោះតែទ្រព្យសម្បត្តិយ៉ាងណាក៏ដោយ ពួកគេហាក់ដូចជាមិនខ្វល់នឹងពាក្យពេបជ្រាយទាំងនោះឡើយ។
នាងថា៖ «និយាយឲ្យស្មោះត្រង់ទៅ ដំបូងខ្ញុំមិនស្រឡាញ់គាត់មែន។ តែពេលបានសាកល្បងរួមរស់មួយរយៈមកឃើញថា គាត់មានសមត្ថភាពលើគ្រែមិនចាញ់បុរសមានកាយសម្បទាល្អនោះឡើយ។ ទោះជាអ្នកណានិយាយអ្វីពីស្វាមីខ្ញុំចំពោះរឿងផ្លូវភេទយ៉ាងណាក្តី ក៏ខ្ញុំមិនខ្វល់ឡើយ។ គាត់ជាគូស្នេហ៍អមតៈរបស់ខ្ញុំហើយ!»។
នាងងឿងឆ្ងល់ដែរថា តើហេតុគាត់មានថាមពលពិសេសចម្លែកចំពោះរឿងលើគ្រែខ្លាំងម្ល៉េះ? សន ថា៖ «ប្រហែលជាព្រះប្រទានថាមពលសិចមកខ្ញុំក្នុងសភាពមានរាងកាយបែបនេះហើយមើលទៅ»។
ភរិយាវ័យ៣៥ឆ្នាំនោះ បានបញ្ជាក់ថា៖ «បើនិយាយរឿងសិចវិញ ពិតជាមិនអាចកំណត់បានឡើយសម្រាប់សម្ព័ន្ធភាពសិចរបស់យើង។ ខ្ញុំមិនសូវខ្វាយខ្វល់រឿងនេះទេ»។
បុរសខុសខ្នាតចៅគីង្គក់នេះត្រូវបានសារព័ត៌មាន Barcroft Media បង្ហើបឲ្យដឹងថាកើតជំងឺពុកឆ្អឹង។
កាលពេល សន មានវ័យ១៨ឆ្នាំ គាត់បានបាក់ឆ្អឹងជាច្រើនបំណែក ដូចជា នៅត្រង់ ឆ្អឹងជើង ឆ្អឹងកដៃ ដងកាំបិត កជើង ភ្លៅ និងច្រមុះជាដើម។ ក្រុមគ្រូពេទ្យបានជួយព្យាបាលផ្នែកនានានៃឆ្អឹងរាងកាយរបស់គេភ្លាមដែរដើម្បីការពារកុំឲ្យរាលដាល ដូចជា ឆ្អឹងលលាដ៍ក្បាល ឆ្អឹងកែងជើង ឆ្អឹងជង្គង់ ឆ្អឹងភ្លៅ និងឆ្អឹងចង្កេះ។
គូស្នេហ៍មើលមិនសមភ្នែកនេះបានបន្តនូវឆន្ទៈ និងបង្កើតភាពស្និទ្ធស្នាលថែមទៀតដើម្បីជម្នះនូវពាក្យនិន្ទានានា។
មីនឌី គ្នីស បន្ថែមថា៖«ខ្ញុំគិតថា មនុស្សយើងមិនគួរគិតឲ្យតម្លៃមនុស្សត្រឹមសម្បកទេ។ មនុស្សពិការក៏មានសមត្ថភាពផ្លូវភេទដូចមនុស្សធម្មតាដែរ។ ខ្ញុំសូមផ្តែផ្តាំមនុស្សគ្រប់រូបថា សុំកុំមានមោទនភាពចំពោះរាងកាយខ្លួនឯងពេក»៕PR